ភាគ៣៨ កុំឱ្យយើងឃើញមុខឯងឱ្យសោះ

1K 54 5
                                    

@. មន្ទីរពេទ្យ

គ្រែពេទ្យបាននាំអ្នកជម្ងឺចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងឆាប់រហ័សបើមើលតាមសភាពអ្នកជម្ងឺទុកយូរមិនបានទេ
"អូនមិនត្រូវកើតអ្វីទេណា ថេហ្យុង"ជុងហ្គុក ឱនមុខចុះយកដៃខ្ទប់មុខពោលឡើងទាំងសម្លេងខ្សាវ
"នាងប្រាកដជាមិនអីនោះទេ"រ៉ូហា លើកដៃទៅអង្អែលខ្នងរបស់នាយពោលពាក្យនិយាយលួងលោម នាងយល់ចិត្តជុងហ្គុកថាពេលនេះមានអារម្មណ៍យ៉ាងមិចហើយក៏មិនអាចជួយអ្វីបានដែរបានត្រឹមតែប្រើពាក្យសម្តីលួងលោមប៉ុណ្ណឹងងឯង
"ហឹកៗ ខ្ញុំក៏សង្ឃឹមដូចនាងនិយាយដែរ"ជុងហ្គុក ពេលនេះលេងខ្វល់ថាអ្នកណាមើលមកនាយយ៉ាមិចហើយដឹងត្រឹមថាពេលនេះគឺនាយភ័យ ហើយក៏ខ្លាចខ្លាំងដែរ ខ្លាចថានឹងត្រូវបាត់បង់រាងតូចជារៀងរហូតណានៅមានកូនដែលនៅក្នុងពោះនាងទៀតពិតជាខ្លាចខ្លាំងណាស់
"ហឹកៗ សូមទោស បងសូមទោស តែអូនកុំកើតអីឱ្យសោះណា បងស្រឡាញ់អូន ស្រឡាញ់ខ្លាំងណាស់ ហឹកៗ បងចង់ឱ្យអូនចេញពីបងតែមិនមែនចេញដោយបែបនេះទេ សូមអង្វរកុំកើតអីឱ្យសោះ"ជុងហ្គុក រៀបរាប់ទាំងសម្លឹងមើលទៅតាមទ្វារបន្ទាប់សង្គ្រោះបន្ទាន់នោះទាំងមិនដាក់ភ្នែករងចាំលទ្ធពីគ្រូពេទ្យទាំងកង្វល់ក្នុងចិត្ត

@. ៤ម៉ោងក្រោយ

"ក្រាក"រយៈពេល៤ម៉ោងបានកន្លងផុតទៅយ៉ាងអន្ទះអន្ទែងដោយសារតែចិត្តអ្នកដែលរងចាំនៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់ចង់ដឹងពីអាការៈអ្នកដែលកំពុងតែត្រូវបានសង្គ្រោះនោះ

"លោកគ្រូពេទ្យ តើប្រពន្ធនិងកូនខ្ញុំយ៉ាងមិចហើយ?"ជុងហ្គុក គហរាន់តែឃើញគ្រូពេទ្យចេញមកភ្លាមស្ទុះរត់ទៅសួរភ្លែតទាំងកាយបិកាចង់ដឹងបំផុត
"គឺអ្នកជម្ងឺហូរឈាមច្រើនពេកនិងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ហើយនៅក្នុងពេលនេះក៏ត្រូវការការសម្រេចចិត្តពីក្រុមគ្រួសាររបស់អ្នកជម្ងឺដែរ ថាត្រូវជ្រើសយកម្នាក់ណាឱ្យរស់ព្រោះរវាងម្តាយនិងកូនមានតែម្នាក់ប៉ុណ្ណោះដែលអាចសង្គ្រោះបាន"(អត់សូវដឹងទេកុំប្រកាន់អីបើខុសត្រង់ណាមួយឬមួយបើដឹងជួយប្រាប់ផង)
"ថ ថាមិច ជួ ជួយបានតែម្នាក់អញ្ចឹងហេ៎ស"ជុងហ្គុក គ្រាន់តែឮសម្តីគ្រូពេទ្យបែបនេះស្ទើរទន់ជង្គង់ដួលនៅនឹងកន្លែងទៅហើយ ហេតុអ្វីក៏និយាយថាសង្គ្រោះបានតែមួយ នាយមិនចង់បានបែបនឹងទេនាយចង់បានទាំងពីរ
"បាទ ពិតមែនហើយ ដូច្នេះសូមសាច់ញាតិគិតឱ្យបានឆាប់បន្តិចទៅព្រោះបើចំណាយពេលកាន់តែយូរភាគរយដែលសង្គ្រោះបានក៏កាន់តែតិចដែរ ខ្ញុំយល់ថាលោកមានអារម្មណ៍យ៉ាងមិចប៉ុន្តែពួកយើងមិនអាចពន្យាពេលបានទៀតទេ"គ្រូពេទ្យនិយាយព្រមទាំងហុចក្រដាស់សឺមីឯកសារនិងប៊ិកមួយទៅឱ្យជុងហ្គុកធ្វើឱ្យនាយលើកយកប៊ិកនោះមកកាន់ទាំងញ័រៗដៃទឹកភ្បែកជាកូនប្រុសក៏កាន់តែស្រក់ឡើងជាបន្តបន្ទាប់
"ជ្រើសយកកូនទៅ"ខណៈដែលជុងហ្គុកប្រុងនឹងសញ្ញេទៅលើឈ្មោះរបស់ថេហ្យុងទៅហើយភ្លាមនោះក៏ស្រាប់តែមានសម្លេងមួយមកកាត់ជាមុន
"ម៉ាក់?"ជុងហ្គុក
"យ៉ាងមិច យើងជាម៉ាក់ឯងនិយាយលែងស្តាប់ហើយហេ៎ស យើងប្រាប់ឱ្យឯងជ្រើសយកកូនទៅ"លោកស្រីចន ពោលឡើងទាំងមុខមាំ ហើយមិនបាច់ឆ្ងល់ថាគាត់មកបានយ៉ាងមិចនោះទេដោយសារតែមិញនេះគាត់ខលមករ៉ូហាទើបរ៉ូហាប្រាប់រឿងគ្រប់យ៉ាងដល់គាត់ក៏ប្រញាប់មកតែម្តង

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now