ភាគ២៥ លោកប៉ាលែងកូនទៅ

537 39 2
                                    

"ខ្សែដៃនេះសម្រាប់អូន បងដឹងថាអូនពេញចិត្តវា"ជុងហ្គុក យកខ្សែដៃនោះមកពាក់លើដៃថេហ្យុងមុននឹងនិយាយឡើងដល់ថ្នាក់ធ្វើឱ្យម្ចាស់ដៃឮហើយស្រក់ទឹកភ្នែកមកតាមដោយក្តីរំភើបមិននឹកស្មានថានាយហ៊ាននិយាយបែបនេះនៅចំពោះមុខប៉ាម៉ាក់របស់នាងនិងមនុស្សជាច្រើនបែបនេះសោះ
"មិនបាច់ យើងមិនត្រូវការ ត្រឹមតែខ្សែដៃមួយខ្សែយើងមានសមត្ថភាពទិញឱនយកូនយើងបាន"លោកគីម និយាយហើយប្រុងនឹងចាប់ទាញដៃថេហ្យុងមកដោះខ្សែដៃនោះចេញនៅនឹងមុខមនុស្សជាច្រើនប៉ុន្តែ
"លោកប៉ា កុំធ្វើបែបនេះអីមនុស្សច្រើនណាស់"ថេហ្យុន ឃើញបែបនេះរហ័សចាប់ដៃអ្នកជាឪពុកមុននឹងនិយខ្សឹបៗកុំឱ្យធ្វើបែបនេះនៅចំពោះមុខអ្នកដទៃព្រោះវាមិនមែនត្រឹមតែបាក់មុខដល់ជុងហ្គុកទេគ្រួសារគីមក៏ត្រូវជាប់ឈ្មោះមិនល្អដែរដែលបំបែកបំបាក់កូនមិនឱ្យស្រឡាញ់គ្នា
"បាន ទៅវិញ ចំណែកឯងកុំគិតថាបានជួបកូនយើងទៀតឱ្យសោះ"លោកគីម មុននឹងទៅក៏មិនភ្លេចឱនទៅខ្សឹបដាក់ជុងហ្គុកបន្តិចដែរមុននឹងអូសដៃថេហ្យុងដើរចេញទៅយ៉ាងលឿន
"បន្តិចទៀតនឹងដឹងហើយថាបានជួបឬអត់ លោកប៉ាក្មេក"ជុងហ្គុក មើលដំណើរដែលដើរចេញទៅមុននេះមុននឹងពោលឡើងតិចៗទាំងញញឹមចុងមាត់របស់ដែលនាយចង់បានហើយមិនថាដោយវិធីអ្វីទេនាយនឹងយកមកឱ្យបាន
"ហឹស ឯងនេះស្រឡាញ់ប៉ះអ្នកណាមិនប៉ះបែរជាទៅស្រឡាញ់ប៉ះចំកូនសត្រូវ ពិបាកឯងហើយកូនប្រុស មើលទៅរឿងនេះត្រូវពឹងលើសមត្ថភាពឯងខ្លួនឯងហើយ ប៉ាជួយឯងមិនបានទេបើជួយច្បាស់ជាកាន់តែយ៉ាប់មិនខានទេ"លោកចន ដើរមកគោះស្មានាយតិចបែបផ្តល់កម្លាំងចិត្តសម្រាប់គាត់រឿងនេះគឺទុកឱ្យកូនជាអ្នកសម្រេចចិត្តទោះគេទៅស្រឡាញ់អ្នកណាកូនអ្នកណាគាត់មិនខ្វល់ទេឱ្យតែគេសប្បាយចិត្តទៅគឺបានហើយ ហើយមួយទៀតគាត់ក៏ពេញចិត្តចរិតរបស់ថេហ្យុងដែរ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាគាត់ពេញចិត្តចរិតថេហ្យុងទាំងដែលមិនទាន់ទាំងបាននិយាយឬជួបមុខគ្នាសូម្បីតែបន្តិចផង អ្នកទាំងអស់គ្នាសាកគិតទៅមើលថេហ្យុងជាកូនរបស់គ្រួសារគីមហើយថែមទាំងជាសត្រូវរបស់គាត់ទៀតគិតថាលាក់បាំងរឿងដែលមានកូនស្រីដោយខំបញ្ជួនទៅឆ្ងាយយ៉ាងនឹងគិតថាអាចផុតពីភ្នែកពីត្រចៀកគាត់បានឬគឺគាត់ដឹងតែទាំងអស់នឹងគ្រាន់តែធ្វើជាមិនដឹងតែប៉ុណ្ណោះ ហើយក៏មិនបាច់ឆ្ងល់ថាបើគាត់ដឹងថាថេហ្យុងជាកូនរបស់គ្រួសារគីមហើយហេតុអ្វីក៏មិនចាត់ការនោះក៏ព្រោះតែសម្រាប់គាត់អ្នកដែលមិនពាក់ព័ន្ធមិនដឹងរឿងគឺគាត់មិនធ្វើអ្វីទេហើយក៏មិនចេះតែប្រកាន់ខុសរឿងដែរ តែក្នុងរឿងនេះគាត់ក៏យល់ចិត្តលោកគីមដូចគ្នាថេហ្យុងជាកូនស្រីទៅស្រឡាញ់គ្នាជាមួយជុងហ្គុកដែលជាកូនសត្រូវគាត់មិចនឹងអាចទុកចិត្តទៅថានាយស្រឡាញ់កូនគាត់ពិតឬគ្រាន់តែជាធ្នាក់នោះទឹកចិត្តជាឪពុកម្តាយគ្មានអ្នកណាម្នាក់ចង់ឃើញកូនខ្លួនឯងរងទុក្ខនោះទេ
"ប៉ាមិនបាច់ជួយទេ ទុកឱ្យខ្ញុំចាត់ការដោយខ្លួនឯងទៅបានហើយ"ជុងហ្គុក តបទៅប៉ាគេវិញទាំងញញឹមជឿជាក់

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now