ភាគ៣៣ គ្រាន់តែចង់មើលមុខបងឱ្យបានច្រើន

514 33 4
                                    

@. ៥ខែកន្លងផុតទៅ

រយៈពេល៥ខែបានកន្លងផុតទៅហើយរីឯទំនាក់ទំនងរវាងថេហ្យុងនិងជុងហ្គុកក៏មិនមានបញ្ហាអ្វីដែរចំណែកឯពោះថេហ្យុងពេលនេះក៏ខ្ទាតធំគួរសមដែរព្រោះចូល៦ខែជាងជិត៧ខែហើយដែលកូនមកចាប់កំណើតក្នុងផ្ទៃរបស់នាងនោះ
"ជុងហ្គុក បងមកវិញហើយមែនទេ?"ថេហ្យុង ស្រដីឡើងពេលដែលឃើញនាយដើរចូលមកក្នុងផ្ទះតែថាថ្ងៃនេះដូចជាយូរជាងរាល់ថ្ងៃតែមិនអីទេប្រហែលជានាយរវល់ប្រជុំឬមួយក៏មានជួបភ្ញៀវអីបែបនឹងឯង
"បាទ ហើយអូនមកចាំបងធ្វើអ្វី នេះក៏យប់ហើយណា មិនឆាប់ចូលសម្រាកទៅអូននៅចាំបងបែបនេះអាចនឹងប៉ះពាល់ដល់កូនបានណា"ជុងហ្គុក ពោលឡើងព្រមទាំងដើរទៅក្បែរនាងតូចលើកដៃទៅអង្អែលពោះប៉ោងៗនោះថ្នមៗ ដឹងទេរាល់ថ្ងៃនេះនាយថ្នមនាងប៉ុណ្ណា គ្រាន់តែដឹងថាមានកូនសឹងតែមិនឱ្យនាងដើរដោយខ្លួនឯងផង
"មិនអីទេហើយណាមួយ នេះក៏មិនយប់អ្វីណាស់ណាដែរទើតែម៉ោង៨តើ"ថេហ្យុង ប្រាប់ទៅនាយទាំងចង្អុលទៅលើនាឡិការដែលព្យួរនៅលើជញ្ជាំងនោះដើម្បីបង្ហាញនាយ
"អូខេ បងចាញ់ក៏បាន តែអូនឆាប់គើងទៅសម្រាកទៅកុំឱ្យយប់ជ្រៅពេក"ជុងហ្គុក និយាយហើយប្រុងនឹងបណ្តើរនាងទៅតែត្រូវនាងបង្អាក់ជាមុន
"អូនដឹងហើយ រឿងទៅគង់តែទៅទេ តែបងមកពីធ្ចើការញ៉ាំអ្វីរួចហើយឬនៅ?"ថេហ្យុង សួរទាំងក្តីបារម្ភខ្លាចក្រែងថានាយនៅមិនទាន់បានញ៉ាំអ្វី
"គឺនៅទេប៉ុន្តែអូនកុំបារម្ភអី ចាំបងចុះមករកអ្វីញ៉ាំដោយខ្លួនឯងក៏បានដែរ"ជុងហ្គុក
"មិនបានទេ បើឱ្យបងរកញ៉ាំដោយខ្លួនឯងច្បាស់ជាមីទៀតមិនខានទេ ចាំអូនទៅដាស់អ្នកបម្រើមកកម្តៅម្ហូបឱ្យបង"ថេហ្យុង ធ្វើមិចបើនាងមិនចេះធ្វើម្ហូបមានតែត្រូវពឹងអ្នកបម្រើនឹងឯងមិនអញ្ចឹងទេលោកប្តីដ៏សែនល្អរបស់នាងប្រកដជាញ៉ាំមីទៀតមិនខានទេ
"មិនបាច់ទេ បងមិនញ៉ាំមីក៏បានដែរ ចាំបងទៅកំដៅខ្លួនឯង បើមិនជឿអូនទៅអង្គុយជាមួយបងនៅតុអាហារក៏បាន"ជុងហ្គុក ដោយសារតែឃើញទឹកមុខដូចជាមិនសូវជៅរបស់នាងតូចទើបស្រដីឡើងបន្តទៀតហើយវាគឺដូចអ្វីដែលនាយនិយាយពិតមែន
"ក៏បានដែរ អូនទៅអង្គុយជាមួយបងនៅតុអាហារក៏បាន"ថេហ្យុង និយាយហើយដើរទៅអង្គុយនៅតុអាហាររងចាំនាយជាមុនចំណែកជុងហ្គុកឃើញបែបនេះទើបដើរទៅផ្ទញបាយរៀបចំអាហារដោយយខ្លួនឯងទោះចង់ឆុងមីញ៉ាំក៏មិនហ៊ានដែរព្រោះមានមេខ្លានៅអង្គុយចាំមើលនាយតែម្តង
"រួចរាល់ហើយ ឃើញទេបងមានញ៉ាំមីឯណា"ជុងហ្គុក និយាយព្រមទាំងលើកអាហារប៉ុន្មានមុខមកដាក់លើតុបង្ហាញឱ្យរាងតូចមើលថែមទៀតផង
"បើអញ្ចឹងក៏ឆាប់ញ៉ាំទៅ"ថេហ្យុង
"បាទ ប៉ុន្តែអូនមិនញ៉ាំជាមួយគ្នាទេឬ?"ជុងហ្គុក
"អត់ទេអូនញ៉ាំរួចហើយ បងញ៉ាំតែម្នាក់ឯងទៅ"ថេហ្យុង និយាយរួចក៏អង្គុយនៅនឹងតុមើលជុងហ្គុកញ៉ាំអហារយ៉ាងមានក្តីសុខ
"ហេតុអ្វីក៏សម្លឹងមុខបងបែបនេះ?"ជុងហ្គុក ងើបមុខឡើងព្រោះរាងតូចគិតតែពីសម្លឹងមុខរបស់នាយរហូត
"មិនដឹងទេគ្រាន់តែចង់មើលមុខបងឱ្យបានច្រើន"ថេហ្យុង តបទីវិញទាំងញញឹមឡើងមកហើយក៏នៅតែបន្តមើលមុខនាយដដែល
"មើលបែបនេះបងអៀនណាស់ណា"ជុងហ្គុក
"បងនេះចេះអៀនដែរមែនទេ? អូនមិនដែលដឹងសោះ ទៅចេះអៀនតាំងពីពេលណាមក"ថេហ្យុង
"គឺតាំងពីអូនសម្លឹងមុខបងនឹងអី"ជុងហ្គុក នៅសុខៗមកសម្លឹងមុខនាយមិនដាក់ភ្នែកបែបនេះក៏មានអារម្មណ៍ថាអៀនដែរ ហើយណាមួយថេហ្យុងក៏មិនដែលសម្លឹងនាយបែបនេះដែរពីមុនមក
"អញ្ចឹងអូនមើលបងលែងបានហើយមែនទេ អូខេអូនលែងមើលបងហើយបងញ៉ាំបន្តទៅអូនទៅគេងមុនហើយ"ថេហ្យុង ឮបែបនេះងរង៉ក់មកភ្លាមហើយក៏ងើបឡើងទៅខាងលើបន្ទប់បាត់ទុកឱ្យជុងហ្គុកអង្គុយក្រវីក្បាលហួសចិត្តតែម្នាក់ឯងមនុស្សមានផ្ទៃពោះចិត្តច្រើនមែន តែមិនអីទេចាំញ៉ាំបាយហើយចាំឡើងទៅលួងវិញក៏បានដែរ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now