ភាគ១៩ ថេយ៍នឹកបងណាស់ដឹងទេ?

631 41 1
                                    

@. ព្រឹក

"មានដំណឹងអ្វីពីអ្នកនាងរបស់នាងហើយឬនៅ"ថេហ្យុន ដែលកំពុងតែអង្គុយពិនិត្យឯកសារនោះក៏សួរឡើងខណៈដែលឃើញជំនិតស្រីរបស់ខ្លួនដើរចូលមក
"ចា៎ស គឺថ្ងៃនេះវូប៊ីនបានប្រាប់ថាគេឃើញឡានរបស់លោកចននៅជាប់នឹងមាត់សមុទ្រខេត្តប៊ូសាន ដូច្នេះហើយគេសង្ស័យថា លោកចននិងអ្នកនាងអាចនឹងនៅផ្នែកណាមួយនៃសមុទ្រនោះក៏ថាបាន"សេអា តបទៅវិញព្រោះទើបតែទួលបានដំណឹងពីវូប៊ីនមុននេះបន្តិចប៉ុណ្ណោះ
"ពិតមែនហេ៎ស?"ថេហ្យុន
"ចា៎សចៅហ្វាយ"សេអា
"អញ្ចឹងឆាប់ទៅ"ថេហ្យុន ប្រុងនឹងងើបចេទៅហើយតែត្រូវសេអានិយាយកាត់
"នេះ ចៅហ្វាយចង់ទៅដែរមែនទេ"សេអា
"ត្រូវហើយ ថេហ្យុងជាប្អូនយើង យើងប្រាកដជាត្រូវទៅដែរអញ្ចឹងហើយ"ថេហ្យុន
"ប៉ុន្តែ..."
"គ្មានប៉ុន្តែអ្វីទេទៅរៀបចំឡានទៅយើងត្រូវការទៅឥលូវនេះ"ឃើញសេអាដូចជាអេះអុញច្រើនទើបថេហ្យុននិយាយឡើងដោយទឹកមុខមាំ
"ចា៎ស ចៅហ្វាយ"ថាហើយទើបដើរចេញទៅរៀបចំឡានតាមអ្វីដែលចៅហ្វាយប្រាប់

បើយើងក្រឡេកមកមើលនៅលើផ្ទៃសមុទ្រឯនេះវិញយើងក៏បានឃើញនារីម្នាក់ឈរតែម្នាក់ឯងមើលទៅផ្ទៃសមុទ្រយ៉ាងពាក់អាវសឺមីធំរលុងវែងជិតថល់ក្បាលជង្គង់កំពុងតែអន្លង់អន្លោចក្នុងចិត្តមិនដឹងជានឹកគិតដល់រឿងអ្វីខ្លះនោះទេនាងគឺ គីម ថេហ្យុងនឹងឯង
"ថេហ្យុង ក្រឹប"ភ្លាមនោះសម្លេងជុងហ្គុកក៏បន្លឺឡើងហៅឈ្មោះរាងតូចធ្វើឱ្យនាងត្រូវងាកទៅរកប្រភពសម្លេងតែអ្នកណាទៅដឹងថានាយបែរជុចកាមេរ៉ាថតផ្តិតយករូបរបស់នាងទៅវិញ
"នេះបងថត់អូនមែនទេ? ហេតុអ្វីក៏មិនប្រាប់អូនមុនអញ្ចឹង ប្រកដជាអាក្រក់ស្លាប់ហើយ"ថេហ្យុង ពោលឡើងទាំងមុខក្រញ៉ូវបើចង់ថតហេតុអ្វីក៏មិនប្រាប់ជាមុនមិនដឹងថារូបគេចេញទៅជាបែបណាទេមិនទាន់ត្រៀមខ្កួនផង
"មិនអាក្រក់ទេទោះបីជាក្នុងកលៈទេសៈណាក៏អូននៅតែស្អាតដែរ"ជុងហ្គុក ត្រូវហើយទោះនៅក្នុងកលៈទេសៈក៏រាងតូចនៅតែស្អាតដែរជាពិសេសពេលធ្វើអ្វីមួយដោយភ្លេចខ្លួនបែបនេះរឹតតែស្អាត
"ឆ្កួត"ថេហ្យុង ញញឹមអឹមអៀនតបទៅនាយវិញមកសរសើចំៗបែបនេះមិនអៀនទើបចម្លែក
"បងនិយាយពិតមែនណា"ជុងហ្គុក
"បានហើយ បើអញ្ចឹងពួកយើងថតរូបជាអនុស្សាវរីយ៍ទៅ"ថេហ្យុង
"ប្រាកដជាមាន"ជុងហ្គុក ថាហើយទើបចាប់ផ្តើមទាញកាមេរ៉ាមកថតខ្លួនឯងរួមជាមួយថេហ្យុងបើនិយាយពីស្តាយវិញយ៉ាងមិចក៏មានដែរសុទ្ធតែស្វីតៗទាំងអស់ មានទាំងថើបថ្ពាល់ផងថើបមាត់ផងនិយាយរួមគឺគ្រប់បែប
"បងថាទៅមើលពេលណាទើបពួកយើងអាចទៅវិញណ៎"ថេហ្យុង ក្រោយពេលថតរូបលេងជាមួយគ្នាអស់ចិត្តហើយទើបមកអង្គុយមើលទឹកសមុទ្រវិញដោយនាងអង្គុយនៅពីលើភ្លៅជុងហ្គុកចំណែជុងហ្គុកគឺឱបនាងពីក្រោយ
"រឿងនេះបងក៏មិនដឹងដែរប្រហែលទាល់តែមានអ្នកមកឆ្លងកាត់ហើយទើបអាចទៅវិញបាន"ជុងហ្គុក
"ហឹម បើបែបនឹងមែនប្រហែលជាត្រូវប្រើពេលយូរទៀតណាស់"ថេហ្យុង ឱនមុខចុះរបៀបខកចិត្តតាមមើលទៅប្រហែលជានៅយូរទៀតណាស់ទើបអាចត្រឡប់ទៅវិញ
"ពិតមែនហើយ ប៉ុន្តែបែបនឹងយើងនឹងបាននៅតែ២នាក់នោះអី ឬមួយក៏អូនមិនចង់នៅជាមួយបងទេ?"ជុងហ្គុក
"អត់ទេ មិនមែនបែបនឹងទេ ប៉ុន្តែការងារនៅទីនោះត្រូវការអូនហើយបើអូនបាត់មកយូរបែបនេះគ្រប់គ្នាប្រាកដជាបារម្ភ អ៎េជុងហ្គុក បងមើលនៅទីនោះដូចជាមានកប៉ាល់មួយឆ្លងកាត់មែនទេ?"ថេហ្យុង និយាយសុខៗស្រាប់តែក្រឡេកឃើញកប៉ាលមួយកំពុងតែធ្វើដំណើរធ្វើឱ្យនាយភ្ញាក់ផ្អើលយ៉ាងខ្លាំងទើបងាកទៅសួរជុងហ្គុកឱ្យជួយបញ្ជាក់ក្រែងថានាងមើលខុសព្រោះវាមានចម្ងាយរៀងឆ្ងាយគួរសម
"ប្រហែលជាមានអ្នកឆ្លងកាត់មែមហើយ"ជុងហ្គុក ស្រដីឡើងទាំងមុខក្រញ៉ូវផ្ទុយស្រឡះពីរាងតូចដែញញឹមបិទមាត់មិនជិតព្រោះក្នុងពេលបន្តិចទៀតនេះគេនឹងបានទៅផ្ទះវិញហើយ
"ខាងនេះ ជួយផង នៅខាងនេះ មានមនុស្សនៅខាងនេះ"ថេហ្យុង ស្រែកផងក្រវីដៃផងដើម្បីឱ្យអ្នកខាងនោះមើលឃើញចំណែកទឹកមុខវិញមិនបាញ់និយាយទេញញឹមលើសអ្នកត្រូវឆ្នោតទៀតពេលដែលឃើញកប៉ាល់មួយនោះបើកតម្រង់មករកខ្លួនពិតមែន
"ជុងហ្គុក គេបើកមកហើយ ខាងនេះ ជួយផង ពួកយើងនៅខាងនេះ"ថេហ្យុង នៅតែបន្តស្រែកហៅរហូតដល់កប៉ាល់មួយនោះបើកមកដល់កាន់តែជិតទៅៗរហូតមកដល់កប៉ាល់របស់ខ្លួន

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now