ភាគ២៦ ប្រាប់យើងមកថាថេហ្យុងនៅឯណា

524 37 1
                                    

@. មួយសប្តាហ៍ក្រោយមក

គិតត្រឹមរយៈពេលដែលធ្វើកម្មវិធីគឺមានរៈពេលមួយសប្តាហ៍ហើយ ហើយក៏មានរយៈពេលមួយសប្តាហ៍ដូចគ្នាដែលថេហ្យុងត្រូវបានឃុំខ្លួននៅក្នុងផ្ទះមិនឱ្យមានទំនាក់ទំនងជាមួយអ្នកណា ក្រៅពីលើកអាហារទៅឱ្យនៅក្នុងបន្ទប់តែប៉ុណ្ណោះ

"នេះគេនៅមិនព្រមញ៉ាំអ្វីទៀតមែនទេ"លោកគីមស្រដីឡើងពេលដែលឃើញសេអាលើកអសហារចុះមកខាងក្រោមវិញ
"ចា៎ស ពិតមែនហើយលោកម្ចាស់អ្នកនាងមិនព្រមញ៉ាំអ្វីទាល់តែសោះ ខ្ញុំគិតថាបើនៅតែបែបនេះទៀតអ្នកនាងអាចនឹង..."សេអា
"បានហើយ អស់ការនាងហើយចង់ទៅធ្វើអីក៏ធ្វើទៅ"លោគីម មិនឱ្យសេអានិយាយចប់ទាន់រហ័សដេញនាងមុន ឮបែបនេះអារម្មណ៍គាត់ក៏មិនល្អដែរ
"ចា៎ស លោកប្រុស"សេអា ឱនគោរពបន្តិចមុននឹងដើរចេញទៅ ពិតជាមិនយល់ហេតុអ្វីបានជាគាត់ចាំបាច់ត្រូវធ្វើដល់ថ្នាក់នឹងទេ

"ក្រាក ហេតុអ្វីក៏មិនព្រមញ៉ាំអាហារដែលសេអាលើកមក"លោកគីម ស្រដីសួរឡើងទីបំផុតគាត់ក៏ដាច់ចិត្តឡើងមកមើលនាងហើយ
"ដើម្បីឱ្យឆាប់ស្លាប់នោះអី"ថេហ្យុង ពេលនេះគេលែងខ្លាចគាត់ទៀតហើយចង់ធ្វើអ្វីដាក់នាងក៏នាងមិនខ្លាចដែរ
"ឯងហ៊ានតមាត់ជាមួយយើងដែលជាប៉ាមែនទេ?"លោកគីម គ្រាន់តែឮថេហ្យុងនិយាយបែបនេះភ្លាមគំហ៊កយកតែម្តងព្រោះរាល់ដងថេហ្យុងមិនដែលខ្លាំងហ៊ានតមាត់ជាមួយគាត់បែបនេះទេ
"ចុះប៉ាដែលចាត់ទុកខ្ញុំជាកូនដែរទេ?"ថេហ្យុង ស្រែកសួរបកទៅគាត់វិញទាំងខំប្រឹងទប់ទឹកភ្នែកប៉ុន្តែទីបំផុតក៏មិនអាចទប់បានវាស្រក់ចុះមកចំពោះមុខគាត់ដដែល មុននឹងបន្ត
"កន្លងមក ប៉ានិយាយអ្វីថាអ្វី ឱ្យខ្ញុំធ្វើអ្វីខ្ញុំមានដែលប្រកែកដែរទេ ប៉ាបញ្ជូនខ្ញុំទៅរស់នៅអាមេរិកលាក់បាំងប្រវត្តិខ្លួនឯងក៏ខ្ញុំមិនប្រកែក មិនឱ្យខ្ញុំមានមិត្តភក្តិខ្ញុំក៏មិនមាន មកទល់ពេលនេះសូម្បីតែមិត្តភក្តិដែលយល់ចិត្តម្នាក់ក៏ខ្ញុំគ្មានផង ឱ្យខ្ញុំរៀនហាត់បាញ់កាំភ្លើងតាំងពីតូចទាំងដែលវាមិនមែនជាចំណូលចិត្តរបស់ខ្ញុំក៏ខ្ញុំធ្វើ ហឹកៗ ពេលបងប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ាឱ្យខ្ញុំមកបន្លំខ្លួនធ្វើជាគាត់ក៏ខ្ញុំមិនប្រកែកអ្វីសូម្បីតែមួយម៉ាត់ ហឹកៗ ខ្ញុំសុខចិត្តបោះបង់ក្តីស្រមៃខ្លួនឯងព្រោះតែប៉ា ប៉ុន្តែប៉ាវិញ ហឹកៗ ខ្ញុំមិនចង់បានអ្វីពីប៉ាទេ គ្រាន់តែចង់បានក្តីស្រឡាញ់មួយចំណែកតូចតែមួយចំណែកតូចប៉ុណ្ណោះពីប៉ា ហឹកៗ ប៉ុន្តែប៉ា បែរជាឱ្យខ្ញុំមិនបាន"ថេហ្យុង រៀបរាប់ពីទុក្ខលំបាករបស់ខ្លួនទាំងយំសស្រាក់ធ្វើឱ្យលោកគីមភាំងបន្តិចដែរដែលឃើញគេស្ថិតនៅក្នុងសភាពបែបនេះ ចំណែកលោកស្រីគីម ថេហ្យុន និងសេអាដែលឈរស្តាប់នៅខាងក្រៅស្ទើរតែស្រក់ទឹកភ្នែកមកតាមគេទៅហើយ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now