ភាគ៣២ មានផ្ទៃពោះ

636 38 3
                                    

@. ២ខែកន្លងផុតទៅ

"អួកៗៗៗៗ"សម្លេងដែលស្តាប់ទៅស៊ាំនឹងត្រចៀកបន្លឺចេញពីបន្ទប់ទឹករាល់ថ្ងៃវាមានរយៈពេល២សប្តាហ៍ហើយដែលឮសម្លេងក្អួតចង្អោរបែបនេះនោះ
"លោកប្តី បងយ៉ាងមិចទៅហើយ ទៅមន្ទីរពេទ្យទៅបងបែបនេះពីរសប្តាហ៍ហើយណា អូនបារម្ភណាស់"ថេហ្យុង ដើរមករឺតខ្នងឱ្យអ្នកដែលមាននាមជាស្វាមីបង្ហាញពីទឹកមុខពោរពេញទៅដោយក្តីបារម្ភ គិតទៅមើលអ្នកណាមិនបារម្ភនោះបើត្រឹមតែមួយថ្ងៃពីរថ្ងៃមិនថាទេតែនេះពីរសប្តាហ៍ហើយណានាយតែងតែក្អួតបែបនេះរាល់ព្រឹកហើយគ្រប់ពេលដែលដេញឱ្យទៅពេទ្យមិនព្រមទៅទេនៅតបមកវិញបែបនេះទៀតផង
"បងមិនអីទេគ្រាន់តែបានហិតក្លិនប្រពន្ធរបស់បងក៏លែងអីហើយ"ជុងហ្គុក និយាឡើងទាំងញញឹមស្រាលព្រោះក្អួតមកខ្សោះអស់ពីខ្លួនទៅហើយតែពាក្យដែលនាយនិយាយគឺជាការពិតពេលដែលបាននៅក្បែរហិតខ្លិនរបស់រាងតូចគឺលែងអីពិតមែន(មិនបាច់ឆ្ងល់ទេថាហេតុអ្វីពួកនិយាយពាក្យប្តីប្រពន្ធពេញៗមាត់នោះព្រោះពេលនេះពួកគេបានក្លាយជាប្តីប្រពន្ធស្របច្បាប់នឹងគ្នាហើយ ទោះបីជាមិនទាន់បានរៀបការឱ្យអ្នកខាងក្រៅដឹងឮក៏ពិតមែនប៉ុន្តែពួកគេគឺបានចុះអេតាស៊ីវិលក្លាយជាប្តីប្រពន្ធយ៉ាងត្រឹមត្រូវ ហើយបើនិយាយពីរឿងនោះវិញមិនបាច់និយាយទេគឺសឹងតែមិនលស់ថ្ងៃទៅហើយទោះបីជាជុងហ្គុកក្អួតបែបនេះពិតមែនតែសុំប្រាប់ទៅចុះមិនឱ្យខាតរបបទេ)
"មិនបានទេ យ៉ាងណាថ្ងៃនេះត្រូវទៅពេទ្យឱ្យដឹងគ្នាថាបងកើតអ្វីឱ្យប្រាកដទើបបានជាចេះតែក្អួតបែបនេះ"ថេហ្យុង និយាយទាំងមុខមាំ មិនដឹងទេយ៉ាងណាថ្ងៃនេះនាងត្រូវយកជុងហ្គុកទៅពិនិត្យឱ្យបានទោះជាត្រូវយកខ្សែមកចងអូសទៅក៏នាងត្រូវតែអូសទៅដែរ
"អូនហា~"ជុងហ្គុក ហៅរាងតូចទាំងបង្អូសសម្លេងហើយថែមទាំងធ្វើមុខពេបៗបែបចង់ឱ្យរាងតូចអាណិតទៀតផង
"មិនដឹងទេ យ៉ាងណាថ្ងៃនេះបងត្រូវទៅមន្ទីរពេទ្យជាមួយអូន បើមិនអញ្ចឹងទេ យប់នេះកុំសង្ឃឹមថាបានប៉ះនោះ"ដោយអស់ជម្រើសមានតែគម្រាមបែបនឹងហើយប្រាកដណាស់ថាវានឹងបានផលពិតមែន
"មានដឹងខ្លួនទេ ថាអូនឥលូវកាចខ្លាំងណាស់"ជុងហ្គុក និយាយពាក្យនេះចេញមកធ្វើឱ្យអ្នកដែលជាសមីខ្លួនងាកទៅសម្លក់ថ្លែធ្វើឱ្យជុងហ្គុក ប្រញាប់ឱនមុខចុះភ្លាមៗមិននឹកស្មានថានាយជាម៉ាហ្វៀមួយទាំងមូលតែបែរជាមកខ្លាចនឹងទឹកមុខប្រពន្ធសោះ តែថាមិនមែនត្រឹមតែនាយទេសម្បីតែថេហ្យុងក៏មិនយល់ពីខ្លួនឯងដែរយល់ថាខ្លួនឯងឥលូវខិសផ្លែកពីមុនមានអ្នកធ្វើអ្វីមិនត្រូវចិត្តបន្តិចមួរម៉ៅពេញនឹង
"នៅនិយាយទៀត ពេលណាទៅរៀបចំខ្លួន"ថេហ្យុង
"បាទ ទៅហើយៗ"ជុងហ្គុក និយាយរួចប្រញាប់រត់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់យ៉ាងលឿននៅយូរមិនបានទេបានប្រពន្ធខ្លា

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now