ភាគ៩ ហេតុអ្វី យើងចូលមិនបាន?

626 37 0
                                    

@. មន្ទីរពេទ្យ

គ្រាន់តែចូលមកដល់ខាងក្នុងថេហ្យយងត្រូវបានគេបញ្ជូនទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែម្តងព្រោះសភាពរបស់គេគឺធ្ងន់ធ្ងរខ្លាំងណាស់ ចំណែកជុងហ្គុកមិនបានទៅណាឆ្ងាយទេគឺនៅអង្គុយចាំនឹងមុខបន្ទប់សង្គ្រោះបន្ទាន់នឹងឯង
"តើចៅហ្វាយខ្ញុំយ៉ាងមិចហើយ"សេអាដែលទើបតែមកដល់ក៏សួរឡើងទាំងត្រហេបត្រហប គ្រាន់តែទទួលបានដំណឹងពីជុងហ្គុកថាថេហ្យុងនៅមន្ទីរពេទ្យភ្លាមគេប្រញាប់រត់មកយ៉ាងលឿន
"នៅមិនទាន់ដឹងទេគ្រូពេទ្យកំពុងជួយសង្គ្រោះ"ជុងហ្គុក និយាយទាំងទឹកមុខធម្មតាមិនឱ្យអ្នកណាដឹងពីអារម្មណ៍នាយនៅពេលនេះទេ
"តើលោកបានធ្វើស្អីគេ"សេអា
"យើងមិនបានធ្វើអ្វីទេ គ្រាន់តែនាំគេទៅញ៉ាំអីនៅកន្លែងចាស់តែប៉ុណ្ណឹង"ជុងហ្គុក
"លោកឱ្យគេញ៉ាំអ្វី?"សេអា
"យើងចាំបាច់ត្រូវឆ្លើយដែរហេ៎ស?"ជុងហ្គុក សួរបកទៅវិញដោយក្តីមិនពេញចិត្តមើលទៅសេអាសួរគេធ្វើដូចគេជាអ្នកទោសដែលត្រូវប៉ូលិសចាប់សួរចម្លើយទៅហើយ
"ចាំបាច់ព្រោះពាក់ព័ន្ធនឹងជីវិតចៅហ្វាយរបស់ខ្ញុំ"សេអា
"គឺញ៉ាំមីធម្មតាប៉ុណ្ណោះ"ជុងហ្គុក
"ប្រាកដទេថាមានតែមី?"សេអា
"គឺប្រាកដណាស់ គ្រាន់តែថាមីនោះមានរសជាតិហឹរតែប៉ុណ្ណឹង"ជុងហ្គុក
"ហ៊ើយ លោកឯនេះ ហេតុអ្វីក៏ឱ្យគាត់ញ៉ាំរបស់ហឹរ ដឹងទេគាត់មានប្រតិកម្មជាមួយនឹងអាហារហឹរណា"សេអា ពិតជាគ្មានពាក្យអ្វីនិយាយទេតែបន្ទោសនាយក៏មិនបានដែរព្រោះនាយមិនដឹង ហើយដែលនិយាយពីចំណុចខ្សោយរបស់ថេហ្យុងនេះក៏ព្រោះតែគេទុកចិត្តជុងហ្គុកបើជុងហ្គុកចង់ធ្វើបាបចៅហ្វាយគេពិតមែនមិនមែននាំមកមន្ទីរពេទ្យនោះទេ
"គេមានប្រតិកម្មជាមួយនឹងអាហារហឹរ? យើងមិចនឹងដឹងទៅបើពីមុនគេពូកែញ៉ាំហឹរសឹងអីទៅហើយ"ជុងហ្គុក
"ពីមុនផ្សេងឥលូវផ្សេង មនុស្សយើងអ្វីក៏អាចកែប្រែបានដែរ"សេអា ថាតែប៉ុណ្ណឹងក៏ដើរទៅអង្គុយកៅអីមុខបន្ទប់សង្គ្រោះដើម្បីរងចាំលទ្ធផលពីគ្រូពេទ្យ ចំណែកជុងហ្គុកក៏ដូចគ្នា

"ក្រាក"ទីបំផុតការរងចាំក៏បានមកដល់ធ្វើឱ្យអ្នកដែលកំពុងតែអង្គុយរងចាំនោះរហ័សងើបមកសួរដំណឹងភ្លាមៗតែម្តង
"លោកគ្រូពេទ្យតើគេយ៉ាងមិចហើយ"សេអា/ជុងហ្គុក បន្លឺសួរឡើងព្រមគ្នា
"គឺអ្នកជម្ងឺអស់អីហើយ តែបើនាំមកយឺតជានេះអាចនឹងមានគ្រោះថ្នាកដល់ជីវិតក៏ថាបានព្រោះជម្ងឺប្រតិកម្មមួយនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ លើកក្រោយមុននឹងឱ្យអ្នកជម្ងឺញ៉ាំអ្វីគួរតែប្រយ័ត្នជាងនេះ"គ្រូពេទ្យ
"បាទ/ចា៎ស"
"អញ្ចឹងខ្ញុំលាសិនហើយ ចំណែកអ្នកជម្ងឺខ្ញុំរៀបចំទៅបន្ទប់សម្រាករួចហើយព្រឹកស្អែកទើបដឹងខ្លួន"គ្រូពេទ្យ និយាយហើយក៏ដើរចេញទៅបាត់
"ពេលនេះចៅហ្វាយខ្ញុំលែងអីហើយ លោកអាចទៅវិញបានហើយ"សេអា
"តែយើងចង់ចូលទៅមើលគេសិន"ជុងហ្គុក
"មិនបាន"សេអា មិនបានទេបើឱ្យគេចូលទៅពេលនេះសមាសភាពថេហ្យុងនឹងបែកការមិនខានទេគ្រូពេទ្យប្រកដជារៀបចំឈុតអ្នកជម្ងឺដោះសក់ក្លែងក្លាយនោះចេញអស់ហើយ
"ហេតុអ្វី យើងចូលមិនបាន យើងគឺជាអ្នកនាំគេមកមន្ទីរពេទ្យយើងក៏ចង់ដឹងពីអាករៈរបស់គេដែរ"ជុងហ្គុក
"ក្រែងមិញនឹងដឹងហើយមិនអញ្ចឹងហេ៎ស?"សេអា
"តែយើងចង់ឃើញដោយផ្ទាល់ភ្នែក"ជុងហ្គុក
"មិនបាន ថាមិនបានគឺមិនបានហើយ"សេអា
"ហេតុអី"ជុងហ្គុក
"លោកគឺជាសត្រូវរបស់ត្រកូលគីមបើលោកគិតចង់សម្លាប់ចៅហ្វាយរបស់ខ្ញុំតើគិតយ៉ាមិច ដើយដលពេលអ្នកដែលមានរឿងគឺជាខ្ញុំមិនខានទេ"សេអា លើកយកមកនេះក៏សមហេតុផលដែរ
"តែយើងមិនធ្វើបែបនេងទេ បើយើងចង់ធ្វើបែបនឹងមែនយើងមិននាំគេមកមន្ទីរពេទ្យទេ"ជុងហ្គុក ត្រូវហើយបើគេគិតចង់សម្លាប់ថេហ្យុងពិតមែនគេគ្រាន់តែទុកចោលឱ្យនៅឈឺទីនោះម្នាក់ឯក៏បានដែរ តែនេះខំយកមកជួយសង្គ្រោះហើយនៅគេមិនទុកចិត្តទៀ
"ទុកចិត្តមិនបានទេ យ៉ាងណាលោកទៅវិញសិនទៅ បើថាចង់ដឹងពីអាការៈរបស់ចៅហ្វាយចាំស្អែកលោកមកមើលពេលចៅហ្វាយដឹងខ្លួនក៏បានដែរ"សេអា
"អូខេ យើងទៅក៏បាន"ជុងហ្គុក មិនដឹងមានពាក្យអ្វីតវ៉ាទៀតមានតែព្រមទៅវិញសិនចុះ
"ហ៊ើយ ប៊ិះទៅហើយ"សេអា គ្រាន់តឃើញជុងហ្គុកចេញទៅផុតដកដង្ហើមធូរទ្រូងមិញនេះភ័យមិនស្ទើរទេបើជុងហ្គុកមិនព្រមទៅវិញច្បាស់ជាយ៉ាប់មិនខាន

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now