ភាគបញ្ចប់💕

7.7K 312 15
                                        


💜សុភមង្គលពិតប្រាកដ💜

"អឹម....."កន្លងផុតទៅជាច្រើនម៉ោងជុងហ្គុក
ក្រហមដើម.កអោយសញ្ញាថានាយដឹងខ្លួនហើយ
វាពិតជាលឿនខ្លាំងណាស់តាមធម្មតាអ្នកជំងឺដូចនាយប្រហែលជាត្រូវគេងបីបួនថ្ងៃឯណោះតែនាយគេមិនបានមួយថ្ងៃផង។ពេលនេះក៏រាងយប់ជ្រៅណាស់ដែរដែលនាយកំពុងតែចាប់ផ្តើមកម្រើកនាំអោយអ្នកគេងចាប់ដៃនាយជាប់អាចដឹងពីការរើបម្រាស់។

"ជុង!"ថេយ៉ុងបើកភ្នែកយ៉ាងលឿនក្រោយទទួលដឹងពីដៃដែលកម្រើកតិចៗ។គ្រាន់តែឃើញជុងហ្គុកបើកភ្នែកសម្លឹងមើលមកនាងៗមានអារម្មណ៍ថារំភើបខ្លាំងណាស់។

"ចាំទីនេះហើយអូនទៅហៅដុកទ័រអោយមកពិនិត្យបង"ថេយ៉ុងញញឹមលាយទឹកភ្នែកដោយក្តីរំភើបឃើញនាយញញឹមស្រាលមកកាន់នាងតែនាយមើលទៅដូចគ្មានកម្លាំងទាល់តែសោះនិយាយមិនបានព្រោះមាត់ជាប់អុកសុីសែននាងមិនអាចចេះតែដោះផ្តេសផ្តាសបានទេទាល់តែគ្រូពេទ្យ។នាងអង្អែលដៃនាយតិចៗមុននឹងចាកចេញទៅខាងក្រៅដើម្បីហៅគ្រូពេទ្យអោយមកមើលនាយ។ជុងហ្គុកសម្លឹងដំណើររំភើបរបស់ភរិយានាងសប្បាយចិត្តនឹងការដឹងខ្លួនមួយនេះណាស់នាយក៏ដូចគ្នាទីបំផុតការបួងសួងរបស់នាយបានសម្រេចហើយនាយនឹងរស់នៅអោយបានល្អមើលថែរប្រពន្ធកូនមិនអោយពួកគេលំបាបទៀតនោះទេនាយសន្យា។

ដុកទ័រមកដល់ពិនិត្យអោយជុងហ្គុកយ៉ាងរៀបរយដោះរបស់ជំនួយចេញដោយសារនាយលែងអីហើយគ្រាន់តែសម្រាកនៅពេទ្យប៉ុន្មានថ្ងៃដើម្បីអោយរបួសសះនិងតាមដានខ្លាចមានខ្ទុះនៅកន្លែងណាមួយនៃរបួសដេរវាអាចនឹងមុនងាយសះទើបត្រូវបន្តគេងពេទ្យមួយរយៈ។

+១សប្តាហ៍កន្លងទៅ

រយៈពេលមួយអាទិត្យដែលជុងហ្គុកសម្រាកព្យាបាលនៅមន្ទីរមានការថែទាំយ៉ាងដិតដល់ពីសំណាក់ពេទ្យបរទេសរួមជាមួយប្រពន្ធសំណព្វចិត្តរបស់នាយហើយថ្ងៃនេះដែរជុងហ្គុកត្រូវបានអនុញ្ញាតិអោយចេញពីមន្ទីរពេទ្យមិនមែនទាំងស្រុងទេគឺមានចំណែកនាយបង្ខិតបង្ខំពេទ្យខ្លះដែរក៏ដឹងស្រាប់ហើយថាជុងហ្គុកស្អប់មន្ទីរពេទ្យនិងពេទ្យប៉ុន្មានឈឺល្មមៗមិនខ្ចីលេបថ្នាំផងមកអោយនាយដេកពេទ្យធុញក៏ធុញខឹងក៏ខឹងកុំតែប្រពន្ធខ្លាទេកុំបាញ់ពេទ្យអោយអស់!!មកបង្ខំអោយលេបថ្នាំស្អី!

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now