ជុងហ្គុកកាន់ដៃថេយ៉ុងចូលខាងក្នុងអូសហ្វីសវិញរួចទើបដើរទៅអង្គុយកៅអីជាCEOក្រុមហ៊ុនមុននឹងលើករាងតូចច្រឡឹងរបស់ភរិយាត្រកងដាក់លើភ្លៅនាំអោយថេយ៉ុងត្រូវទប់ស្មារបស់នាយតែនាយក៏ទាញអោយនាងអោបកជំនួសវិញ។
"យ៉ាងមិច?មុខបងមានប្រឡាក់អ្វីមែនទេ?"
បន្ទាប់ពីអោយនាងអង្គុយលើភ្លៅរៀបរយហើយទើបងាកមកមើលមុខរបស់នាងវិញឃើញថាថេយ៉ុងសម្លឹងមើលនាយមិនដាក់ទើបជុងហ្គុកសួររួចក៏យកដៃស្ទាបមយខខ្លួនឯងធ្វើដូចប្រឡាក់អីមែនចឹង
"ហេតុអីលោកទៅប្រាប់ពួកគេថាខ្ញុំជាភរិយារបស់លោក?ពួកយើងចុះអេតាសីុវិលជាមួយគ្នាស្ងាត់ៗចាំបាច់បង្ហាញគេធ្វើអី?"តាមចិត្តរបស់នាងក៏ត្រេកអរដែរប៉ុន្តែពួកគេចុះអេតាសុីវិលស្ងាត់ៗហេតុអីនាយចាំបាច់ធ្វើដល់ម្លឹងនាយចង់បង្ហាញអ្វីទៅ?គេគ្រាន់តែចង់បានចម្លើយពីមាត់របស់នាយហើយក៏ចង់ដឹងដែរថានាយស្រលាញ់នាងប៉ុណ្ណាទើបហ៊ានធ្វើបែបនេះ
"ឬក៏អូនមិនចង់បានបែបជាPublic?ចង់នៅ
Privateរហូតឬយ៉ាងមិច?បើចឹងមែនពួកស្រីៗប្រហែលញ៉ែបងគជើងហើយព្រោះតែគេគិតថាបងSingleនោះអី"ព្រះហើយ!មើលសម្តីនាយចុះដូចក្មេង16-17ទើបតែមានស្នេហាយ៉ាងចឹងភាសាចេញមកនាំអោយថេយ៉ុងសម្លក់នាយភ្លេតគេចង់បានចម្លើយរបៀបជាស្វាមីមិនមែនក្មេងស្ទាវនោះទេ!
"បងស្រលាញ់អូនមិនមែនត្រឹមគេមើលមកថាអូនជាស្រីកំដររបស់បងនោះទេតែបងចង់អោយគេមើលមកអូនថាជាភរិយាស្របច្បាប់របស់បង"ដោយសារតែថេយ៉ុងសម្លឹងនាយរបៀបទម្លាក់ទឹកមុខអន់ចិត្តទើបជុងហ្គុករហ័សនិយាយនាំអោយនាងសម្លឹងកែវភ្នែកនាយកាន់តែជ្រៅចង់ដឹងណាស់ថានាយស្រលាញ់គេពិតប្រាកដទេ?ហើយស្រលាញ់ប៉ុណ្ណា?ជុងហ្គុកប្រើកែវភ្នែងស្រទន់សម្លឹងកែវភ្នែកនាងនាំអោយជុងហ្គុកអោនទៅកាន់តែជិតទៅៗរហូតបបូរមាត់ទាំងពីរប៉ះគ្នាយ៉ាងស្និតស្នាល។ថេយ៉ុងក្តាប់ដៃស្រាក់កនាយបិទភ្នែកទទួលស្នាមថើបដ៏ផ្អែមល្ហែមមួយនេះរហូតទាល់តែថេយ៉ុងអស់ខ្យល់ទើបជុងហ្គុកបបូរមាត់ទល់ក្បាលគ្នាសម្លឹងមុខនាងដែលកំពុងអៀន
"លោក......."
"ស៊ូច!!"ថេយ៉ុងប្រុងនិយាយតែជុងហ្គុកក៏យកដៃទប់បបូរមាត់មិនអោយនិយាយទើបថេយ៉យងស្កុបតាមនាយ
YOU ARE READING
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)