+Taehyung Room
ជុងហ្គុកឡើងមកដល់ខាងលើសំដៅទៅបន្ទប់របស់ថេយ៉ុងហើយទើបគោះទ្វារប៉ុន្តែគ្មានការឆ្លើយតបនោះទេបញ្ជាក់ច្បាស់ណាស់ថានាងកំពុងខឹងនឹងនាយថែមមួយកម្រិតទៀតហើយតើអោយនាយធ្វើយ៉ាងមិចទៅអ្វីៗកំពុងតែល្អស្រាប់តែមានកញ្រ្ជោងចូលមកជ្រែកបើអោយនាយចាត់ការពេលនេះប្រហែលអោយអែលវិនអូសសាកសពយេរីមចេញបាត់ហើយតែដោយសារកូនៗនៅទីនេះណាមួយថេយ៉ុងនាងប្រហែលជាមិនចូលចិត្តមនុស្សប្រភេទបែបនេះទេដូច្នេះមានតែអោយកូនៗចាត់ការនាយមកលួងប្រពន្ធ។
*តុតុ
"ថេយ៍.....ថេយ៍បើកទ្វាអោយបងបន្តិចមកណា....បងនិងនាងគ្មានអ្វីពាក់ពន្ធ័គ្នាទៀតនោះអូនស្តាប់បងសិនបានទេ?ថេយ៍..."ជុងហ្គុកព្យាយាមគោះក៏ដូចជាលួងលោមអោយនាងព្រមបើកទ្វារតែនាងមិនបានខ្វល់នោះទេសូម្បីសម្លេងបង្ហើបអោយនាយឮបន្តិចក៏គ្មាន។
"ប៉ាៗនេះសោ"ឈូអុីនិងឈូអុីនពួកនាងដឹងថាម៉ាក់នឹងមិនបើកទ្វារអោយប៉ាៗពួកនាងនោះទេទើបយកសោរពីម៉ែដោះមកអោយតែម្ដងកុំអោយពិបាកគោះច្រើនដងនាំឈឺដៃ^_^
"ម៉ាក់ៗម៉ាក់ៗនៅខាងក្នុងដែរទេ?"ប៉ាៗអ្នកចាក់សោកូនៗអ្នកធ្វើជាគោះសួរឆ្លាតដល់ហើយកូនៗគេ។ថេយ៉ុងជូតទឹកភ្នែកជូតមុខអោយស្អាតហើយទើបក្រោកចង់មកបើកទ្វារអោយកូនៗគេឡើងមកព្រោះតែមានអារម្មណ៍ថាឈឺទើបយំបន្តិចទៅ។បម្រុងនឹងបើកទ្វារទៅហើយតែជុងហ្គុកក៏បើកចូលមកចំពេលតែម្ដង
"ថេយ៍"ជុងហ្គុកចូលទៅអោបនាងយ៉ាងណែនឯថេយ៉ុងក៏ស្ងៀមអោយនាយអោយមួយសន្ទុះដោយដៃមិនលើកអោបនាយវិញនោះទេហើយមុខក៏ស្មើស្ងប់ដូចគ្នាចំណែកឈូអុីឈូអុីនទុកពេលអោយប៉ាម៉ាក់បាននិយាយគ្នាពួកនាងក៏រត់ចុះទៅខាងក្រោមវិញ
"នេះអូនយំមែនទេ?"បន្ទាប់ពីលែងចេញពីការអោបជុងហ្គុកក្រសោបថ្ពាល់ថេយ៉ុងមុខនេះដូចទើបតែយំហើយថ្មីៗទេភ្នែកក៏ប៉ោងដែរទើបនាយរហ័សសួរ
"គ្មានទេ!ធូលីចូលភ្នែកប៉ុណ្ណោះ"ថេយ៉ុងគេចចេញពីរង្វង់ដៃដែលនាយក្រសោបមុខនាងទើបធ្វើជាញីភ្នែកដូចធូលីចូលមែនយ៉ាងចឹងទាំងដែលផ្ទះរបស់ជុងហ្គុកគ្មានដីមួយគ្រាប់ផងកុហកមិនសមទាល់តែសោះហើយ
YOU ARE READING
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)