បន្ទាប់ពីអោបគ្នារួចជុងហ្គុកក៏បានសុំកូនៗបីថេយ៉ុងទៅបន្ទប់នាងដើម្បីផ្លាស់សម្លៀកបំពាក់ថ្មី។កុនៗគ្រាន់តែឮក៏យល់ព្រមភ្លាមៗពេលដែលនាយបីថេយ៉ុងឡើងក្មេងៗហូរលោតសប្បាយចិត្តឯថេយ៉ុងវិញអៀនឡើងថ្ពាល់ក្រហមព្យាយាមគេចចេញមិនចង់អោយជុងហ្គុកឃើញថាគេអៀនមិនចឹងខ្លាចនាយបង្អាប់។
+Taehyung Room
មកដល់បន្ទប់ជុងហ្គុកដាក់ថេយ៉ុងលើពូករួចទើបដើរទៅបើកទូរយកសម្លៀកបំពាក់មួយឈុតមកប៉ុន្តែឈុតថេយ៉ុងសុទ្ធតែជិតៗមិនមានកន្លែងបញ្ចេញទាល់តែសោះបែបនោះនាយនាំនាងដើរលេងស្លៀកបែបនឹងមិនស្អាតទេត្រូវតែដូចអ្វីដែលនាយចង់បាន។
"លោករកយូរខ្លាំងម្ល៉េះ?យកតែមួយឈុតអោយខ្ញុំមក"ថេយ៉ុងឃើញថាជុងហ្គុករុករើចុះឡើងរាងយូរបន្តិចទើបតឿនសួរនាយ អោយយកសម្លៀកបំពាក់មួយឈុតសោះមើលតែរើសឈុតទៅចូលរួកម្មវិធី
"ឈុតអូនមានតែប៉ុននឹងទេហេស?"ជុងហ្គុកអោបដៃចាប់ចង្ការអង្អែលទៅមកមើលឈុតក្នុងទូរតែតិចមួយបើនាយដឹងយូរហើយច្បាស់ជាទៅលើកទាំងហាងអោយមិនខាន។ជុងហ្គុកទម្លាក់ដៃងាកមកសួរថេយ៉ុងវិញទើបនាងងក់ក្បាល
"យ៉ាងមិច?"
"តិចពេកហើយ!ចុះបើចង់ចេញក្រៅអូនស្លៀកយ៉ាងមិច?អញ្ចេះចុះបងកម្មង់អោយអូន20ឈុតសិនចាំស្អែកបងនាំអូនទៅទិញ"ជុងហ្គុកក្ដក់ដៃប្រាប់ថេយ៉ុងរួចទើបដើរទៅខលអោយគេយកមកអោយដល់ភូមិគ្រឹះរកតែថេយ៉ុងឃាត់មិនទាន់ស្លាប់ហើយ20ឈុតហើយនៅថាសិនទៀតនាយចង់អោយគេស្លៀកម្ដងទាំងអស់ឬយ៉ាងមិច?តែមួយពីរនឹងក៏ណាស់ទៅហើយគេមិនមែនមនុស្សហុឺហ៎ារចង់បានស្អីទេសាមញ្ញៗធម្មតាក៏បាន
"ចាំមួយភ្លេតណា....មកដល់ឥឡូវហើយ ហេតុអីធ្វើមុខបែបនេះ?"ជុងហ្គុកនិយាយទូរស័ព្ទរួចទើបដើរមកអង្គុយជិតហើយនិយាយជាមួយនាង។ថេយ៉ុងមិនតបធ្វើមុខធម្មតាដាក់នាំអោយជុងហ្គុកសួរនាំភ្លាម
"នរណាអោយលោកទិញវាមកច្រើនយ៉ាងនេះ?សម្លៀកបំពាក់ខ្ញុំក៏មានឃើញទេ?មិនបាច់ទិញនាំខាតលុយនោះទេ"ថេយ៉ុងមិនមែនគ្មានសម្លៀកបំពាក់ទេរបស់នាងសុទ្ធតែរបស់ល្អអ្វីក៏មិនខ្វះគ្រាន់តែមនុស្សនាងចូលចិត្តសាមញ្ញៗបើនិយាយរឿងលុយមិនមែនគំរិសទេតែនាងប្រើទៅលើតែអ្វីដែលចាំបាច់ប៉ុណ្ណោះបើទិញមកទុកចោលខាតតែលុយទិញមកធ្វើអី?កុំអាងមានលុយចេះតែទិញៗមិនចេះគិតនោះ
"ហឹស!មិនបាច់ខ្វល់រឿងលុយទេត្រឹមអូនមួយបងចិញ្ចឹមបាន"ជុងហ្គុកញញឹមផ្ងើយចង្ការថេយ៉ុងរួចនិយាយយ៉ាង....សង្ហារ.....
ESTÁS LEYENDO
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)