Ep40:ថ្នាក់ថ្នម🔞

6.4K 198 29
                                    


       +សហរដ្ឋអាមេរិក

     ថេយ៉ុងបាននាំជុងហ្គុកទៅគេងនៅផ្ទះដែលនាងបានទិញទុកសម្រាប់នាងនិងកូនដោយមិនអោយបងប្រុសដឹងព្រោះនាងតាំងចិត្តថាសុំរស់នៅតែពីរនាក់កូនតែនាងមិនទាន់បាននិយាយជាមួយនាយនោះទេដូច្នេះមានតែទិញលាក់ៗនាយសិនហើយក៏អោយជុងហ្គុកគេងនៅទីនេះរហូតដល់ថ្ងៃវះកាត់។

       "បងសម្រាកសិនទៅធ្វើដំណើរមកហត់ចាំអូនទៅរៀបទឹកក្តៅអោយបងងូត"មកដល់បន្ទប់ថេយ៉ុងនិយាយទៅកាន់នាយដែលកំពុងអូសវ៉ាលី
ចូលទៅខាងក្នុង

     "អូនក៏ហត់ដូចគ្នាគេងជាមួយគ្នាទៅ"ត្បិតថាជិះយន្តហោះប៉ុន្តែពួកគេធ្វើដំណើរមកយូរណាមួយក៏មិនបានគេងរវល់បំពេរជេក៍ឃីអោយគេង។នាយនិយាយទាំងញញឹមស្រាលដាក់ភរិយាទើបថេយ៉ុងញញឹមតបនាយវិញ

     "ហ៊ឹម"ថេយ៉ុងងក់ក្បាលដើរទៅជាមួយនាយព្រមជាមួយជេក៍ឃីដែលមិនមាត់មួយម៉ាត់នោះ

    "ម៉ាក់ៗមឹមៗ"មកដល់បន្ទប់អ្នកទាំងបីក៏គេងព្រមគ្នាបានមួយសន្ទុះជេក៍ឃីក៏ទាម៉ាក់ៗមឹមដែលវាជាទម្លាប់របស់គេពេលចង់គេងប៉ុន្តែបើនាងបំពេរធម្មតាគេគេងលក់បើគេទាមឹមហើយគឺត្រូវតែមឹម។ជុងហ្គុកឮកូននិយាយហើយក៏បើកភ្នែកធំៗនេះកូននាយទាមឹមនៅនឹងមុខនាយតែម្តងឬ?ដឹងទេថានាយហួងហែងកំពុងខានប៉ះយូរផង

      "ម៉ោះ"ថេយ៉ុងទាញកូនប្រុសមកជិតទើបបម្រុងលាត់អាវអោយកូនប្រុសមឹមតែជុងហ្គុកក៏ទាញបិទនាំអោយថេយ៉ុងសម្លឹងមុខនាយរួមទាំងជេក៍ឃីដែរគ្នាខំហាមាត់ទៅហើយមកបិទអីប៉ាៗនៀក

      "យ៉ាងមិចបងនឹង?"ថេយ៉ុងជ្រួញចិញ្ចើមហើយប្តីគេមកចាប់ដៃនាងធ្វើអី?មិនឃើញកូនកំពិងចាំមឹមទេអី!

    "នេះអូនអោយកូនមឹមរបស់បងមែនទេ?បងមិនសុខចិត្ត!!"ស្លាប់ហើយ!ស្តាប់នាយនិយាយចុះថេយ៉ុងឮហើយសឹងតែបោកក្បាលនឹងពូកអោយស្លាប់ទេបែកគ្នាយូរហើយមកធ្វើចរិកកូនក្មេងទៅកើត!កូននាងមឹមមកជិត3ឆ្នាំហើយនាយមកហួងហែងអីពេលនេះ

      "បងយ៉ាងមិចនឹង?កូនមឹមតាំងពីកើតហើយបងមកបិទធ្វើអី?យ៉ាប់មែន!"ថេយ៉ុងស្តីអោយនាយរួចទើបវាយដៃនាយដកចេញហើយទើបលាត់អាវបញ្ចេញសាច់ខ្ចីអោយជុងហ្គុកឃើញលេបទឹកមាត់តែម្តង។ប្រពន្ធនាយបែកយូរស្អាតជាងមុនទៅទៀត

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now