Ep29:រវល់

3.8K 209 26
                                        


       បន្ទាប់ពីញ៉ាំអាហារជុំគ្នារួចអ្នកទាំងបួនក៏នៅជជែកគ្នាពីរឿងនេះរឿងនោះបង្កជាភាពសប្បាយរីករាយដែលមិនធ្លាប់កើតមានក្នុងវិមានពីមុនមក។ចំណែកក្មេងៗក៏នាំគ្នាទៅលេងសួនខាងក្រោយតាមទម្លាប់រីឯចាស់នាំគ្នានិយាយពីរឿងរបស់ថេហ្គុក។លោកស្រីគីមនិងលោកគីមបានអោយជាចំណងដៃដល់ថេយ៉ុងដោយប្រគល់
ហាងទឹកអប់នៅសេអ៊ូលនេះអោយនាងតែម្ដងហើយនឹងចំការផ្កានៅដេហ្គូអោយនាងគ្រប់គ្រងចង់ទៅពេលពណាក៏បានហើយហាងនាងចង់ចាត់ចែងយ៉ាងមិចស្រេចតែនាង។

      "ឆាប់សុីញ៉េហើយយកវាទុកចុះ"លោកគីមហុចឯកសារផ្ទេរសិទ្ធអោយទៅកូនដែលគាត់ត្រៀមតាំងពីប្រគល់ហាងអោយនាងមើលពីដំបូងម្ល៉េះ

     "ប៉ា.....ម៉ាក់....."ថេយ៉ុងសម្លឹងមុខអ្នកមានគុណទាំងពីរទាំងរលីងរលោងដូចជាកូនក្មេងយ៉ាងចឹងនាំអោយលោកទាំងពីរសើចគ្រវីក្បាលហួសចិត្តនឹងកូនស្រីមួយគ្រាប់ខ្លាំងណាស់

    "យំចឹងមិនខ្មាស់ប្តីទេហ៎កូនស្រីម្តាយជិតមានចៅអោយម៉ាក់ហើយធ្វើចរិកកូនក្មេងទៅកើតពេលណាទើបកូនចេះធំគ្រាន់តែរឿងប៉ុននឹងក៏យំដែរយ៉ាប់ណាស់កូននេះ"លោកស្រីគីមរ៉េបមួយខ្សែអោយកូនស្រីស្តាប់ហើយក៏អត់នឹងយំចេញមកមិនបានខាំមាត់សុីញ៉េហើយបិទឯកសាររួចក៏ចូលទៅអោបអ្កម៉ាក់ទាំងទឹកភ្នែ្រហាមធ្វើដូចលាគ្នាទៅធ្វើសង្រ្គាមចឹង!

      "អ៎ាៗ!!បានហើយពីរអ្នកម៉ែកូននេះធ្វើអោយកូនប្រសាររំជួលចិត្តតាមហើយ"លោកគីមមើលពីរអ្នកម្តាយកូនមួយសន្ទុះក៏ងាកឃើញជុងហ្គុកកំពុងរន្ធត់ចិត្តចង់យំតាមមើលទៅថេយ៉ុងស្រលាញ់គ្រួសារនាងណាស់សូម្បីបែកក៏មិនចង់ផងទម្រាំនាយត្រូវរស់នៅដោយភាពតស៊ូគ្មានអ្នករាប់រងទៀតតែនាយអាចតស៊ូបានដល់ថ្ងៃនេះបញ្ជាក់ថានាយពិតជាអស្ចារ្យបំផុតហើយ។ជីវិតនាយមិនងាយស្រួលដូចឃើញនាយសុខសប្បាយដូចសព្វថ្ងៃនេះទេពីមុននាយស៊ូសឹងតែស្លាប់ខ្លួនម្ដងៗទៅហើយតែដោយសារភាពអត់ធន់យូរទៅក៏កាន់តែឃោរឃៅចេះសម្លាប់មនុស្សដោយមិនដឹងខ្លួនរហូតដល់ក្លាយជាមនុស្សដៃឆៅដល់ពេលនេះ។លោកគីមបង្អាប់បន្តិចទើបជុងហ្គុកសើចញឹមៗដាក់គាត់ទាំងមិនហ៊ានមាត់សូម្បីបន្តិចតាំងពីនៅតុបាយមកនាយហាក់ដូចជានៅក្រែងចិត្តគាត់មិនទាន់បាត់

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now