Ep30:រួមទាំងនាងដែរមែនទេ?

2.5K 141 6
                                    


      "ថេយ៍?!"

     "អោយអូនសុំទោសដែលរំខានពេលវេលារបស់បងអូនគ្រាន់តែទំនេរចង់យកអាហារអោយបងតែមើលទៅមិនបាច់ទេ"ថេយ៉ុងញញឹមខ្សោះមើលទៅស្វាមីដែលបារម្ភពីស្រម្នាក់នោះដល់ថ្នាក់ឃើញមុខនាងហើយនៅកាន់ដៃស្រីនោះជាប់ទៀតបង្ហាញច្បាស់ណាស់ថានាយមានរឿងលាក់បាំងនឹងនាង។ថេយ៉ុងញញឹមស្រាលកាន់ប្រអប់បាយចេញទៅវិញព្រោះបើនៅបន្តនាងខ្លាចតែទឹកភ្នែកនាងស្រក់ចំពោះមុខស្រីរបស់ប្តីនាងទេ

     "ថេយ៍!ឈប់សិន"ជុងហ្គុកលែងដៃហេរ៉ារត់ទៅតាមថេយ៉ុងដែលដើរយ៉ាងលឿនគ្មានងាកក្រោយ

    "ហឹក!!"ដើរមកដល់ខាងក្រៅថេយ៉ុងក៏ប្រលែងទឹកភ្នែកចេញមកមានន័យថាកន្កងមកនេះនាងត្រូវគេងចាំមនុស្សដែលមិនបានខ្វល់ពីនាងមែនទេ?ឈ្មោះជាស្វាមីត្រូវតែលួចលាក់មានស្រីក្រោយខ្នងប្រពន្ធមែនទេ?នាងមិនចង់ស្រម៉ៃមិនចង់គិតថានាងជាស្រីល្ងង់ដែលអោយជុងហ្គុកបង្វិលបានតាមចិត្តបេះដូងនាងប្រាប់ថាឈឺហើយឈឺខ្លាំងទៀតផង។នាយសុខចិត្តកំដរស្រីជាជាងកំដរប្រពន្ធកូនតើនាយនៅចាំសន្យាដែលបាននិយាយដែរទេ?នេះឬសម្តីប្រុសសាវ៉ាសន្យាខ្យល់ខ្យល់ដែលនាងមិគិតថាខ្លួនបានជួបនោះ?ពេលនេះនាងកំពុងតែជួបវាផ្ទាល់ហើយហេតុអីអារម្មណ៍ត្រូវគេក្បត់វាឈឺដល់ថ្នាក់នេះ?

      "ថេយ៉ុងស្តាប់បងសិន!!"ជុងហ្គុករត់តាមថេយ៉ុងប៉ុន្តែយឺតពេលព្រោះថេយ៉ុងចូលជណ្តើរយន្តបាត់ហើយជុងហ្គុកក៏ព្យាយាមចុះជណ្តើរជើងវិញម្តង។នាយឃើញមុខថេយ៉ុងមិនសប្បាយចិត្តបេះដូងនាយហាក់បញ្ជាអោយតាមលួងលោមទើបនាយភ្ញាក់រត់តាមបកស្រាយនាយក៏មិនដឹងដូចគ្នាថាហេតុអីទាំងដែលប្រពន្ធនាយគ្រាន់តែឃើញនាយជួយគ្រាលេខាតែមិនមែននាងហេតុអីនាយត្រូវមានអារម្មណ៍ចម្លែកដូចកាលពីអែលវិននិយាយថាអារម្មណ៍ខុសរអៀសចិត្តវាកើតឡើងម្តងទៀតហើយ។ឯហេរ៉ានាងកំពុងតែញញឹមបានឃើញប្តីប្រពន្ធដែលនាងត្រូវបំបែកកំពុងតែឈ្លោះគ្នាសមបំណងទើបទាញទូរស័ព្ទខលទៅនរណាមិនដឹង

     "ហាឡូ!អ្នកនាង"

   "យ៉ាងមិចហើយ?"

   "ពួកគេកំពុងឈ្លោះគ្នាហើយផែនការបន្ទាប់ខ្ញុំធ្វើរួចដល់វេនរបស់អ្នកនាងហើយ"នាងញញឹមនិយាយផែនការបន្ទាប់នាងត្រូវពង្វក់ជុងហ្គុករួចក៏ធ្វើអោយថេយ៉ុងឃើញរួចទុកអោយមនុស្សស្រីដែលកំពុងនិយាយជាមួយនេះចាត់ការបន្ត

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now