Ep12:ផែនការ

5.9K 302 35
                                        


ថេយ៉ុងរត់មកដល់បន្ទប់តែមិនមែនបន្ទប់របស់ឈូអុីឈូអុីនទេគឺបន្ទប់របស់នាងដែលម៉ែដោះចាត់ចែងអោយគេរៀបចំអោយនាងពេលដែលនាងមានអារម្មណ៍ថាចង្អៀត។ថេយ៉ុងរត់ទៅលើពូកយំយកៗមិនគួរមនុស្សដែលជួយគេក្លាយជាមនុស្សដែលធ្វើបែបនោះមកលើគេទាល់តែសោះនៅធ្វើមិនស្គាល់ថែមទៀតថេយ៉ុងពិតជាចង់សងគុណនាយនៅពេលគេដឹងថាម្នាក់ជានាយគេសប្បាយចិត្តណាស់ទើបជម្នះចូលបន្ទប់នាយទាំងយប់ចង់បានចម្លើយតែចម្លើយនឹងការពិតនោះធ្វើអោយនាងហាក់ទទួលយកមិនបានហេតុអីទៅ?!ថ្ងៃដែលនាយទៅបំពានគេដល់បន្ទប់នាយបានឈរកាន់រូបថតនាងដែលបានថតនៅស្វីសហេតុអីគេមិនបានចាប់អារម្មណ៍ឬក៏នាយមិនទាន់ចាំបានព្រោះវាកន្លងទៅ5ឆ្នាំហើយ។ថេយ៉ុងយំខ្ទប់មុខនឹងពូកបានបន្តិចទើបយកទូរស័ព្ទខលទៅហូបប៊ីនិយាយគ្នារហូតដល់នាងគេងលក់។

"ចៅហ្វាយ...មានរឿងអីមែនទេ?ខ្ញុំឃើញអ្នកនាងថេយ៉ុងរត់ចូលបន្ទប់ទាំងយំ"អែលវិនដែលភ្លេចរឿងយកបានអោយចៅហ្វាយមកពីនាយរវល់ទៅឃ្លាំងទើបស្មើរនេះបានឡើងមកសួរតែចៃដន្យឃើញថេយ៉ុងយំរត់ចូលបន្ទប់នាយរវល់តែទៅផឹកទឹកសិនទើបឡើងមករកជុងហ្គុក

"យើងប្រាប់ការពិតដល់នាងហើយ"នាយនិយាយធម្មតាឯអែលវិនវិញបើកភ្នែកប៉ុនៗពងមាន់ចៅហ្វាយគេកាន់តែប្លែកខ្លាំងហើយតើនៀក

"ចៅហ្វាយ!!នេះ....នេះចៅហ្វាយលេងមែនទែន?"

"បានហើយទៅដេកទៅយកថាសទៅផង"ជុងហ្គុកនិយាយហើយក៏ដើរទៅបន្ទប់នាយទាំងគ្មានអារម្មណ៍ អែលវិនឈរអេសក្បាលក្រញ៉ាញ់ខួរចៅហ្វាយនឹកឃើញយ៉ាងមិចទៅប្រាប់ការពិតដល់គេងាប់មិនខានទេ។នាយឥឡូវចេះទទួលស្គាល់កំហុសខ្លួនឯងចេះមានអារម្មណ៍រអៀសចិត្តវាជារឿងល្អតែនាយមើលទៅដូចមនុស្សកំសត់ស្នេហ៍ច្រើនជាងមិនបានទេគេត្រូវធ្វើអ្វីម្យ៉ាងដើម្បីចៅហ្វាយ

#ព្រឹកថ្ងៃថ្មី

"ម៉ែដោះមានឃើញអ្នកគ្រូទេ?"ឈូអុីនក្រោកមកមិនឃើញថេយ៉ុងនាងប្រញាប់ងូតទឹកស្លៀកពាក់ចុះមកក្រោមយ៉ាងលឿនដោយមិនបានដាស់ឈូអុីនោះទេ

"អៅ!ក្រែងអ្នកគ្រូគេងជាមួយអ្នកនាងតូចមិនចឹងម៉ែដោះស្មានថាគាត់មិនទាន់ចុះមកព្រោះរវល់ងូតទឹកអោយអ្នកទាំងពីរ"ម៉ែដោះតបទាំងជ្រួញចិញ្ចើមពេលនេះម៉ោងក៏ជិត7ហើយតែគាត់មិនបានឃើញថេយ៉ុងចុះមកទេប្រហែលជានៅមើលអ្នកនាងតូចហើយតែនៅពេលឮឈូអុីននិយាយគាត់បែរជាភ្ញាក់ផ្អើលព្រោះថេយ៉ុងមិនដែលបែបនេះពីមុនមកតាំងពីមកនៅទីនេះ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now