បន្ទាប់ពីញុាំបាយរួចជុងហ្គុកគឺមិនបានទៅធ្វើការនោះទេហើយនាយក៏មិនបានអោយថេយ៉ុង
បង្រៀនកូនៗដែរគឺនាយនាំពួកនាងដើរលេង។វាជាលើកដំបូងដែលនាយធ្វើបែបនេះព្រោះតែនាយតែងតែរស់នៅក្នុងស្រមោលងងឹតអតីតកាលយូរណាស់មកហើយមិនដែលចេញក្រៅលំហែខួរក្បាលនោះទេលើកលែងតែទៅក្រុមហ៊ុននឹងកន្លែងដែលមានមនុស្សស្រីកំដរតណ្ហារបស់នាយប៉ុណ្ណោះ។តែពេលនេះនាយកំពុងដើរចេញពីវាម្ដងបន្តិចៗធ្វើអោយមនុស្សជុំវិញខ្លួននាយត្រេកអរក៏សូមអោយនាយត្រឡប់មករស់នៅជាមនុស្សពីមុនវិញហើយឥឡូវនេះជំងឺនាយក៏មិនដែលរើឡើងរីឯរឿងស្រីញីលែងរវល់ដែរ។ជុងហ្គុកដៃម្ខាងបើកឡានដៃម្ខាងទៀតអង្អែលលើដៃថេយ៉ុងជាមួយទឹកមុខញញឹមមិនរលុបតាំងចេញពីផ្ទះមកទឹកមុខនាយស្រស់បស់ណាស់ឯកូនៗវិញប្រឡែងគ្នាឡូឡាពេកទើបប៉ាៗហុចipadអោយលេងស្ងាត់មាត់ជ្រៀបបានដៃជុងហ្គុកបានអង្អែលដៃកូនក្រមុំគេមកថើបរហូត។
"បើកឡានអោយស្រួលទៅហើយដៃនឹងក៏ល្មមលែងបានហើយ"ថេយ៉ុងដែលនៅស្ងៀមអោយនាយអង្អែលដៃផងថើបផងអៀនសឹងស្លាប់ទៅហើយនាយបើកឡានដៃម្ខាងទើបថេយ៉ុងបារម្ភ
"អត់ចង់!ថើបដៃអូនទើបមានស្មារតីបើកឡាន"ជុងហ្គុកងាកមកញញឹមតបថេយ៉ុងរួចទើបងាកទៅមើលផ្លូវវិញបន្តថើបដៃថេយ៉ុងដដែលឯថេយ៉ុងដោយសារប្រកែកមិនបានចង់ដកដៃក៏មិនកើតមានតែបណ្តោយនឹងឯង
+ហាងលក់សម្លៀកបំពាក់
"លោកមកហាងលក់សម្លៀកបំពាក់ធ្វើអី?លោកចង់ទិញមែនទេ?"បើកឡានមកដល់ហាងសម្លៀកបំពាក់បុរសស្រ្តីចំរុះមានទាំងកូនក្មេងទៀតទើបថេយ៉ុងសួរនាំខ្លាចនាយចង់ទិញអោយគេថែមទៀតព្រឹកមិញនាយទើបតែទិញមក20ឈុតទើបតែពាក់អស់មួយនឹងកុំប្រាប់ថានាយចង់ទិញទៀតហើយ?បើនាយទិញខ្លួនឯងក៏នាងមិនថាបើនាយទិញអោយនាងនោះនាងនឹងមិនចុះពីលើឡាននោះទេ
"បងទិញអោយឈូអុីឈូអុីនព្រោះជិតដល់ខួបកំណើតពួកនាងហើយ"ជុងហ្គុកញញឹមតបថេយ៉ុងតែចេតនាពិតគឺផ្សេងទៀតមិនមែនមានតែប៉ុននឹងនោះទេ។នាយចុះមករួចទើបបើកទ្វារអោយក្មេងៗចុះចំណែកថេយ៉ុងចុះខ្លួនឯងកុំអោយពិបាកដល់នាង
أنت تقرأ
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
أدب الهواةមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)