Ep37:ការអោបលើកចុងក្រោយ

Start from the beginning
                                    

"គាត់ជាអង្គរក្សម៉ាក់ដែលអ៊ុំស្លេកបញ្ជាមកអោយការពារខ្ញុំនិងម៉ាក់"ជេក៍ឃីបូញមាត់ឆ្លើយជាមួយជុងហ្គុកទើបជុងហ្គុកងក់ក្បាលរាងចង់សើចបន្តិចឈ្មោះមួយគគោមិនដាក់ទៅដាក់ឈ្មោះស្លេក?ចម្លែកមែន

"ត្រូវហើយឯងឈ្មោះអី?"

"ជេក៍ឃីបាទ!ចុះលោកពូ?"

"ជុងហ្គុក!ឯងសង្ហារខ្លាំងណាស់ដឹងទេអាល្អិត?ប៉ាម៉ាក់ឯងប្រហែលជាស្អាតៗហើយមើលបានជាមានកូនប្រុសសង្ហារក្លាហានបែបនេះបើមាននិស្ស័យពួកយើងនឹងជួបគ្នាទៀត"ជុងហ្គុក
និយាយសរសើរជេក៍ឃីដោយមិនដឹងខ្លួនមនុស្សនាយមិនសូវចូលចិត្តនិយាយច្រើននោះទេលើកនេះថែមទាំងសរសើរថែមទៀត(គាត់សរសើរខ្លួនឯង🗿)

"លោកពូក៏សង្ហារដូចគ្នាហិហិ....បើខ្ញុំបានមកកូរ៉េទៀតខ្ញុំនឹងតាមរកលោកពូអោយឃើញ"ជេក៍ឃីញញឹមតបជុងហ្គុកគេមិភ្លេចបាយនោះទេព្រោះនាយបានប៉ាវការ៉េមហើយថែមទាំងបានជួយគេទៀត។បន្ទាប់ពីនិយាយសំណេះសំណា
លគ្នាហើយទើប

"នេះ!ពូទៅសិនហើយ"ជុងហ្គុកហុចជេក៍ឃីអោយស្ទេវិនរួចទើបនិយាយលាក្មេងតូចដែលសម្លឹងមកនាយហាក់ដូចមិនដាច់ចិត្តរៀងខ្លួន

"បាយៗលោកពូជុងហ្គុក"ជេក៍ឃីលើកដៃបាយៗនាយមុននឹងត្រូវស្ទេវិនពរយកទៅជុងហ្គុកញញឹមមើលទៅក្មេងតូចដែលចេញទៅទើបនាយដើរទៅចំណតឡានដូចគ្នា

"ចៅហ្វាយ!!ខ្ញុំដូចជាធ្លាប់ឃើញក្មេងម្នាក់នោះនៅឯណាក៏មិនដឹងស្រពិចស្រពិល"អែលវិនដើរអោយកៀកនឹងជុងហ្គុកទើបនិយាយប្រាប់នាយ

"យើងក៏ចឹងតែនឹកមិនឃើញប៉ុន្តែយើងមានអារម្មណ៍ថាចូលចិត្តគេណាស់"មកដល់ឡានជុងហ្គុកបកមកនិយាយជាមួយអែលវិនទើបចូលឡាន

"ខ្ញុំឃើញថាចៅហ្វាយញញឹមបានដោយសារក្មេងមិននេះ"អែលវិនញញឹមដាក់ជុងហ្គុកមុននឹងឡើងឡាន។អែលវិនបម្រុងមួលកាច់សោស្រាប់តែឃើញថេយ៉ុងនិងក្មេងម្នាក់នៅក្នុងឡានជិះកាត់មុខនាយ។

"អ្នកនាងថេយ៉ុង?!!"អែលវិនសម្លឹងមើលទៅឡានមួយនោះរួចទើបស្រែកនាំអោយជុងហ្គុកប្រញាប់មើលតាមឃើញឡាននោះទៅបាត់ហើយចំណែកអែលវិនស្រាប់តែបើកតាម។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now