Ep36:និស្ស័យឪពុកកូន

Start from the beginning
                                        

      "ចៅហ្វាយហ៎ា......"អែលវិនអង្គុយហៅជុងហ្គុកល្វើយៗធ្វើអោយជុងហ្គុកក្រពុលមុខមួយព្រឹកហើយគេអង្គុយតែតឿនអង្គុយតែប្រាប់នាយបានប្រាប់ហើយថាមិនៗនៅតែហៅទៀតទ្រាំមិនបានវៃកប់ភក់ឡូវហើយ

   "បិទមាត់ទៅ!!ឯងមិនឃើញយើងធ្វើការទេហេស?ហៅនោះហៅយ៉ាងមិចចង់អោយយើងវៃឯងមែនទេ?ថាមិនគឺមិនហើយ!!"

    "តែបើយើងដាក់ទុនជាមួយនាងយើងនឹងចំណេញហើយក៏អាចមានឥទ្ធិពលនៅទៅនោះថែមក៏ថាបានណាចៅហ្វាយណ៎ា...."អែលវិនអង្គុយរៀបរាប់ពីក្រុមហ៊ុនរបស់អូលីវើណាស់តែជុងហ្គុកមិនខ្វល់ថែមទាំងមុខមាំហាក់ដូចជាខឹងខ្លាំងណាស់ប៉ុន្តែអែលវិនមិនចុះចាញ់នោះទេដើម្បីអោយចៅហ្វាយល្អអ្វីក៏នាយធ្វើ

      "ឯងដឹងច្រើនម្ល៉េះ?ហើយជឿបានយ៉ាងមិច?មនុស្សស្រីស្អីអាថ៍កំបាំងនោះអាថ៍កំបាំងសូម្បីរូបថតមិនអោយឃើញ!!ឯងគិតថាគេជាមនុស្សស្មោះត្រង់?"ជុងហ្គុកសួរបកវិញព្រោះតាមស្តាប់សម្តីអែលវិនរៀបរាប់មកធ្វើដូចគេបានជួបនឹងស្រីម្នាក់នោះយ៉ាងចឹង!!អ្នកជំនួញមានតែចង់បង្ហាញមុខនិងផ្សព្វផ្សាយភាពល្បីល្បាញតែស្រីម្នាក់នេះចម្លែកខ្លាំងណាស់សូម្បីតែរូបថតមួយសន្លឹកមិនអោយរបើកវាលើសពីចម្លែកទៅទៀត!អោយនាយទុកចិត្តដាក់ទុនរកសុីជាមួយម្តេចបាន?នាយក៏ខ្លាចខាតរកសុីឯណាចង់ខាតនោះ?

      "លោកឆយនោះអីចៅហ្វាយគាត់បានទៅដាក់ទុនជាមួយនាងគាត់ថានាងស្អាតមុខថែមទាំងដូចអ្នកនាងថេយ៉ុងទៀតផង"អែលវិនភ្លេចអោយឈឹងថានាយបានជួបនឹងលោកឆយដែលបានដាក់ទុនជាមនុស្សនាងរួចគាត់ក៏បានណែនាំអោយអែលវិនប្រាប់ជុងហ្គុកអោយទៅដាក់ទុនជាមួយនាងចំណេញហើយដើម្បីពង្រីកអំណាចផងគាត់ថែមទាំងបានប្រាប់ថាមុខនាងដូចនឹងភរិយាជុងហ្គុកទៀតផងដំបូងគាត់ច្រឡំតែនាងក៏និយាយថាមិនមែនអ្នកទៅពីកូរ៉េធ្លាប់រកសុីជាមួយជុងហ្គុកសុទ្ធតែច្រឡំទាំងអស់។ជុងហ្គុកស្តាប់ហើយក៏ងើបមុខពីឯកសារមើលមុខអែលវិនភ្លាម

     "ឯងនិយាយពិតទេ?"ជុងហ្គុកសួរទាំងបេះដូងហាក់លោតញាប់ពេលឮឈ្មោះរបស់ថេយ៉ុង

    "ចង់ដឹងទាល់តែសាកណាចៅហ្វាយព្រោះលោកឆយថានាងបានប្រកែកទាំងដែលមុខនាងដូចខ្លាំងណាស់"

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now