Ep35:ប៉ាៗកុំកុហកកូនណ៎ា...

Start from the beginning
                                    

#Seoul

ងាកមកមើលអ្នកខាងនេះឆ្លេឆ្លានឹងបាត់វត្តមានជុងហ្គុកតាំងពីម្សិលមិញដល់ស្មើរនេះទៅហើយមិនឃើញត្រឡប់សោះ។អែលវិនតាមរកចៅហ្វាយផងថេយ៉ុងផងសឹងតែបែកក្អួតទៅហើយអាណិតក៏អាណិតបារម្ភក៏បារម្ភនាយភ័យតែជំងឺជុងហ្គុករើឡើងធ្វើបាបខ្លួនឯងដល់ថ្នាក់គ្រោះថ្នាក់ដល់ជីវិតនោះ?ជំងឺនាយគ្មាននរណាគ្រប់គ្រងវាបានក្រៅពីនាយនោះទេបើនាយបណ្តោយច្បាស់ជាពិបាកមិនខាន។

"តើគាត់នៅឯណាទៅ?"អែលវិនជិះឡានតាមរកផងនឹកឆ្ងល់ផងម្សិលមិញដូចជាមិនអីផងដល់ថ្ងៃឡើងក៏បាត់រហូតដល់ពេលនេះមិនដឹងថានាយទៅណានោះទេ!ខលក៏មិនលើកពិតជា....
ឬក៏នាយតាមរកថេយ៉ុង?អែលវិនក្រពុលមុខតែម្តងហើយ

+Daegu

ជុងហ្គុកបានទៅសួរជីមីនពីផ្ទះរបស់ថេយ៉ុងនាងក៏បានដឹងរឿងពីហូបប៊ីដែរដំបូងនាងមិនចង់ប្រាប់នោះទេប៉ុន្តែដោយសារជុងហ្គុកសុំអង្វរហើយនិយាយរឿងគ្រប់យ៉ាងប្រាប់ទើបនាងព្រមប្រាប់នាយឯនាយគ្រាន់តែស្តាប់ហើយក៏ចោលការងារទៅដេហ្គូតែម្តង។មកដល់នាយនៅត្រូវសួរគេទៀតទម្រាំតែរកផ្ទះថេយ៉ុងឃើញ។ផ្ទះនាងធំជាងគេនៅដេហ្គូពិតមែនអាចថាថេយ៉ុងជាកូនសេដ្ឋីស្រុកស្រែតែទៅធ្វើគ្រូបង្រៀននៅទីក្រុងនឹកឃើញដំបូងជុងហ្គុកសែនឆ្ងល់ក្រុមហ៊ុនមានមិនធ្វើតែទៅធ្វើគ្រូបង្រៀនតែក៏សំណាងនិស្ស័យបាននាំអោយពួកគេជួបគ្នាតាមរយៈបែបនេះនឹកឃើញឡើងវិញវាធ្វើអោយនាយនឹកអនុស្សាវរីយ៍ដែលមានជាមួយគ្នាខ្លាំងណាស់។ជុងហ្គុកត្រូវបានទទួលពីអ្នកបម្រើក្នុងផ្ទះយ៉ាងល្អ
សូម្បីអ្នកស្រីព្រោះគាត់មិនបានដឹងចំណែករឿងលោកគីមគាត់តែងតែទៅចំការហើយក៏ទៅធ្វើការងាររបស់គាត់បន្ត។ដំបូងជុងហ្គុកនាយសួរពីថេយ៉ុងប៉ុន្តែលោកស្រីគីមគាត់មិនបានដឹងរឿងទើបមិនសូវយល់នៅជាមួយគ្នាសុខៗហេតុអីមកសួរកូនគាត់ពីគាត់ទៅវិញ?ឬក៏ពួកគេឈ្លោះគ្នា?ពេលនោះលោកគីមក៏មកដល់ផ្ទះល្មមព្រោះវាល្ងាចទៅហើយ។ដោយសារតែសួរគាត់មើលទៅប្រហែលជាថេយ៉ុងមិនបានមកទីនេះពិតមែនជុងហ្គុកហាក់អស់សង្ឃឹមនៅពេលមកជុំគ្នាបែបនេះជុងហ្គុកក៏បានលុតជង្គង់សារភាពពីរឿងគ្រប់យ៉ាងមិនថាមានរឿងអីកើតឡើងក៏ដោយនាយព្រមនឹងទទួលព្រោះតែវាជាកំហុសរបស់នាយសំខាន់នាយរកប្រពន្ធមិនទាន់ឃើញបានប្រាប់ទៅពួកគាត់អោយជួយរកក៏វាជារឿងមួយល្អដែរ។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now