ម៉ែដោះបានងូតទឹកអោយថេយ៉ុងស្អាតបាតហើយទើបដាក់អោយនាងអង្គុយហើយគាតើស្លៀកពាក់អោយដោយសួរចំណង់ចំណូលចិត្តរបស់នាងទៅលើសម្លៀកបំពាក់ទើបថេយ៉ុងបានតែចង្អុល។បន្ទាប់ពីស្លៀកពាក់ហើយគាត់ផ្លុំសក់អោយថេយ៉ុងរួចទើបលាបថ្នាំលើបបូរមាត់នាង
"ចាំកន្លះម៉ោងទៀតខ្ញុំលើកស៊ុបនិងអាហារមកអោយអ្នកនាងទម្រាំថ្នាំវាបញ្ចេញប្រសិទ្ធភាពអ្នកនាងគេងយកកម្លាំងសិនចុះ"ថេយ៉ុងបានតែញញឹមខ្សោះទៅកាន់គាត់ហើយក៏ដាក់ខ្លួនគេងនាងអាចបានស្រួលខ្លួនជាងមុនព្រោះបានគាត់មើលថែ។ម៉ែដោះចេញទៅផុតថេយ៉ុងក៏ទម្លាក់ជើងចុះពីគ្រែទាំងលំបាកលំបិនដើរទៅយកកាបូបរបស់ដែលជ្រុះព្រោះជុងហ្គុកកាលពីយប់មិញទូរស័ព្ទនាងនៅក្នុងនោះទើបត្រូវទៅបើប្រើម៉ែដោះមិនបានទេ
"សឺត!!"ថេយ៉ុងដើរទាំងញ័រជើងទទ្រើតតស៊ូរហូតដល់រើសវាយកបានទើបទប់ខ្លួនអង្គុយលើសាឡុងសិន។នាងប្រញាប់បើកទូរស័ព្ទមកឃើញថាលេងបងប្រុសនាងខលមកជិត20ដងតែមិនបានលើកទើបនាងរហ័សខលទៅវិញ
"ហាឡូ!ថេយ៍អូននៅឯណា?ហេតុអីបងខលមិនលើក?!យប់មិញមានរឿងអ្វីកើតឡើងវាធ្វើអីអូនមែនទេ?ប្រាប់បងមក!!"គ្រាន់តែឃើញលេខប្អូនខលមកយ៉ុនហ្គីក៏ប្រញាប់ទទួលមុននឹងរ៉េបសួរនាំអោយថេយ៉ុងខ្ទប់មាត់ទប់សម្លេងយំមុននឹងឆ្លើយទាំងឈឺមាត់
"បងមកភូមិគ្រឹះចនហើយយកក្រដាសនោះមកផងអូនចេញក្រៅមិនបានទេ"ថេយ៉ុងសម្រួលអារម្មណ៍មិឆ្លើយសំណួរបងប្រុសតែក៏ប្រាប់អោយនាយមកទីនេះទៅវិញនាងដឹងថាគ្មាននរណាឃាត់បងនាងបានទេហើយនាងនិងចេញពីទីនេះតាមរយៈនាយ
"Okay!ចាំបងនៅទីនោះហើយ"យ៉ុនហ្គីសម្រេចចិត្តមិនដេញដោលបន្តព្រោះតែស្តាប់សម្លេងនាយដឹងបាត់ទៅហើយ។យ៉ុនហ្គីរហ័សចុចបិទហើយក៏ចេញឡានទៅភូមិគ្រឹះចនភ្លាមព្រោះនាយបានត្រៀមរួចអស់ហើយនៅតែចាំថេយ៉ុងមកសញ្ញារួចបញ្ចូនទៅទីនោះតែមិនឃើញថេយ៉ុងទើបខកខានតែពេលនេះគឺត្រូវទៅដោយផ្ទាល់ហើយ។
+ភូមិគ្រឹះចន
ប្រហែល20នាទីយ៉ុនហ្គីក៏បានមកដល់នាយចុះពីឡានដោយមានឯកសារក្នុងដៃ។ប៉ុន្តែចូលមិនបានព្រោះកូនចៅជុងហ្គុកហាមឃាត់ព្រោះមិនស្គាល់
YOU ARE READING
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
Ep33:លាហើយមនុស្សអាត្មានិយម!!
Start from the beginning
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)