"អ្នកនាងថេយ៉ុងរវល់?"
"មែនហើយ!លោកប៉ាគាត់បានប្រគល់ក្រុមហ៊ុនអោយទើបត្រូវធ្វើការងារបានតែក៏នៅជូនអ្នកនាងតូចទៅរៀនចេញពីរៀនអោយអ្នកបើកឡានទៅយកចំណែកអ្នកប្រុសគឺតែងតែទៅធ្វើការព្រឹកៗតែរហូត"
"គ្រាន់តែស្តាប់ក៏ដឹងប៉ុន្តែចៅហ្វាយលេងស្រីយ៉ាងក៏មិនដល់ម្ល៉ឹងដែរ!ខ្ញុំមកមិនទាន់បានប្រាប់ចៅហ្វាយទេចាំខ្ញុំតានគាត់ចុះម៉ែដោះកុំប្រាប់ថាខ្ញុំមកវិញអោយសោះ"
"យើងដឹងហើយ!បានការអីប្រាប់យើងផង"
"បាទ!ម៉ែដោះទៅសម្រាកទៅខ្ញុំទៅដេកហើយជិះយន្តហោះមួយថ្ងៃហើយអស់កម្លាំងណាស់"អ្នកទាំងពីរក៏បំបែកគ្នាទៅគេងរៀងខ្លួន។ម៉ែដោះបារម្ភណាស់ខ្លាចមនុស្សល្អដូចជាថេយ៉ុងនឹងចាកចេញពីលោកប្រុសរបស់គាត់ជុងហ្គុកនាយមិនចោលចរិកសោះហើយពេលបាត់បង់ទើបស្តាយមិនយល់ថាវាគ្មានប្រយោជន៍ទេឬ?គ្មាននរណាយល់ពីនាយក្រៅពីខ្លួននាយទេអោយគេស្វែងយល់ពីនាយបានយ៉ាងមិចទៅ?បើនាយមិនចោលចរិកបែបនេះនោះ!!
#ព្រឹកថ្ងៃថ្មី
ព្រឹកនេះក៏ដូចព្រឹកសព្វដងជុងហ្គុកក្រោកតាំងពីប្រលឹមទៅធ្វើការដោយមានអែលវិនលួចតាមពីក្រោយស្ងាត់ៗចំណែកថេយ៉ុងក៏ជូនកូនៗទៅរៀនរួចនាងក៏ទៅធ្វើការ។ថេយ៉ុងចាប់ផ្តើមរក្សាគម្លាតជាមួយជុងហ្គុកហើយនាងតាមទាន់ស្នាមក្រែមជាប់អាវនាយតែនាងមិនបានមាត់កទេសុខចិត្តសង្ងំយំក្នុងបន្ទប់តែម្នាក់ឯង។នៅមុខស្វាមីក៏ញញឹមលាក់ភាពឈឺចាប់នាងមិនដឹងថាប្តីនាងលាក់អ្វីពីនាងខ្លះនោះទេនាងជ្រើសយកមិនសួរនាំខ្លាចបង្កររឿងនាំអោយឈ្លោះគ្នាកូនៗឃើញមានអារម្មណ៍មិនល្អនាងមិនរករឿងមិនបញ្ចេញអាការៈនាំអោយអ្នកខ្លះបានចិត្តប្រព្រឹត្តរឿងដដែលៗមិនឈប់មិនឈរនាយមិនគិតថាខ្លួនខុសខ្លះទេឬ?ពិតជាមិនយល់ពីនាយពិតមែនចង់ប្រាប់ព្រំដែនមនុស្សមានបើអស់ការអត់ទ្រាំពេលណាគេនឹងដើរចេញដោយឯងៗហើយពេលនោះកុំពោលពាក្យសុំទោសឬក៏ស្តាយក្រោយអោយសោះ។
ងាកមកមើលអែលវិនវិញរាមចៅហ្វាយដល់ខុនដូរនរណាមិនដឹងអង្គុយចាំមើលបន្តិចស្រាប់តែឃើញចៅហ្វាយបណ្តើរមនុស្សស្រីចេញមកនាយស្រាប់តែគាំង។
ESTÁS LEYENDO
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
Ep31:ថោកទាប!
Comenzar desde el principio
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)