"ហ៊ឹម!នឹកម៉ែដោះណាស់"អែលវិនចូលទៅអោបម៉ែដោះណែនដៃរកតេគាត់ដកដង្ហើមមិនចង់បាននាយនេះទៅធ្វើការមកវិញកើតក្មេង
"អ៎ូយៗ!អាអែលលែងយើងថប់ងាប់ឥឡូវហើយ"ម៉ែដោះវាយនាយតិចៗអោយឈប់អោបឯអែលវិនសើចស្ញេញដាក់គាត់ពេលលេងចេញពីការអោបទាំងសប្បាយចិត្តតាមពិតនាយត្រូវនៅដល់ទៅ5ខែតែនាយប្រញាប់បញ្ចប់ការងារត្រឹម3ខែនាយមិនចង់នៅយូរទេដោយសារចៅហ្វាយបញ្ចូនគេអោយទៅជំនួសជុងហ្គុកជាមនុស្សមិនងាយទុកការងារចោលនោះទេតែលើកនេះនាយអោយអែលវិនទៅជំនួសវិញប្លែកណាស់តែអែលវិននាយមិនដឹងមូលហេតុគិតថាចៅហ្វាយចោលការងារមើលថែប្រពន្ធយូរទើបចូលធ្វើវិញការងារច្រើនបែបនោះនាយចង់ជំនួសដៃជើងចៅហ្វាយបន្តិចក៏គ្មានបញ្ហាដែរ។នាយមកវិញទាំងសប្បាយចិត្តនៅចិនគ្មានអ្វីសប្បាយសោះមនុស្សនាយមិនសូវជាចូលចិត្តពពួកស្រីក្លឹបដូចចៅហ្វាយនោះទេទោះគេទៅជាមួយជុងហ្គុកពិតមែនតែគេរក្សាភាពកម្លោះគេបានល្អណាស់ទុកអោយតែប្រពន្ធគេទេ។
"ហិហិ!សុំទោសម៉ែដោះព្រោះតែនឹកបានអោបណែនបែបនេះ"
"ឯងនេះ!!មកវិញកើតកូនក្មេងពីកាលយ៉ាងមិចទៅធ្វើការជាមួយក្មេងហេស?អឺ!ឯងមកក៏ល្អឯងទៅបើកឡានអោយលោកប្រុសវិញទៅគាត់ប្លែកណាស់មួយរយៈនេះ"សូម្បីម៉ែដោះក៏ថានាយប្លែកដែរពីមុនគិតថានាយឈប់ហើយតែពេលនេះក៏សង្ស័យទៀតហើយណាមួយអែលវិនមិននៅគ្មានអ្នកផ្តល់ដំណឹងអោយគាត់ទេ
"ប្លែក?ប្លែករឿងអីម៉ែដោះ?"អែលវិនជ្រួញចិញ្ចើមចោទសួរម៉ែដោះតើនាយទៅប៉ុន្មានខែនេះនីទីនេះមានរឿងអីកើតឡើងខ្លះ?នាយពិតជាមិនយល់ហើយចៅហ្វាយនាយប្លែករឿងអីទៀតហើយឬក៏រឿងស្រី?បើរឿងនាយមិនជឿទេថេយ៉ុងល្អសឹងអីហេតុអីនាយទៅក្បត់ចិត្តលួចលាក់ស្រីក្រៅនោះ
"គឺដូចកាលពីមុននឹងហើយ!!អាចថាលើសក៏បានព្រោះថ្ងៃខ្លះមិនចូលផ្ទះផង"
"ខ្ញុំទៅប៉ុន្នានខែមារឿងអីកើតឡើងខ្លះទៅ?ចុះអ្នកនាងថេយ៉ុងនោះ?"
"មើលទៅពួកគាត់មិនសូវផ្អែមល្ហែមដូចមុននោះទេពករោះរវល់រៀងខ្លួនឯអ្នកនាងតូចក៏មានបើកឡានជូនទៅមករាល់ថ្ងៃ"
YOU ARE READING
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
Ep31:ថោកទាប!
Start from the beginning
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)