"កូនមិនដឹងថាពេលណាទើបអាចទៅលេងប៉ានិងម៉ាក់នោះទេបើអ្នកទាំងពីរដាក់ការងារអោយកូនច្រើនបែបនេះ"ថេយ៉ុងចាប់ដៃគាត់និយាយទាំងពេមាត់អោយលោកគីមរហ័សតប
"ទោះមិនដាក់ក៏ឯងមិនដែលទៅលេងប៉ានិងម៉ាក់ស្រាប់ហើយសង្ងំយកប្តីមិនចង់ប្រាប់ម៉ែឪទៀតកូនជើងល្អ"លោកគីមនិយាយទាំងគ្រឺតជើងធ្មេញខាំដាក់កូនជាខឹងណាស់ចឹង
"ម៉ាក់មិនសុំអ្វីច្រើនទេសុំតែពរចៅទៅលេងម៉ាក់ដល់ផ្ទះទៅបានហើយហាសហា"លោកស្រីគីមនិយាយចប់ក៏សើចតិចៗនាំអោយថេយ៉ុងអៀនឡើងក្រហមថ្ពាល់ទាំងសងខាងឯជុងហ្គុកបានតែញឹមៗ
"កូនប្រសារមិនគិតនិយាយអ្វីមួយម៉ាត់ទេហ្ហេស?ឃើញស្ងាត់ៗ?មិនបាច់ខ្លាចចិត្តប៉ាទេប៉ាគ្រាន់តែចង់សាកចិត្តមិនស្មានថាកូនប្រសារប្រចណ្ឌខ្លាំងយ៉ាងនេះដូចប៉ានៅពីកម្លោះយ៉ាងចឹង"លោកគីមនិយាយរៀបរាប់ដល់ចុងក្រោយនាំគ្នាសើចយ៉ាងកក្អិចព្រោះមើលមុខគាត់មិនសំជាអ្នកពូកែនិយាយសោះតែពេលជួបនិយាយ24ម៉ោងទាល់បែកពពុះមាត់ក៏គាត់មិនហត់តែមុខគាត់ដូចអ្នកលេងមាំៗមាំស្មើរៗស្មើរនរណាមិនខ្លាចតែអ្នកស្គាល់ចិត្តគាត់តែងតែនិយាយលេងជាមួយគាត់ជារើយក៏មិនចេះហត់ដូចគាត់យ៉ាងចឹង។
"ខ្ញុំសុំទោសលោកប៉ាផងដែលជ្រុលមាត់និយាយមិនសមរម្យដាក់"ទម្រាំហ៊ានហើបមាត់និយាយជុងហ្គុកនាយតាំងអារម្មណ៍ណាស់ខ្លាចថានិយាយទៅខុសទៀតទើបតែខុសហើយមុននេះទេ
"មិនអីទេប៉ាយល់!ពីពេលនេះទៅជួយមើលថែកូនថេយ៍ជំនួសប៉ាផងឮទេតែបើកូនធ្វើអោយកូនស្រីប៉ាស្រក់ទឹកភ្នែកកូនត្រៀមអោយហើយទៅ"លោកគីមនិយាយចប់ក៏ឆ្លៀតប្រើសញ្ញាខ្វៀសកអោយជុងហ្គុកញញឹមតបទាំងស្មារតីជាកូនប្រុស
"បាទ!លោកប៉ាខ្ញុំសន្យាថានឹងមើលថែថេយ៍អោយបានល្អមិនអោយខកចិត្តទេ!លោកប៉ាកុំបារម្ភអី"ជុងហ្គុកតបហើយក៏អោបស្មារថេយ៉ុងដែលនាងនិងអ្នកម៉ាក់ចាំស្តាប់ការសន្ទនារបស់អ្នកទាំងពីរ
"ប៉ាដូចជាអស់អីនិយាយហើយ"លោកគីមរកនឹកមិនដឹងថាគួរនិយាយអ្វីបន្តទើបនិយាយរួចក៏ញញឹមមើលកូនស្រីដែលកំពុងឈ្ងោកមិនដឹងគិតអ្វី
YOU ARE READING
💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]
Fanfictionមនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្រីម្នាក់ដែលមើលដឹងថាខ្ញុំជាមនុស្សរោគចិត្តនោះគឺ គីម ថេយ៉ុង។ 06.06.22 💜By: jack 💜
Ep29:រវល់
Start from the beginning
![💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]](https://img.wattpad.com/cover/308735631-64-k478922.jpg)