Ep19:ក្តីសុខ

Beginne am Anfang
                                        

   "ជាក្រដាសដែលម៉ាក់កូនក្លាយជាប្រពន្ធប៉ាហើយក៏ក្លាយជាម៉ាក់ៗកូនពេញសិទ្ធ"

   "អូ!!ម៉ាក់ឆាប់សរសេរលើវាទៅពេលនោះម៉ាក់ៗនឹងក្លាយជាម៉ាក់ៗកូនពេញសិទ្ធ"ថេយ៉ុងមិននិយាយអ្វីសូម្បីមួយម៉ាត់ញញឹមដាក់កូនតិចៗរួខក៏សុីញ៉េហើយលោកមេធាវីក៏បាននិយាយបញ្ជាក់ខ្លះៗរួចទើបលាទៅវិញ។

    "ជូនពរអោយលោកចននឹងភរិយារស់នៅមានសុភមង្គល"មុននឹងទៅគាត់ក៏បានជូនពរនាយដែរសប្បាយចិត្តដែលនាយរកបានមនុស្សល្អមកក្បែរខ្លួន

    "អរគុណលោកហាន"នាយញញឹមតបរួចក៏បំបែកផ្លូវគ្នាត្រឹមនឹងនាយក៏បានដើរមករកកូននិងថេយ៉ុងវិញមើលទៅថេយ៉ុងដូចជាគិតច្រើនខ្លាំងណាស់តាំងពីរចុះមកខាងក្រោមនាងមិននិយាយអ្វីសោះធ្វើអោយនាយមិនសប្បាយចិត្តដូចគ្នា

    "បងបង្ខំអូនមែនទេ?បើអូនមិនពេញចិត្តបងនឹងអោយលោកបានលុបចោលអេតាសុីវិលនោះ"ជុងហ្គុកដើរមកអង្គុយជិតទើបនិយាយបង្ហាញអោយថេយ៉ុងឃើញថាជុងហ្គុកមិនសប្បាយចិត្ត។ឯក្មេងៗញុាំបាយរួចក៏ឡើងទៅខាងលើវិញចាំថេយ៉ុងទៅបង្រៀនពួកនាង។

     "ខ្ញុំគ្រាន់តែគិតរឿងខ្លះប៉ុណ្ណោះ"ទីបំផុតថេយ៉ុងក៏ព្រមនិយាយទាំងញញឹនដាក់នាយតិចៗធ្វើអោយជុងហ្គុកហាក់មានសង្ឃឹមជាមួយស្នាមញញឹមតែបន្តិចនេះ

    "តើបងអាចទទួលបានចម្លើយហើយឬនៅ?អូនស្រលាញ់បងខ្លះទេ?"

    "អឺម"ថេយ៉ុងញញឹមងក់ក្បាលទាំងអឹមអៀនចុះអេតាសុីវិលរួចហើយរវល់តែលាក់អារម្មណ៍ពេលណាទើបមានក្តីសុខ?

   "ពិតមែនទេ?អូនឆ្លើយអោយច្បាស់បន្តិចទៅមើលងក់ក្បាលបែបនេះនរណាយល់ទៅ"ជុងហ្គុកហាក់រំភើបបេះដូងលោតញាប់ខ្លាចថាស្តាប់ច្រឡំស្រវាំងភ្នែក

   "ខ្ញុំស្រលាញ់លោកប្រុសរោគចិត្តឆ្គួត"នាងនិយាយដាក់នាយនាំអោយអ្នកបម្រើក្នុងផ្ទះទាំងអស់សប្បាយចិត្តអៀនជំនួស

    "ថាយ៉ាងមិច?ស្តាប់មិនឮម្ដងទៀត"ជុងហ្គុកធ្វើជាស្តាប់មិនឮហុចត្រចៀកទៅជិតនាងនាំអោយថេយ៉ុងអៀនមាត់កាន់តែខ្លាំង

   "ឈប់និយាយហើយ"ថេយ៉ុងពេបមាត់គេដឹងថាជុងហ្គុកលេងសើចញោះនាង

   "បងស្រលាញ់អូនចន ថេយ៉ុង អ៊ុប..."ជុងហ្គុកក្រោកលើកបីថេយ៉ុងគ្រវីពេញផ្ទះមុននឹងឈប់ហើយទម្លាក់បបូរមាត់ថើបនាងយ៉ាងថ្នាក់ថ្នមឯអ្នកបម្រើវិញរឹងខ្លួនអោនចុះគេចព្រោះតែអៀនជំនួសចៅហ្វាយៗមកស្វីតអោយពួកគេឃើញ។

     "ហ្ហឹម"ថេយ៉ុងក្រហឹមដើមកតបស្នាមថើបផ្អែមល្ហែមរបស់នាយហើយវាយទ្រូងនាយតិចៗកណ្តាលផ្ទះមិនមែនបន្ទប់ទេណាខ្មាស់គេណាស់។

    "បានហើយខ្មាស់គេ"ថេយ៉ុងអោនមុខអៀនអោបកជ្រុបមុខនឹងទ្រូងនាយរអ៊ូរង៉ូវៗនាំអោយជុងហ្គុកអស់សំណើច

   "តោះញុាំបាយ!មិនចឹងបងប្រាកដជាញុាំអូនទាំងព្រឹកជំនួសមិនខាន"

    "បិទមាត់!!"

   "បើបិទបានអីបឺត?"ជុងហ្គុកលើកចិញ្ចើមឌឺអ្នកក្រោមទ្រូងអោយនាងខាំមាត់ខ្នាញ់

   "ចៅហ្វាយស្វីតអត់មើលក្បាលអ្នកអត់គូរសោះ"អែលវិនដើរក្រវែលៗនិយាយដៀមដាមមុននឹងដាក់មេប្រូចទៅខាងក្រៅបាត់ខ្លាចជុងហ្គុកដេញទាត់

   "ដាក់ខ្ញុំចុះទៅ!"ថេយ៉ុងសើចបន្តិចមើលមុខជុងហ្គុកគុំកូនចៅហ្វាយរំខានមុននេះទើបថេយ៉ុងប្រាប់អោយនាយដាក់នាងចុះអ្នកបម្រើមើលមកមិនឈប់នាងខ្មាស់ផងអៀនផងតែអ្នកបីវិញធ្វើដូចមួយផ្ទះនឹងមានតែពីរអ្នក(មែននឹងៗអាអ្នកសរសេរចង់ស្ទះហើយ༎ຶ‿༎ຶ)។

To be continued......
និពន្ធដោយ :ជេក៍ ថេហ្គុក>.<

  

     

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Wo Geschichten leben. Entdecke jetzt