Ep19:ក្តីសុខ

Start from the beginning
                                        

     "ម៉ោះ!អូនលោមើលសិនទៅបងចាំមើលៗទៅស្អាតៗតើ! បើអូនពាក់ប្រាកដជាស្អាតឆាប់ឡើងកុំធ្វើមុខចឹងសឺតៗ"ជុងហ្គុកលើកឈុតដៃតូចមកមើលក៏សរសើរព្រោះនាយចូលចិត្តមើលសាច់ស្រីៗដោយការដែលពួកនាងស្លៀកពាក់បែបនេះតែមិនមែនថេយ៉ុងនោះទេនាងពេបមាត់គ្រវីក្បាលទើបជុងហ្គុកតឿនហើយក៏ថើបថ្ពាល់លួងលោមមុននឹងរុញនាងអោយចូលបន្ទប់ទឹកតិចៗ។

    បន្ទាប់ពីចេញចូលបន្ទប់ទឹកពីរបីដងជុងហ្គុកខំគិតថាពេលថេយ៉ុងពាក់ទៅនឹងស្អាតប៉ុន្តែវានៅតែមិនត្រូវចិត្តនាយទៀតគ្រវីក្បាលរហូតឯថេយ៉ុងធុញសឹងតែស្លាប់ហើយមិនដឹងជាស្អីណាស់ណាទេប្រាប់អោយស្លៀកៗដូរៗទ្រាំមិនបានហក់វៃឆុយមាយឡូវនឹង!!

     "ស្អាត"ឈុតទី6ពណ៌ខ្មៅដៃវាលពេលដែលថេយ៉ុងពាក់ទៅពិតជាស្អាតសាកសមខ្លាំងណាស់ជុងហ្គុកមើលរហូតដល់ភ្លឹកបបូរមាត់ហើបសរសើរតិចៗនាំអោយអ្នកត្រូវនាយមើលរឹងខ្លួនឆ្កឹងដូចរូបចម្លាក់អោយនាយមើលមួយកន្លែង

    "ឈប់មើលបានឬនៅ?មានអារម្មណ៍ថាល្ហើយៗយ៉ាងមិចមិនដឹង!ខ្ញុំទៅផ្លាស់ចេញហើយ"ទម្រាំហ៊ានហើបមាត់និយាយជុងហ្គុកមើលនាងឡើងចង់ឈាមច្រមុះហើយថ្វីត្បិតថាវាមិនបញ្ចេញទ្រូងឬក៏សាច់ភ្លៅសខ្ចីក៏ដោយប៉ុន្តែពេលនាងពាក់ទៅស្អាតសមនឹងសាច់សៗរបស់នាងមិនភ្លឹកមិនបាន

     "ទេៗៗ!!មួយឈុតនេះបានហើយម៉ោះចុះទៅខាងក្រោមជាមួយបងអឹប"ជុងហ្គុករត់ចូលទៅឃាត់មុននឹងចាប់បីថេយ៉ុងឡើងរកតែនាងត្រៀមខ្លួនមិនទាន់ត្រូវលើកដៃតោងកនាងយ៉ាងលឿន

     "អ៎ាយ!!ដាក់ខ្ញុំចុះ!ឈុតស្អីមិនដឹងទេរញ៉េរញ៉ៃខ្មាស់គេណាស់កុំនាំខ្ញុំចេញ"ថេយ៉ុងរើកញ្ជ្រោលពេញដៃជុងហ្គុកនាំអោយជុងហ្គុកអស់សំណើចនឹងកាយវិការនាងប្រកាច់ប្រកិនមើលតែម៉ែចាប់វាយគូទយ៉ាងចឹងಥ‿ಥ

      ជុងហ្គុកបីថេយ៉ុងមកខាងក្រោមអោយគ្រប់គ្នាចំហរមាត់គ្រប់គ្នាសាកសមគ្នាណាស់ឯថេយ៉ុងវិញស្អាតដល់ថ្នាក់អង្គរក្សអ្នកយាមរួចទាំងអែលវិនមើលឡើងភ្លឹកសូម្បីអ្នកបម្រើស្រីៗធ្លាប់តែឃើញនាងស្លៀកពាក់បែបសុភាពៗមិនស្មានថាពេលពាក់សុិចសុីទៅស្រស់ស្អាតយ៉ាងនេះទេ។លោកមេធាវីញញឹមឡើងមកព្រោះមិនដែលឃើញជុងហ្គុកញញឹមខ្ជិបបីមនុស្សស្រីចុះមកបែបនេះទេឯនារីក្នុងដៃព្យាយាមបិទមុខជ្រុបនឹងទ្រូងនាយទាំងខ្មាស់អៀននាយនេះប្រាប់មិនចេះស្តាប់ទេនាងចង់តែយំអោយណាណីទេ។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now