ភាគ២៣ ពួកយើងកំពុងតែទាក់ទងមើលចិត្តគ្នា

525 31 34
                                    

ពេលវេលាពិតជាដើរលឿនណាស់ធ្មេចបើកៗក៏ដល់ពេលដែលត្រូវទៅចូលរួមកម្មវិធីដេញថ្លៃបាត់ទៅហើយ ហើយមិនមែនមានត្រឹមតែគ្រួសារគីមទេដែលត្រូវចូលរួមសូម្បីតែគ្រួសារចនក៏ត្រូវចូលរួមទាំងគ្រួសារដែរ តាមមើលប្រហែលជាត្រូវប៉ះពាក្យសម្តីគ្នាទៀតហើយមើលទៅ

"ជុងហ្គុក ទៅទួលក្មួយអ៊ីជុនទៅកម្មវិធីផងទៅកូន"លោកស្រីចន ឃើញជុងហ្គុកតែងខ្លួនហើយរួចរាល់ទើបប្រញាប់ប្រាប់ដើម្បីឱ្យទៅទទួលអ៊ីជុនចូលរួមកម្មវិធីព្រោះដើម្បីឱ្យពួកគេបង្កើនភាពស្និទ្ធស្នាលជាមួយគ្នានោះអី
"ប៉ុន្តែម៉ាក់..."ជុងហ្គុក ប្រុងនឹងបដិសេធទៅហើយតែត្រូវលោកស្រីចនកាត់ជាមុន
"ម៉ាក់ប្រាប់ឱ្យទៅទទួលប្អូនចូលរួមកម្មវិធីផង"លោកស្រីចន និយាយដោយសង្កត់សម្លេងធ្វើឱ្យអ្នកដែលចង់បដិសេធប៉ុន្តែបដិសេធមិនបានមានតែព្រមទទួលនឹងឯង
"បាទ ម៉ាក់"ជុងហ្គុក
"ល្អណាស់កូន ឆាប់ទៅកុំឱ្យប្អូនចាំយូរ"លោកស្រីចនគ្រាន់តែឮនាយឆ្លើយបែបនេះភ្លាមញញឹមខ្ចិបតែម្តងហើយនៅតឿននាយឱ្យឆាប់ទៅទៀត
"បាទម៉ាក់"ជុងហ្គុក និយាយតែប៉ុណ្ណឹងក៏ដើរចេញទៅទាំងចិត្តមិនចង់

_______

"អ៎ូ ក្មួយជុងហ្គុក នេះមកដល់ហើយមែនទេ"គ្រាន់តែឃើញនាយដើរចូលមកភ្លាមលោកស្រីវ៉ាងរហ័សទទួលស្វាគមន៍ភ្លែតតែម្តង
"បាទអ្នកមីងគឺអ្នកម៉ាក់ឱ្យខ្ញុំមកទទួលអ៊ីជុន"ជុងហ្គុក តបទៅវិញទាំងគួរសមព្រោះមិនមែនជាមនុស្សដែលមិនចេះគោរពចាស់ទុំឯណា ខុសផ្លែកតែលោកស្រីវ៉ាងដែលគិតថាទង្វើរនេះគឺនាយកំពុងតែយល់ចិត្តគាត់ព្រោះតែចង់បានកូនស្រីគាត់ទៅវិញ
"ចា៎ស អញ្ចឹងក្មួយចាំបន្តិចសិនទៅណាព្រោះកូនអ៊ីនៅមិនទាន់រួចរាល់ទេ ហ៊ើយគិតទៅមនុស្សស្រីគឺតែបែបនឹងឯងបើមិនស្អាតគឺមិនចេញក្រៅទេ ម៉ោះអង្គុយសិនទៅឈរចាំបែបនេះមិនល្អទេ"លោកស្រីវ៉ាង តបទៅវិញថ្ងៃនេងគ្រួសារគាត់ក៏ត្រូវទៅចូលរួមដែរ
"បាទ"ជុងហ្គុក ក៏ព្រមអង្គុយចុះតាមសំណើររបស់គាត់ទាំងធុញទ្រាន់គ្រាន់តែជូនដើរលេងលើកមុននាយធុញណាស់ទៅហើយនៅមកឱ្យអង្គុយចាំទៀតកាន់តែធុញលើសដើមមិនដឹងជាម៉ាក់របស់នាយពេញចិត្តស្អីណាស់ណាទេ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now