Ep10:ស្នើរសុំ

Start from the beginning
                                    

"ជម្រាបសួរម៉ែដោះ"ថេយ៉ុងចូលមកទាំងញញឹមមុននឹងគួរសមដាក់គាត់ដូចរាល់ដង

"ច៎ា!ជម្រាបសួរ"ម៉ែដោះញញឹមតបនាងដូចជាទេពធីតាសំណាងយ៉ាងចឹងមកបង្រៀនតែមួយអាទិត្យសោះអ្នកនាងតូចរបស់គាត់ស្តាប់សម្តីបាត់ទៅហើយ

"ម៉ែដោះបានសុំប៉ារបស់ឈូអុីឈូអុីនពីរឿងនោះហើយឬនៅ?"ថេយ៉ុងញញឹមចូលមកជិតគាត់និយាយពីរឿងនោះ

"នៅទេលោកប្រុសទើបតែមកផ្ទះយប់មិញព្រឹកឡើងក៏មិនឃើញចុះមកពិសារបាយចាំគាត់មកអ៊ុំជួយនិយាយសុំអោយ"

"ច៎ា!អរគុណម៉ែដោះចឹងខ្ញុំសុំទៅបង្រៀនក្មេងៗសិនហើយ"ថេយ៉ុងញញឹមអោនលំទោនរួចក៏ឡើងទៅខាងលើបាត់

"សួស្តីក្មេងៗ"ថេយ៉ុងចូលមកដល់ញញឹមនិយាយទៅកាន់ពួកនាងឯពួកនាងក៏ញញឹមអោនឆ្លើយភ្លាមៗធ្វើអោយថេយ៉ុងពេញចិត្តយ៉ាងខ្លាំង

"ច៎ាស!ជម្រាបសួរអ្នកគ្រូ"

"ល្អណាស់!តោះចាប់ផ្តើមបន្តមេរៀនរបស់ពួកយើងឯណាកិច្ចការផ្ទះដែលអ្នកគ្រូដាក់អោយ"

"នៅទីនេះ"ឈូអុី

"នេះអ្នកគ្រូ"ឈូអុីន

"ថ្ងៃនេះអ្នកគ្រូមានការដូរណាបើសិននរណាសរសេរតាមអានត្រូវ"ថេយ៉ុងញញឹមមើលសៀវភៅមេរៀនរបស់ពួកនាងរួចទើបងើបមុខមកនិយាយជាមួយពួកនាងឯពួកនាងឮហើយត្រេកអរខ្លាំងណាស់ព្រោះយប់មិញពួកនាងនាំគ្នាទន្ទេញថែមទាំងរៀនសរសេរទៀតផងបែបនោះមានសង្ឃឹមបានកាដូរហើយ

"ច៎ាស!អ្នកគ្រូ"ពួកគេនិយាយព្រមគ្នាទាំងញញឹមស្រស់នាំអោយថេយ៉ុងញញឹមតាមដាក់ពិន្ទុអោយពួកនាងរួចពយកគេក៏បន្តរៀនជាមួយគ្នាយ៉ាងសប្បាយរីករាយ

"ចៅហ្វាយបើកទ្វារ!មិនចឹងខ្ញុំទម្លុះទ្វារចូលហើយណា"អែលវិនឡើងមកគោះបន្ទប់យូរហើយតែគ្មានការឆ្លើយតបទាល់តែសោះនាយក៏សម្រេចចិត្តនិយាយហើយស្រែកហៅនាយខ្លាំងៗ

".........."

"ចៅហ្វាយ!!"វាពិតជាចម្លែកពិតមែននាយមិនដែលបែបនេះទេទ្វារចាក់សោរពីខាងក្នុងស្រែកហៅក៏មិនឮគ្មានការឆ្លើយតបធ្វើអោយអែលវិនចាប់ផ្តើមភ័យវាដូចកាលពី10ឆ្នាំមុនយ៉ាងចឹង!ពេលដែលនាយបែកពីស្រីម្នាក់នោះនាយស្ទើរតែបាត់បង់ជីវិតដោយការឈូតកាំបិតពេញខ្លួនពេលនោះអែលវិនមិនដែលស្គាល់នាយនោះតែចៃដន្យនាយដើរកាត់បន្ទប់ជួលរបស់ជុងហ្គុកក៏ឃើញមានឈាមហូរចេញមកទើបនាយចូលទៅឃើញជុងហ្គុកដេកក្នុងធ្លុកឈាមនាយក៏បានជួយជុងហ្គុកពេលនោះអ្នកទាំងពីរក៏បានរាប់អានគ្នាទិដ្ឋភាពនោះមិនទាន់បានលុបចេញបីខួរក្បាលរបស់អែលវិននោះទេ។តែថានាយគ្មានរឿងដែលធ្ងន់ធ្ងរកើតឡើងផងមានហេតុផលអីនាយធ្វើបែបនេះណាមួយវាយូរហើយជុងហ្គុកមិនគួរធ្វើបែបនឹងនោះទេសំខាន់ពេលនេះនាយត្រូវចូលទៅខាងក្នុងអោយបាន

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now