ភាគ១៥ កុហក

785 48 2
                                    

"មិនបិទចង់យ៉ាងមិច?"ជុងហ្គុក
"អូខេ មិនបិទមែនទេ បាន អឹម"ភ្លាមនោះថេហ្យុងទេ សុខៗស្រាប់តែងើបទៅអង្គុយលើភ្លៅជុងហ្គុកហើយចាប់មុខរបស់គេថើបបំបិទមត់តែម្តងចំណែកជុងហ្គុកឃើញបែបនេះក៏រាងភាំងបន្តិចដែរ នេះនាយយល់សប្តិទេដឹង?ថេហ្យុងកំពុងតែថើបនាយឬ?បើបែបនឹងមែនមិនចង់ភ្ញាក់ទេចង់ឱ្យនាយនៅក្នុងយល់សប្តិនឹងរហូតក៏បានដែរ
"យ៉ាងមិច ព្រមបិទមាត់បានហើយឬនៅ"ថេហ្យុង សួរឡើងក្រោយភ្ញាក់ដឹងខ្លួនមកវិញមិញនេះមិនដឹងថាកើតឆ្កួតអ្វីទេសុខៗក៏ទៅថើបគេអញ្ចឹងនាងថេយ៍អ៊ើយខ្មាស់គេណាស់ មិនបានទេៗឱ្យគេដឹងថាយើងកំពុងតែខ្មាស់មិនបានទេត្រូវតែធ្វើធម្មតាវិញ
"នៅទេ ទាល់តែបែបនេះទើបព្រម អឹម"ជុងហ្គុក និយាយហើយក៏ក្រសោបចង្កេះតូចមួយនោះយ៉ាងជាប់មុននឹងទម្លាក់បបូរមាត់បឺតជញ្ជក់មាត់ថេហ្យុងយកតែម្តងខុសពីពេលដែលថេហ្យុងថើបគេអម្បិញមិញនេះឆ្ងាយណាស់ ចំណែកថេហ្យុងតាមចរិតមិនដែលចាញ់អ្នកណាបែបនេះក៏ព្រមថើបតបទៅវិញទោះបីជាមិនសូវស្ទាត់ជំនាញក៏ដោយធ្វើឱ្យជុងហ្គុកញោចញញឹមក្នុងចិត្តបន្តិចពេញចិត្តនឹងការថើបមិនដឹងខ្យលអីបែបនេះ ដៃដែលរវាមលូកចូលទៅក្នុងអាវរាងតូចអង្អែលចុះអង្អែលឡើងលើខ្នងរលោងស្រិលមួយនោះយ៉ាងចាស់ដៃទើបនាយដកមុខចេញពីការថើបបម្រុងនឹងដោះអាវសឺមីសស្តើងនៅលើខ្លួនរបស់រាងតូចទៅហើយស្រាប់តែ

"គ្រូក គ្រូក"សម្លេងកូរពោះបន្លឺឡើងព្រោះតែការឃ្លានដោយសារតែអត់អាហារតាំងពីម្សិលមិញមកម្ល៉េះធ្វើឱ្យជុងហ្គុកចង់សើចបន្តិចអីបន្តិច ចំណែកថេហ្យុងវិញនៅអង្គុយលើភ្លៅជុងហ្គុកទាំងធ្វើមុខមិនសមព្រោះសម្លេងមួយនោះគឺចេញពីពោះគេនឹងឯង
"ហឹសៗ"ដោយសារតែទប់មិនបានទីបំផុតជុងហ្គុកក៏សើចឡើងមកធ្វើឱ្យថេហ្យុងងាកទៅសម្លក់នាយភ្លាមៗ
"សើចអី?"ថេហ្យុង សម្លក់ថាឱ្យនាយទាំងមុខមាំប៉ុន្តែក្នុងចិត្តខ្មាស់គេមិនស្ទើរទមកកូរពោះអ្វីនៅពេលនេះ ក៏គួរតែអរគុណវាដែរដែលមកកាត់ចង្វាក់មិនអញ្ចឹងមិនដឹងថាមានរឿអ្វីកើតឡើងទេ
"ឃ្លានមែនទេ?"ជុងហ្គុក មិនបានឆ្លើយតបនឹងសំណួរតែសួរបកទៅវិញ
"មិនបានឃ្លានទេ"ថេហ្យុង តបទៅវិញទាំងងាកមុខចេញមានអារម្មណ៍ថាខ្មាស់គេណាស់
"ចុះមិញនឹងសម្លេងអី គ្រូកៗ នឹង"ជុងហ្គុក ទាញចង្កេះតូចឱ្យខិតមកកាន់តែជិតជាងមុន មុននឹងបន្លឺសំណួរឡើងដោយសម្លេងស្រាលស្រទន់ ខុសពីរាល់ដង
"គឺ គឺមិនដឹងទេ"ថេហ្យុង
"ហឹសៗ អង្គុយត្រង់នឹងហើយចាំបងទៅធ្វើអីឱ្យញ៉ាំ"ជុងហ្គុក
"មានរបស់ញ៉ាំដែរហេ៎ស"ថេហ្យុង
"ប្រាកដជាមានហើយ"ថារួចជុងហ្គុកក៏ដើរចូលទៅក្នុងកាប៉ាល់ដែលមានទំហំតូចនោះដើម្បីទៅរកធ្វើអ្វីឱ្យរាងតូចញ៉ាំដោយទុកឱ្យថេហ្យុងអង្គុយចាំនៅខាងក្រៅអង្គុយមើលផ្ទៃសមុទ្រតែម្នាក់ឯង(សុំប្តូរពីអូប៊រមកកាប៉ាល់វិញស្រួលហៅជាង)

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now