ភាគ១០ ឯងនិងនាងស្និទ្ធស្នាលគ្នាដល់ហើយ

653 38 5
                                    

"ក្រាក"សម្លេងបើទ្វាឡើងដោយស្នាដៃនាយកម្លោះចន ជុងហ្គុក ចូលមកក្នុងបន្ទប់អ្នកជម្ងឺតែក៏ត្រូវស្រឡាំងកាំងពេលដែលឃើញអ្នកម្ខាងទៀតអង្គុយលើគ្រែពេទ្យសម្លឹងមើលគេដូចជាចង់ស៊ីសាច់ហុតឈាមអញ្ចឹងទាំងដែលនាយមិនទាន់ទាំងបានធ្វើអ្វីបន្តិចផង(ការពិតទៅថេហ្យុងទើបតែដឹងខ្លួនក្រោយពេលដែសេអាចេញទៅបានបន្តិចទើបប្រញាប់ងើបមករៀបចំខ្លួនខ្លាចក្រែងថាមានអ្នកណាមកឃើញអាចនឹងបែកការ ហើយអ្វីដែលកាន់តែសំណាងជាងនឹងទៅទៀតនោះគឺ គ្រាន់តែគេរៀបចំខ្លួនហើយភ្លាមជុងហ្គុកគឺចូលមកដល់តែម្តងនេះបើនាយមកមុនពេលតែបន្តិចច្បាស់ជាចប់មិនខាន)
"ឯងកើតស្អី សម្លឹងមើយើងបែបនេះតិចលៀនភ្នែកចេញមកក្រៅ"ជុងហ្គុក ចូលមកដល់ភ្លាមស្ទើរតែដាច់ផ្ងារទៅហើយលេងមកសម្លក់ៗបែបនេះអ្នកណាមិនភ្ញាក់
"យ៉ាងមិចយើងមើលឯងមិនបានមែនទេ"ថេហ្យុង សួរបកទៅវិញ
"មិនមែនមិនបានទេតែសម្លឹងធម្មតាទៅចាំបាច់សម្លក់"ជុងហ្គុក
"យើងចង់សម្លក់យ៉ងមិច?"ថេហ្យុង
"ហ៊ើយ សម្លក់ក៏សម្លក់ទៅចឹងឱ្យតែពូកែសម្លក់ តែប្រយ័ត្នភ្នែកលៀនចេញមកក្រៅយើងមិនដឹងទេណា"ជុងហ្គុក
"ឯង.."
"យើងយ៉ាងមិច?"ជុងហ្គុក
"គ្មានយ៉ាងមិចទេ តែឯងមកធ្វើស្អីទាំងព្រលឹមបែបនឹង នេះកុំប្រាប់ឱ្យសោះណាថាបារម្ភពីយើង"ថេហ្យុង ប្តូរមកនិយាយធម្មតាវិញតែនៅចុងប្រយោគគឺចង្អុលមុខនាយហើយលេងទឹកមុខបែបច្រលើមទៀតផង
"គ្មា គ្មានទេ កុំចេះតែថា យើងមកនេះគឺគ្រាន់តែមកមើលថាឯងងាប់ហើយឬនៅព្រោះយើងមិនចង់បាត់បង់គូប្រជែងព្រោះតែម្ទេសទាំងដែលយើងមិនទាន់បានចាត់ការឯងដោយផ្ទាល់ដៃតែប៉ុណ្ណឹង"ជុងហ្គុក
"ឆឹស ឱ្យតែប្រាកដទៅចុះអញ្ចឹង"ថេហ្យុង ថាហើយក៏ងាកមុខបែរទៅមើលអ្វីផ្សេងពីនឹងកុំឱ្យគេថាប៉ិនសម្លក់ពេក
"ហើយចុះឯងយ៉ាងមិចហើយ"ជុងហ្គុក សួរឡើងទាំងសម្លេងធម្មតា
"គ្មានយ៉ាងមិចទេគឺធម្មតា នឹងឯង"ថេហ្យុង
"ត្រូវហើយ និយាយដល់រឿងនេះយើងភ្លេចឱ្យឈឹង ហេតុអ្វីក៏ឯងមានជម្ងឺប្រតិកម្មនឹងរបស់ហឹរ ក្រែងពីមុនឯងពូកែញ៉ាំហឹរណាស់មិនអញ្ចឹងហេ៎ស?"ជុងហ្គុក គេឆ្ងល់យូរមកហើយតាំងពីឮសម្តីគ្រូពេទ្យនិយាយមកម្ល៉េះយកទៅគិតយ៉ាងណាក៏គិតមិនយល់អញ្ចឹងមានតែចាំមកសួរម្ចាស់ខ្លួនគេដោយផ្ទាល់ទៅចុះ
"អឺ គឺ..."
"ក្រាក ចៅហ្វាយអាហារមកដល់ហើយ"សេអា មើលទៅទេវតាពិតជានៅខាងថេហ្យុងពិតមែនដែលឱ្យសេអាមកកាត់ចង្វាក់ទាន់បើមិនអញ្ចឹងទេជុងហ្គុកច្បាស់ជានៅសួរជីកឫសជីកគល់ទាល់តែឆ្លើយលែងចេញឥលូវហើយ
"អ៎ូ សេអាមកដល់ល្មមកំពុងតែឃ្លានផង"ថេហ្យុង ទោះបីជាពេលនេះនៅមិនទានឃ្លានក៏ត្រូវតែឃ្លានសិនដែរបើមិនអញ្ចឹងទេមិនដឹងថាត្រូវរកពាក្យអ្វីមកនិយាយជាមួយនឹងនាយក្រាស់នោះទេ
"ចៅហ្វាយ ឃ្លានហើយមែនទេ?នេះខ្ញុំទិញអាហារមកច្រើនណាស់សុទ្ធតែជារបស់ដែលចៅហ្វាយចូលចិត្តទៀតផង"សេអា និយាយជាមួយថេហ្យុងទាំងមិនបានចាប់អារម្មណ៍ទេថាមានអ្នកកំពុងតែសង្កេតមើលកាយវិការបស់ពួកគេទាំង២ទាំងក្នុងចិត្តមិនដឹងជាកំពុងតែគិតអ្វីខ្លះទេ ចំណែកថេហ្យុងក៏បានលួចមើលនាយកម្លោះបន្តិចដែរខ្លាចក្រែងថាគេអាចនឹងសង្ស័យអ្វីមកលើខ្លួនឬអត់
/ចម្លែកណាស់ទាំងចៅហ្វាយនិងកូនចៅ/ជុងហ្គុក មើលទៅពួកគេទាំងនឹកឆ្ងល់ក្នុងចិត្តបើតាមនាយដឹងថេហ្យុននិងសេអាទោះជាជំនិតនិងចៅហ្វាយក៏ពិតមែនប៉ុន្តែពួកគេមិនសូវជាស្និទ្ធនឹងគ្នាប៉ុន្មានទេពេលនៅជាមួយគ្នាគឺតែងតែម៉ឺងម៉ាត់រៀងខ្លួនហើយមើលទៅសេអាក៏រាងខ្លាចរអានឹងថេហ្យុនណាស់ដែរតែមើលទៅនេះអត់ទេគឺមើលទៅពួកគេស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់រហូតដល់ថ្នាក់ធ្វើឱ្យនាយគិតហើយមានអារម្មណ៍មិនល្អឡើងមក តើនាយកំពុងតែគិតស្អីនឹង?
"ពិតមែនហេ៎ស គួរឱ្យចង់ញ៉ាំដល់ហើយ"ថេហ្យុង
"អញ្ចឹងចៅហ្វាយចាំមួយភ្លែតណាខ្ញុំទៅរៀបចំសិន"សេអា
"អឹម"ថេហ្យុង មិនបានឆ្លើយតបអ្វីគ្រាន់តែក្រហឹមដើមកជាការបញ្ជាក់រួចទើបសេអានាងយកអាហារទាំងនោះទៅរផបចំសម្រាប់ឱ្យថេហ្យុងញ៉ាំ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now