ភាគ២ សុំទោសផងសរសៃទាញ

1.2K 77 5
                                    

"ប៉ុន្តែខ្ញុំបានសុំទោសហើយតើ"ថេហ្យុន
"សុំទោស? សុំទោសហើយបាត់ឈឺមែនទេ?"ជុងហ្គុក
"លោកឯង..."ថេហ្យុន ប្រុងនឹងនិយាយបន្តទៅហើយស្រាប់តែមានសម្លេងមួយមកកាត់ជាមុន
"អ្នកប្រុស"សម្លេងរបស់សេអាទាក់ទាញចំណាប់អារម្មណ៍ជុងហ្គុកនិងថេហ្យុនឱ្យងាកទៅមើលព្រមគ្នាធ្វើឲ្យជុងហ្គុកដឹងភ្លាមថាអ្នកដែលកំពុងតែប្រកែកគ្នាជាមួយនាយនេះតាមពិតជាសត្រូវចាស់សោះ ព្រោះកាលនៅរៀនសេអាក៏ជាជំនិតរបស់ថេហ្យុនដែរគឺដូចនាយជាមួយនឹងវូប៊ីនអញ្ចឹង
"អ៎រ ស្មានថាជាក្មេងស្រីមកពីណាតាមពិតគឺ គីម ថេហ្យុន សោះ បែកគ្នាប៉ុន្មានឆ្នាំចាំស្ទើរតែមិនបាន"ជុងហ្គុក ឱនទៅនិយាយជាមួយអ្នកម្ខាងទៀតព្រោះគេមានកម្ពស់ត្រឹមទ្រូងនាយប៉ុណ្ណោះ
"ហឹស ពិតមែនហើយ ចន ជុងហ្គុក បែកគ្នាប៉ុន្មានឆ្នាំឯងក៏នៅតែមិនប្តូរចរិតបែបនឹងដដែល"ថេហ្យុន មិនឱ្យចាញ់ក៏តបទៅវិញទាំងញញឹមចុងមាត់
"ចរិតយើង យ៉ាងមិច?"ជុងហ្គុក លើកចិញ្ចើម ចរិតនាយយ៉ាងមិចបានជានិយាយបែបនឹង
"គឺ រឿងច្រើន ចិត្តចង្អៀត មិនមានភាពជាមនុស្សចេះអត់ឱនអាធ្យាស្រ័យគ្នាទៅវិញទៅមក បានហើយតោះសេអាយើងទៅវិញ មិនចង់នៅនិយាយជាមួយមនុស្សចិត្តចង្អៀតទេ"ថេហ្យុន មិនចាំឱ្យនាយកម្លោះជុងហ្គុកតបវិញទាន់ប្រញាប់ចេញទៅជាមួយសេអាបាត់ ព្រោះដល់ម៉ោងត្រូវទៅផ្ទះវិញហើយទោះបីជានៅមិនទាន់យប់ជ្រៅក៏ដោយ ប៉ុន្តែវាជារឿងធម្មតាទៅហើយទោះគេជាម្ចាស់ក្លឹបនៅទីនេះក៏ពិតមែនប៉ុន្តែមិនដែលនៅដល់យប់ជ្រៅពេកនោះទេយ៉ាច្រើនត្រឹមម៉ោង១០យប់គឺអស់ហើយដោយសារតែប៉ាម៉ាក់របស់គេហាមព្រោះតែគេជា....(ជាអ្វីបន្តិចទៀតនឹងដឹងហើយ)

"ចៅហ្វាយចង់នៅឈរបែបនឹងរហូតមែនទេ?"ដោយសារតែឃើញថេហ្យុនចេញទៅបាត់ហើយជុងហ្គុកនៅឈរបែបនឹងដដែលទើបសួរ
"អឺ យើងទៅហើយ"ជុងហ្គុក គ្រាន់តែឮវូប៊ីនសួរបែបនេះងាកទៅសម្លក់នាយបន្តិចមុននឹងដើរចេញទៅទាំងមុខមាំតែក្នុងចិត្តនៅខឹងនឹងថេហ្យុនមិនទាន់បាត់ទេដែលមកថាឱ្យនាយមិញនេះ

______

"ចៅហ្វាយតើមិញនេះមានរឿងអ្វីមែនទេ មើលទៅដូចជាកំពុងតែមានរឿងជាមួយនឹងលោកចនអញ្ចឹង"សេអា មកដល់ក្នុងឡានក៏សួរឡើងដោយសារតែមិញនេះឃើញដូចជាមានរឿងទើបនាងប្រញាប់កាត់លឿនអញ្ចឹងនោះ
"គឺគ្រាន់តែមានរឿងបន្តិចបន្តួច បងកុំបារម្ភអីឆាប់ទៅផ្ទះទៅកុំឱ្យប៉ាម៉ាក់បារម្ភ"ថេហ្យុន តបទៅវិញទាំងហៅសព្វនាមអ្នកម្ខាងទៀតថាបងទៀតផង តែក្រែងពួកគេអាយុស្មើគ្នាទេតើចុះហេតុអ្វីបានជាហៅបងហើយណាមួយថេហ្យុនគឺជាប្រុសហើយថែមទាំងជាចៅហ្វាយទៀតផង
"ចា៎ស"សេអា ទទួលចម្លើយហើយទលបបើកឡានចេញទភតាមទិសដៅដែលបានកំណត់

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now