«អ៎េ...tae...kim taeyung លឺយើងហៅទេ»jinកេះដៃរាងតូចហើយក៏ហៅខ្សឹបៗ

«អ៎េ...អ្នកគ្រូដើរមកហើយ ឆាប់ក្រោកឡើង...»រាងតូចjiminនិយាយថែម តែអ្នកគ្រូក៏ដើរមកដល់មុន

«ស៊យធំហើយថេយ៍»jimin/jinនិយាយខ្សឹបៗព្រមគ្នាដោយជួយអីមិនបាន

«អឹម..ហឺស....Kim taeyung ហេតុអីក៏ប្អូនគេងទ្រោបតុរៀនចឹង មិនស្រួលខ្លួនមែនទេ»អ្នកគ្រូដែរជាគ្រូទទួលបន្ទុកថ្នាក់ក្រហឹមហើយក៏សួររាងតូចដោយសម្លេងមាំ

«ហាស៎....អ្នក..អ្នកគ្រូអោយខ្ញុំសុំទោសផង»រាងតូចពេលដែរលឺសម្លេងអ្នកគ្រូភ្លាមក៏ប្រញ៉ាប់ក្រោកឡើងនិយាយទាំងសុីស៉ើរធ្វើអោយសិស្សស្ទើតែកន្លះថ្នាក់សើចគឹលតែម្តង

«ល្អបើដឹងខុសក៏ល្អហើយលើកក្រោយហាមធ្វើខ្លួនបែបនេះទៀត គ្រូយល់ថាថ្ងៃនេះគឺជាថ្ងៃប្រឡងឆមាសលើកទី2ចឹងគ្រូមិនដាក់ទោសទេលើកលែងអោយម្តងចុះ»អ្នកគ្រូ

«បាទ ខ្ញុំអរគុណអ្នកគ្រូហើយ»រាងតូចនិយាយហើយក៏អោនមុខចុះបន្តិចទុកជាការអរគុណ

«ល្អបានហើយ ចឹងឆាប់សម្រួលឥរិយាបទអោយស្រួលទៅគឺថាថ្ងៃនេះគ្មានអ្វីរៀនទេគឺប្រទ្បងយកតែម្តងបន្តិចទៀតលោកគ្រូគណិតវិទ្យាចូលមកហើយ  
គ្រូថាសិស្សទាំងអស់នឹងមិនធ្វើអោយថ្នាក់យើងអាម៉ាស់មុខទេ គ្រូទៅហើយជូនពរអោយសំណាងល្អទាំងអស់គ្នា»អ្នកគ្រូនិយាយហើយក៏ដើរចេញទៅវិញបន្តិចក្រោយមក លោកគ្រូគណិតវិទ្យាក៏ដើរចូលមក

«សួស្តី លោកគ្រូ»ពួកសិស្សនិយាយព្រមគ្នា

«សួស្តី មោះយើងចាប់ផ្តើមប្រឡងតែម្តងទៅកុំអោយខាតពេលយូរ»លោកគ្រូនិយាយចប់ហើយក៏ដើរចែកវិញ្ញាសាតាមតុអោយសិស្សម្នាក់ម្តងៗរហូតគ្រប់គ្នា

«បានហើយ....ត្រូវធ្វើដោយយកចិត្តទុកដាក់បើអ្នកណាហ៊ានបើកចាក់នោះ គ្រូឃើញនឹងអោយធ្លាក់ដោយ Autoតែម្តង តោះចាប់ផ្តើមធ្វើទៅ»លោកគ្រូ

_____Skip_____

ពេលដែរប្រឡងចប់ស្ទើតែគ្រប់មុខវិជ្ជាហើយគឺនៅសល់តែមុខវិជ្ជាគីឡា តែមួយមុខនេះទៀតទេគឺចប់ហើយគីឡាគឺជាគីឡាបាល់ទាត់គឺតម្រូវអោយចូលទាត់បាល់ដើម្បីយកពិន្ទុ

«អេ៎...អែងទៅរួចដែរទេ»jinនិយាយហើយក៏ដាក់ដៃលើស្មារបស់taeyung

«មែនហើយមើលទៅអែងដូចជាស្លេកខ្លាំងណាស់បើទៅមិនរួចមិនបាច់យកក៏បានដែរពិន្ទុគីឡានឹង ហើយនេះ.កអែងនឹងមុខអែងទៅត្រូវនិងស្អីមកនឹង»jimin

«គ្មានស្អីទេ....យើងមិនអីទេធ្វើកុំបារម្ភទៅមើល៍ hyungក៏ចឹងដែរកុំបារម្ភអីមោះរួចហើយចូលជួរទៅ»រាងតូចនិយាយហើយហើយក៏នាំគ្នារត់ចូលជួរតាមក្រុម បីអ្នកគេគឺនៅក្រុមជាមួយគ្នា

«ត្រៀមខ្លួនរួចហើយមែនទេ»លោកគ្រូគីឡា

«បាទ គឺរួចហើយលោកគ្រូ»សិស្សប្រុសនិយាយព្រមគ្នា ព្រោះលើកនេះសិស្សប្រុសត្រូវប្រឡងមុនទើបសិស្សស្រីៗប្រឡងតាមក្រោយ ឯសិស្សស្រីគឺកំពុងតែឈរស្រែកលើកទឹកចិត្តនឹងហើយ

«ចឹងចាប់ផ្តើមទៅ»លោកគ្រូគីឡានិយាយហើយក៏ផ្លុំកញ្ចែហើយសិស្សទាំងអស់ក៏ចាប់ផ្តើមប្រកួតដណ្តើមបាល់គ្នាសុតបញ្ជូលទី

ការប្រឡងប្រកួតគីឡាក៏ចេះតែបន្តរហូត ម្នាក់ហូរញើសរៀងខ្លួនមិនយូរប៉ុន្មានtaeyungក៏ចាប់ផ្តើមមានអារម្មណ៍ថាដូចជាងងឹតមុខរកចង់ដួល តែក៏នៅតែព្យាយាមរត់ទៅដណ្តើមបាល់យកមកសុត
បញ្ជូលទីអោយទាល់តែបាន ហើយមួយគ្រាប់នឹងក៏ចូលហ្គូនពិតមែន ហើយវាក៏ជាគ្រាប់ចុងក្រោយដែរ

ហើយសម្លេងកញ្ចែក៏លឺឡើងម្តងទៀតទើបសិស្សទាំងអស់ឈប់រត់ហើយងាកមកមើលលោកគ្រូ

«យ៉េ....យ៉េៗចូលហើយធ្វើបានល្អណាស់ថេយ៍ឈ្នះហើយៗ»គ្រប់គ្នានៅក្នុងក្រុមនាំគ្នាស្រែកហូរឡើងដោយសប្បាយចិត្ត ឯខាងក្រុមម្ខាងទៀតម្នាក់ៗមុខឡើងស្អុយប៉ែតែម្តង

«ថេយ៍ៗ...អែងយ៉ាងមិចហើយ»ស្របពេលដែរក្រុមកំពុងតែសប្បាយអរនោះ រាងតូចtaeyungក៏ស្រាប់តែវិលមុខដួលសន្លប់ព្រួសតែម្តង ធ្វើអោយjiminដែរឈរក្បែររាងតូចជាងគេនោះប្រញ៉ាប់រត់ទៅទ្ររាងកាយដែរដួលភ្លាម

អ្នកគ្រប់គ្នាក៏ចាប់ផ្តើមជ្រួលច្របល់ភ្លាមតែម្តងទាំងលោកគ្រូគីឡាផងដែរ ជាពិសេសសិស្សស្រីៗនឹងប្រុសៗដែរមានចិត្តលួចស្រឡាញ់រាងតូចនោះគឺភ័យកាន់តែខ្លាំង ឯពួកក្រុមអ្នកដែរចូលចិត្តសុីត្រាវគេនោះក៏ឈរអោបមើលដៃពេបម៉ាត់ធ្វើមិនខ្វល់ ហើយក៏នាំគ្នាដើរទៅរង់អាហារបាត់ទៅ

សូមរង់ចាំអានភាគបន្ត......👋

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Opowieści tętniące życiem. Odkryj je teraz