Part 17: លោកពូ!!!

4.7K 281 0
                                        

<នរណាគេមកនិងប៉ា>ជុងហ្គុក ងាកសួរទៅលោកចន

<ប៉ាមិចនិងដឹងទៅ >លោកចន

<លោកម្ចាស់គឺ លោកប្រុសស៊ូហ្គា លោកប្រុសណាមជូនភរិយាមកចាស៎>អ្នកបម្រើស្រី

<សួស្តីទាំងអស់គ្នា> សម្លេងបីបានបន្លឺឡើងព្រមគ្នា

ម្នាក់មានមាឌធំ ថ្ពាល់ខួចឈ្មោះថា គីមណាមជូន អាយុ40ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន សម្លៀកបំពាក់នៅប៉ារីសនិងម្នាក់ដែលកំពុងកាន់ដៃកូនស្រីមានរាងតូចស្រលូន ឈ្មោះថា គីមស៊ុកជីន អាយុ37ឆ្នាំដែលជាប្រពន្ធរបស់គីមណាមជូន ពួកគាត់មានកូនស្រីអាយុ17ឆ្នាំហើយ

ចំណែកឯម្នាក់ដែលស ស្លេកមានរាងខ្ពស់ស្រឡះ ឈ្មោះថា មីនយ៉ុនហ្គី អាយុ 39ឆ្នាំ ជាម្ចាស់កាស៊ីណូនៅសេអ៊ូលនេះ ហើយគេនៅកម្លោះនោះទេ ។ពួកគាត់ជាប្អូនប្រុសម្តាយទីទៃ របស់លោកចន ទោះម្តាយទីទៃមែនតែពួកគេនៅតែរាប់អានគ្នានិងស្រឡាញ់គ្នា ណាស់។

<ពូជូន ពូតូច ពូពៅ !!ជម្រាបសួរ>ជុងហ្គុកនិងហ្វាអ៊ុន

<សួស្តីបងប្រុស លោកអ៊ំ>ជីណា ញញឹមស្រស់ទៅកាន់ជុងហ្គុក ប៉ុន្តែគេមិនខ្វល់ពីនាងបន្តិចសោះ

<បាទ ខ្យល់អីបក់ពួកឯងមកលេងយើងនឹង>លោកចន

<ខ្យល់នឹកនិងណា បងប្រុស>យ៉ុនហ្គី

<បានហើយ យើងគ្មានពេលមកសុីជោរទេ អីយ៉ា ជីណាបែកគ្នាប៉ុន្មានឆ្នាំសោះក្រមុំស្តូកបាត់ទៅហើយនែក> លោកចន

< អូមានភ្ញៀវមកដែរឬ>ណាមជូន

<មិនមែនទេពូជូននេះគឺជាអនាគតប្រពន្ធរបស់ខ្ញុំឈ្មោះថាគីមថេយ៉ុង ថេយ៍នេះពូជូន  និងពូពៅ  ចំណែកនេះគឺពូជីនប្រពន្ធពូជូន >ជុងហ្គុក ណែនាំថេយ៍អោយពូរបស់ខ្លួនស្គាល់ ចំណែកអ្នកដែលញញឹមស្រស់ អប្បាញ់មិញនេះក៏ប្តូរទៅជាស្រពោនភ្លាមៗ

<សួស្តីលោកពូ>ថេយ៉ុង

<អីយ៉ាក្មួយពូម្នាក់នេះពូកែរើសណាស់ មើលចុះស្អាតខ្លាំងណាស់នែក>ជីន

<អរគុណពូតូចហើយ >ថេយ៉ុង

<មែនហើយ យ៉ុនហ្គីឯងល្មមមើលគំរូក្មួយរបស់ឯងហើយ មើលចុះគេក្មេងសោះជិតមានប្រពន្ធបាត់>ណាមជូន

Billionaire  And  Model❤️(ចប់)Where stories live. Discover now