Part 12:បងមានស្រី?

6.1K 316 0
                                        

មួយខែកន្លងផុតទៅ រឿងរ៉ាវចោទប្រកាន់របស់ថេយ៍ក៏បានរាងស្ងប់ទៅ ដៃណាត្រូវហ្វេនជេររហូតដល់ធ្លាក់កូដមិនអាចឡើងវិញបាន នាងក៏មិនដឹងជាបាត់ខ្លួនទៅណាទេ មហាជនស្ទើរតែភ្លេចឈ្មោះទៅហើយ

ថេយ៉ុងត្រូវបានមហាជនធ្វើការសូមទោសនិងនាំគ្នាមកគាំទ្រគេវិញ គួរអោយសោកស្តាយដែលគេមិនបានបន្តការងារសិល្បៈ ដោយធ្វើជាម្ចាស់ផលិតទឹកអប់វិញ ដូចនេះពួកអ្នកគាំទ្រក៏ធ្វើជាអតិថិជនទិញទឹកអប់នៅហាងរបស់ថេយ៍រហូតអាចរាប់បានជាហាងដ៏ល្បីមួយផងដែរ ណាមួយទឹកអប់របស់ថេយ៍មិនប៉ះពាល់ដល់ស្បែកឬសុខភាពអ្នកប្រើឡើយ ព្រោះវាផ្សំឡើងដោយផ្កាធម្មជាតិដែលដាំនៅក្នុងចម្ការមិត្តភក្តិថេយ៍ផ្ទាល់គឺជីមីននេះឯង ។

ចំណែករឿងជុងហ្គុកនិងថេយ៍វិញ ពួកគេក៏ល្អប្រសើរជាងមុនដែរ ជុងហ្គុកតែងតែយកចិត្តទុកដាក់និងTake care ថេយ៍ ទៅណាជាមួយគ្នាស្ទើររាល់ថ្ងៃ ពេលខ្លះជុង ហ្គុកជូនថេយ៍ទៅshoppingនិងគេងខនដូរជាមួយគ្នាទៀតផង តែគ្មានព័ត៌មានទេ ព្រោះពួកគេលាក់ជាការសម្ងាត់។ម៉ាក់ប៉ាជុងហ្គុកក៏ស្រឡាញ់ចូលចិត្តថេយ៍ដែរ

មិនបាច់បារម្ភរឿងស្រីអីទេគេកាត់បន្ថយហើយ គ្មានអារម្មណ៍លើស្រីញីអូនបងទេ ព្រោះបេះដូងប្រគល់ជូនអូនថេយ៍អស់ហើយ នេះក៏បញ្ជាក់បានថាគេពិតស្រឡាញ់ថេយ៉ុងពិតមែន ថេយ៉ុងក៏ចាប់ផ្តើមចិត្តទន់និងព្រមទទួលយកជុងហ្គុកតាំងពី2សប្តាហ៍មុនម្លេះ

<ថេយ៍ហា៎ អូនហើយឬនៅ>ជុងហ្គុកដែលអង្គុយលើសាឡុងផ្ទៀងម៉ោង

<ជិតរួចហើយបងចាំបន្តិចសិនទៅជុង>មិនដឹងជាលើកទីប៉ុន្មានហើយទេដែរថេយ៍និយាយបែបនេះ

<អូនសម្លាញ់ ពួកយើងគ្រាន់តែទៅពេទ្យទេ មិនបាច់ភើហ្វេកពេកក៏បានដែរ>ជុងហ្គុក

មែនហើយថ្ងៃនេះពួកគេទៅពេទ្យដើម្បីពិនិត្យមើលរាងកាយថេយ៉ុង ព្រោះគេក្អួតពីរថ្ងៃហើយ ធ្វើអោយជុងហ្គុកនេះដាច់របបដូចគ្នា ចឹងហើយទើបទៅពេទ្យតែមើលចុះសង្សារគេនេះតែងខ្លួនជាងទៅបង្ហាញម៉ូតទៀត

<បងនេះកុំរអ៊ូពេកអី ប្រយ័ត្នក្លាយជាប្រុសចាស់ទៅ តោះទៅអូនរួចហើយ >ថេយ៉ុងចេញមកជាមួយសម្លៀកបំពាក់ជិតឈឹង ពាក់ម៉ាស មួកនិងវែនតា ដោយទុកតែប្រលោះភ្នែក ។

Billionaire  And  Model❤️(ចប់)Donde viven las historias. Descúbrelo ahora