អា...កុំយំអីចាំបងអោយគេទិញ ស្រ្តបឺរីអោយអូនប្រាំមួយប្រអប់យ៉ាងមិចដែល>ជុងហ្គុក
<ហឹកហឹក..សុំដប់ប្រអប់មក ហឹកហឹក >ថេយ៉ុង
<ក៏បានចាំបងអោយអាម៉ាកទិញអោយអូនដប់ > ជុងហ្គុក
<តេឥឡូវនិងទៅ ចាំដល់កាលទៀត >ថេយ៉ុងដកខ្លួនមកស្តីអោយជុងហ្គុក
<ដឹងហើយ >ជុងហ្គុកហេតតែស្រឡាញ់ប្រពន្ធក៏ទាញទូរស័ព្ទតេទៅអោយម៉ាទិញមកអោយបើមិនចឹងទេយំអាននៀលនៅនិងឥឡូវហើយ
<ហិហិ..អូនស្រឡាញ់បងលោកប្តី ជុបៗៗៗ>ថេយ៉ុងញញឹមស្រស់ ផ្តេកខ្លួននិងស្មាជុងហ្គុកហើយថើបកញ្ចឹងក៏របស់ជុងហ្គុករហូតដល់ក្រហម ពេលខ្លះក៏ចាំដល់វាចេញស្នាម
<អូយថេយ៍ធ្វើអីនិងបងឈឺ>ជុងហ្គុក
<អូនចូលចិត្តវា ចង់តែខាំវាទេ >ថេយ៉ុង
<បងឈឺអូនសម្លាញ់>ជុងហ្គុក
<លោកប្តី>ថេយ៉ុងធ្វើមុខគួរអោយអាណិត
គេដឹងថាជុងហ្គុកច្បាស់ជាចាញ់ហើយ
<ក៏បាន !!>ជុងហ្គុកងក់ក្បាល់បញ្ចាក់ថាគេយល់ព្រមហើយ
ថេយ៉ុងក៏បន្តខាំ ក របស់ជុងហ្គុក
<អារម្មណ៍របស់អ្នកមានផ្ទៃពោះពិតជាមិនយល់ទេ > ជុងហ្គុកក្រវីក្បាលបន្តសង្ងំអោយអ្នកមាននាមជាប្រពន្ធធ្វើការខាំបន្តទៀត
មួយសន្ទុះមកទើបគេចាប់អារម្មណ៍ដឹងថាថេយ៉ុងបានដេកលក់ហើយមិនដឹងតាំងពីពេលណាទេ
<គេងលក់ហើយឬ >ជុងហ្គុកលើកពរថេយ៉ុងទៅបន្ទប់របស់ខ្លួន ដើម្បីដាក់អោយគេគេងលក់ស្រួលជាងនេះ គេរៀបចេញហើយ ស្រាប់តែថេយ៉ុងចាប់ដៃគេជាប់ បញ្ចាក់ថាមិនចង់អោយគេចេញ
<លោកប្តី >ថេយ៉ុងហៅជុងហ្គុកតិចៗ
<បាទបងមិនទៅណាទេ បងគេងជាមួយអូន >ជុងហ្គុកឡើងមកគេងលើគ្រែហើយទាញថេយ៉ុងអោប
<ហ្អឹម>ថេយ៉ុង កាលបើមានអ្នកអោបខ្លួនបែបនេះក៏ប្រឹងរុលធ្វើចូលក្នុងរង្វង់ដៃស្វាមី
<ជុប គេងទៅ>ជុងហ្គុកថើបថ្ងាស់ថេយ៉ុងមួយខ្សឺតហើយ ដេកយ៉ាងកក់ក្តៅជាមួយប្រពន្ធរបស់ខ្លួន
