ពេលដែលកំពុងធ្វើដំណើរតាមផ្លូវយ៉ាងស្ងប់ស្ងាត់ ស្រាប់តែមានឡានពណ៌ខ្មៅជាច្រើនជិះតាមពីក្រោយឡានរបស់ពួកគេ ក្នុងល្បឿនយ៉ាងលឿន
<ចាហ្វាយឡាននៅពីក្រោយយើងបើកលឿនណាស់ ដូចជាតម្រង់មករកពួកយើងហើយ > ម៉ាក
<បើកទៅផ្ទះយើងទៅ>ជុងហ្គុកងាកមើលពីក្រោយក៏ឃើញថាវាពិតជាបែបនិងពិតមែន
<បាទទាន>ម៉ាកក៏បន្ថែមល្បឿនជាងនិងដើម្បីអោយឆាប់ដល់ទីប្រជុំជន
<អាឡូ ពួកឯងឆាប់រៀបចំចេញពីផ្ទះនៅកោះWandoមក មានគេតាមពីក្រោយយើង ហើយ > ជុងហ្គុកតេទូរស័ព្ទទៅកូនចៅរបស់គេដែលនៅជិតនេះ
តាមពិតទៅជុងហ្គុកបានទិញកោះwandoនេះជាកម្មសិទ្ធដើម្បីធ្វើជាកំពង់ផែដឹកទំនិញដែលមានដូចជាពពួកត្រីសមុទ្រ គុជខ្យង យកទៅលក់នៅក្រៅប្រទេស។ ចំណែកឯកូនចៅគេក៏មានពីរក្រុមគឺសេអ៊ូលមួយក្រុម
និងមួយក្រុមទៀតគឺនៅកោះwandoនេះឯង ។
នេះក៏ជាមូលហេតុដែលគេមិនបានជិះយន្តហោះទៅជេជូ ព្រោះចង់មកមើលកំពង់ផែបន្តិចសិនចាំជិះយន្តហោះផ្ទាល់ខ្លួនទៅប៉ុន្តែបែរជាមានអ្នកមកតាមប្រមាញ់គេទៅវិញ
ទាំងដែលនេះជាពេលវេលាដែលគេត្រូវសប្បាយរីករាយជាមួយប្រពន្ធសម្លាញ់របស់គេនៅក្នុងថ្ងៃក្រេបទឹកឃ្មុំ
ផាំង ស្នូលកាំភ្លើងបានបន្លឺឡើងធ្វើអោយអ្នកដែលកំពុងតែគេងនោះត្រូវភ្ញាក់ឡើង ព្រោះតែសម្លេងរំខាន
<ចង្រៃយ៎ លេងប្រើកាំភ្លើងផងឬ >ជុងហ្គុក
<ជុងមានរឿងអីនិង >ថេយ៉ុង
<គ្មានរឿងអ្វីទេ អូនកុំបារម្ភអី ម៉ាកបន្ថែមលឿនបន្តិចទៀតគ្នាយើងមកដល់ហើយ >ជុងហ្គុកប្រាប់ម៉ាក
<ហេតុអ្វីត្រូវបន្ថែម....អាយ>ថេយ៉ុងនិយាយមិនទាន់ចប់ផង សម្លេងកាំភ្លើងក៏បន្លឺឡើងធ្វើអោយគេភ្ញាក់ជាខ្លាំង
ផាំង
<មិនអីទេ កុំភ័យ បងនឹងមិនអោយអូនកើតអីទេ >ជុងហ្គុកទាញថេយ៉ុងមកអោបហើយអង្អែលក្បាលគេតិចៗ លួងលោមគេកុំអោយខ្លាច ណាមួយអ្នកមានផ្ទៃពោះដូចថេយ៍នេះគឺឆាប់តក់ស្លុតណាស់
