Part 08:គ្រួសារតែមួយ?

5.7K 392 3
                                        

ប៉ុន្មានថ្ងៃផុតកន្លងផុតទៅ រឿងថេយ៉ុងដែលបញ្ចប់កុងត្រានោះត្រូបានបង្ហាញជាសាធារណៈ ហើយថ្ងៃនេះក៏ជាថ្ងៃដែល គេបានទៅចូលរួមកម្មវិធីជាលើកចុងក្រោយផងដែរ គេកំពុងតែងខ្លួន ធ្វើសក់ប៉ុន្តែសម្លៀកបំពាក់មិនទាន់បានប្តូរទេ

<អ្នកប្រុសថេយ៍ មានគេយករបស់មកអោយបាទ> បុគ្គលិក

<អូ!គេបានប្រាប់ឈ្មោះឬអត់ >ថេយ៉ុងឆ្ងល់ជាខ្លាំង ក្រែងសម្លៀកបំពាក់នូណាអោយគេតាំងពី 3ថ្ងៃមុនម្លេះ

<អត់ទេបាទ នេះរបស់ បើចឹងខ្ញុំទៅវិញសិនហើយ>បុគ្គលិក នោះយកមកដាក់នៅលើតុ ថេយ៉ុងទាញយកវាមកបើកមើល

<អៅវ សម្លៀកបំពាក់តើ >ថេយ៉ុង ឃើញអាវចាក់មួយនិងអាវក្រសេរពណ៌ខ្មៅ ខោខ្មៅរឹបរាង មើលទៅស្អាតណាស់ សំខាន់ត្រូវទំហំគេទៀតផង

<វ៉ា...ស្អាតណាស់ប្អូនថេយ៍ បងថាប្អូនថេយ៍ស្លៀកវាទៅល្អទេ >អ្នកធ្វើសក់

<មែនហើយ តែអេ៎មានសំបុត្រទៀតផង >ថេយ៉ុង

ក្នុងសំបុត្រ

"កុំភ្លេចស្លៀកវាផងអូនសម្លាញ់បងគិតថាវាត្រូវទំហំហើយ ព្រោះម៉ាក់ក្មេកអូនអ្នករើសដោយផ្ទាល់ ពីបងជុងហ្គុកប្តីសម្លាញ់របស់អូន"

<អាយ!ម៉ាក់ក្មេក នេះគេយករឿងបែបនេះទៅប្រាប់ ប៉ាម៉ាក់របស់គេឬ ស្លាប់មិនខានទេ អាមនុស្ស ឆ្គួត > ថេយ៉ុងស្ទើរមិនជឿនិងភ្នែក

<ប្អូនថេយ៍មានរឿងអីនិង កើតអ្វីឬអត់>នូណា

<អ..គឺ គ្មានទេអំបាញ់មិញខ្ញុំនឹកឃើញដល់រឿងដែលខ្ញុំមើលនិងណា តួប្រុសយករឿងឆ្គួតៗទៅប្រាប់ប៉ាម៉ាក់របស់ខ្លួន >ថេយ៉ុង

<អ៎ចឹងទេឬ បងធ្វើសក់រួចហើយ ប្អូនថេយ៍អាចទៅប្តូរឈុត បានហើយ >ជាងធ្វើសក់

<បាទបង អរគុណ >ថេយ៉ុងក៏ដើរចូលទៅផ្លាស់សម្លៀកបំពាក់ក្នុងបន្ទប់ទឹកហើយ ទាញយកទឹកអប់ដែលខ្លួនផលិតនោះមកបាញ់ធ្វើអោយក្រអូប ទាក់ទាញចិត្ត

<ស្អាតណាស់ប្អូនថេយ៍ នេះទំហំក៏ត្រូវតែម្តង សង្សារទិញអោយឬ >នូណា គេភ្ញាក់ផ្អើលព្រោះតែសម្រស់របស់ថេយ៍ រាល់ដងគេចូលចិត្តពាក់តែសម្លៀកបំពាក់រលុងៗមើលមិនឃើញរាង ប៉ុន្តែមើលឥឡូវចុះ ស្អាតជាងស្រីឆ្ងាយណាស់

Billionaire  And  Model❤️(ចប់)Where stories live. Discover now