<អួក>សម្លេងក្អួតរបស់ជុងហ្គុកបានបន្លឺឡើង នៅក្នុងបន្ទប់ទឹក
<ជុង !!ឬវិធីរបស់អ្នកម៉ាក់ពិតជាមានប្រសិទ្ធភាពពិតមែន អូព្រះអើយ >ថេយ៉ុងប្រញាប់រត់ទៅតាមអ្នកដែលមានឈ្មោះជាសង្សារ
ទៅដល់ក៏ឃើញជុងកំពុងលុបមុខលាងមាត់ បន្ទាប់ពីក្អួតហើយរីឯមុខស រលោងរបស់គេប្រែទៅជាក្រហមអស់
<ជុងបងយ៉ាងម៉េចទៅហើយ >ថេយ៉ុង
<បងមិនអីទេ អ្ហឹម ប្រហែលជាក្រពះហើយ ប៉ុន្តែបងសូមហិតខ្លិនខ្លួនអូនបន្តិចមក >ជុងហ្គុកក្រវីក្បាលហើយដាក់មុខនិងកញ្ចឹងក របស់ថេយ៉ុងដើម្បីស្រូបយកក្លិនក្រអូបឆ្ងាយដែលអាចជួយអោយគេធូរស្បើយខ្លះ
<បងមិនអីយ៉ាងមិច នេះបងចាញ់ជំនួសអូនណា៎ > ថេយ៉ុង
<បងចាញ់ជំនួសអូនឬ ??បែបនេះ ល្អហើយបងនិងមិនចាំបាច់អង្គុយពិបាកចិត្តពេលឃើញអូនឈឺ នោះអី >ជុងហ្គុក
<ឆ្គួត ឈឺចិត្តស្លាប់ហើយនៅមកនិយាយផ្អែមទៀតឬ>ថេយ៉ុងរុញក្បាលជុងហ្គុកចេញពីកញ្ចឹងករបស់ខ្លួន ហើយដើរចេញពីបន្ទប់ទឹកទៅតុអាហារដែលមានម្ហូបសម្រាប់ជំនួយដល់អ្នកមានផ្ទៃពោះ
<ថេយ៍ចាំបងផង បងចង់រកក្អួតទៀតហើយ >ជុងហ្គុករត់តាមថេយ៉ុងទាំងគ្មានកម្លាំងក្នុងខ្លួន គ្រាន់តែថេយ៉ុងដើរចេញពីគេបន្តិចសោះគេមានអារម្មណ៍ថាចង់ក្អួតបាត់ហើយ គេទាញកៅអីមកដាក់ក្បែរកៅអីរបស់ថេយ៉ុងហើយផ្អែកក្បាលនិងស្មារបស់ថេយ៍
<វាយ៉ាងមិចបងនិង អូនកំពុងញុាំបាយណា៎>ថេយ៉ុង
<អូនញ៉ាំតែអូនទៅ មែនហើយម៉ែដោះយករបស់ជូរអោយខ្ញុំផង ខ្ញុំញ៉ាំបាយមិនកើតទេ > ជុងហ្គុក
<ចាស៎អ្នកប្រុស >ម៉ែដោះ
<ប្រយ័ត្នខូចក្រពះ >ថេយ៉ុង
<មិនអីទេ តែម្តងសោះ >ជុងហ្គុក
<តាមចិត្តបងទៅ >ថេយ៉ុងដាក់ម្ហូបចូលមាត់យ៉ាងមានក្តីសុខ
<អៅវជុងហ្គុក កើតអីកូន មិចក៏មកអង្គុយកៀកកិតនិងកូនថេយ៍ចឹង > អ្នកស្រីចនដែលទើបតែចូលមកឆ្ងល់និងសកម្មភាពកូនប្រុសបណ្តូលចិត្តចិត្តជាខ្លាំង
