"អត់ទេ~ហុឹក~ហុឹក មីននី..អូនមិនស្លាប់ទេ~ភ្ញាក់ឡើងមក..បងសុំអង្វេរកុំបិទភ្នែកអី~ហុឹក~ហុឹក មីននីអូនមិនអាចទៅចោលបងទាំងបែបនេះទេ~អូនធ្លាប់សន្យាហើយថានឹងនៅជាមួយបងរហូត អូនសន្យាថានិងមើលថែបងរហូត~ហុឹក~ហុឹក ហេតុអីពេលនេះអូនក្បត់សន្យាបែបនេះ~ដឹងខ្លួនវិញមកជីមីននី"Yoongi ទឹកភ្នែកជាកូនប្រុសដែលពុំដែលស្រក់ចុះពេលនេះវាបានបង្ហាញទៅដល់គ្រប់គ្នាឃើញហើយស្រក់ចុះមកទាំងការឈឺចាប់ឥតឧបមា ស្រក់ចុះមកទាំងបេះដូងទៅមូលឈឺខ្ទេចខ្ទាំ មនុស្សដែលស្រលាញ់ថ្នាក់ថ្នមនៅក្នុងរង្វង់ដែល មនុស្សដែលធ្លាប់តែញញឹមពេលនេះគេទៅហើយគេទៅចោលប្រុសម្នាក់នេះទាំងមិនអាល័យ ទោះចង់ស្រែកហៅក៏គេមិនអាចត្រឡប់មកវិញដែរពិភពលោកអយុត្តិធម៌សម្រាប់គេខ្លាំងពេកហើយ
"ហុឹក~ហុឹក ជីមីនឯងថាចង់ឃើញយើងរៀបការនឹងរស់នៅមានក្តីសុខជាមួយនឹងមនុស្សយើងស្រលាញ់នោះអី ក្រោកមកវិញមកបំណងរបស់ឯងជិតសម្រេចហើយហេតុអីក៏ឯងគ្មានធម៌មេត្តាសម្រាប់យើងបែបនេះហុឹក~ហុឹក"Taehyung
"ថេយ៍~បានហើយ~ពេលនេះជីមីនគេទៅបានសុខហើយ~កុំយំអី"JungKook ចូលមកត្រកងកាយតូចដែលទន់ល្អូកនោះទាំងនិយាយលួងលោមគេព្រោះគេយំខ្លាំងណាស់
"យើងនិងចងចាំឯងទុកជីមីន~មិនថាជាតិណានោះទេសូមឲ្យពួកយើងបានជួបនឹងបានធ្វើជាមិត្តនឹងគ្នាទៀត"Hobi
"មីននី~អូនកំពុងលេងល្ខោនមែនទេ~អូនមិនបានស្លាប់ទេមែនទេ..ហុឹក~ក្រោកមកនិយាយជាមួយបងមកកុំស្ងាត់បែបនេះអីបងអង្វេរអូន~បើអូនមិនក្រោកបងស្អប់អូនហើយ"Yoongi អង្គុយក្រសោបកាយត្រជាក់ស្រឹបពោលឡើងទាំងអង្រួនកាយតូចតិចៗទឹកភ្នែកមួយដំណក់ស្រក់ចុះមកលើថ្ពាល់ក្រពុំបង្ហាញ់ពីភាពឈឺចាប់រាប់រយដែលដក់ជាប់ក្នុងបេះដូងរបស់ទ្រង់
"ចិញ្ជៀនមួយវង្សនេះបងតាំងចិត្តឲ្យទៅអូននៅពេលដែលរឿងគ្រប់យ៉ាងត្រូវបញ្ចប់ប៉ុន្តែពេលនេះអូនទៅចោលបងហើយ~អូនឈប់ស្រលាញ់បងហើយមែនទេ..ហុឹក~តែបងស្រលាញ់អូនណាស់មីននី...បងស្រលាញ់អូនខ្លាំងណាស់"Yoongi ពោលឡើងទាំងលើកដៃបំពាក់ចិញ្ចៀនមួយវង្សឲ្យទៅរាងតូច ចំណែកឯគ្រប់គ្នាបានត្រឹមតែអាណិតព្រោះមិនដែលឃើញយ៉ុនហ្គីយំពីមុនមកទេនេះជាលើកទីមួយហើយ
"មានរឿងអី~" Yoongi ពោលឡើងទាំងភ្ញាក់ផ្អើលនៅពេលដែលរាងកាយជីមីនស្រាប់តែរលាយម្តងបន្តិចៗអណ្តែតទៅលើផ្ទៃអាកាសរហូតក្លាយទៅជាស្រទាប់ផ្កាជាច្រើនដែលធ្លាក់មករួមទាំងខ្សែរកររបស់ជីមីនផងដែរ
"អូនដាច់ចិត្តណាស់ដឹងទេមីននី~" Yoongi រើសខ្សែរកររបស់រាងតូចឡើងពោលពាក្យទាំញញឹមលាយឡំជាមួយទឹកភ្នែករាប់ពាន់ដំណក់ដែលស្រក់កាន់ផែនថ្ពាល់របស់រាងក្រាស់
"បងនិងតាមអូនគ្រប់ភពគ្រប់ជាតិ"Yoongi
__________________________________
TO BE CONTINUE
THANKS FOR READING
WRITE BY JIYEON
បាត់អ្នកអានអស់អាលីង😥
VOCÊ ESTÁ LENDO
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 49 លាហើយមនុស្សល្អរបស់អូន
Começar do início
