[ភូមិគ្រឹះត្រកូលKim]
នៅក្នុងភូមិគ្រឹះដ៏ធំមួយការរៀបចំតុបតែងមានលក្ខណះថ្លៃថ្នូរឥតខ្ចោះសាកសមជាមួយនិងសព្វនាមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភពិតៗ។ បើយើងក្រលែកមកមើលនៅឯផ្នែកម្ខាងទៀតនៃភូមិគ្រឹះវិញយើងប្រាកដជាឃើញសួនផ្កាយ៉ាងស្រស់ស្អាត មានដាំដើមផ្កាគ្រប់ប្រភេទជះក្លិនក្រអូបប្រហើរពេញផ្ទៃសួន ចំណែកឯនៅជាន់ទី2នៃភូមិគ្រឹះវិញក៏មានដាំដើមផ្កាតូចៗជាច្រើនលម្អនៅយ៉រខាងមុខយ៉ាងស្រស់បំព្រង មើលមកគួរអោយចង់រស់នៅណាស់
@តុក~ តុក~
សម្លេងគោះទ្វារបានបន្លឺឡើងចំណែកឯអ្នកនៅខាងក្នុងក៏ប្រញាប់ក្រោកពីតុយ៉ាងលឿនដើម្បីទៅបើកទ្វារឲ្យអ្នកម្ខាងទៀតចូលមក
"Tae~នេះល្ងាចណាស់ហើយកូនមិនទាន់ងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ទេហេស៎" Mrs Kim
"នៅទេម៉ាក់កូនបង្ហើយកិច្ចការបន្តិចសិន"Tae គេនិយាយទាំងញញឹមស្ញេញ តែមិនបាច់មើលសភាពគេពេលនេះទេសក់ក្បាលដូចសម្បុកមាន់ អាវរញ៉េរញ៉ៃមិនដឹងថាមកពីធ្វើអីឯណាទេទើបបែបនេះ៖
"ចា៎~អ៊ីចឹងកូនឆាប់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅម៉ាក់បានធ្វើនំខ្លះនៅខាងក្រោមកូនកុំភ្លេចទៅញុំាផងណា"
"បាទ"ញញឹមទទួលដឹងឭបន្តិចក៏បិទទ្វារវិញ
@គ្រាំង
"យើងគិតថាយើងអាចនឹងឆ្គួតបើបន្តធ្វើការនេះទៀត
អើយអាថេរអើយយើងមិនគួរទទួលការងារនេះទេ ហា៎ហា៎" Taehyungសម្រូតខ្លួនអង្គុយចុះក្បែរទ្វារទាំងលើកដៃញីសក់ ពេលនេះគេចង់ក្រញ៉ាញ់ខួរទៅហើយលោកអើយ បើជួបការងារចឹងតែពីរបីដងទេគេចាស់មុនអាយុមិនខានស្បថ
@Skip
ក្រលែកមកមើលខាងJiminវិញម្តងក្រោយពីគេសញ្ជឹងគិតពីវិមានហ្គោលដេនដែលវីដេនហើយក៏បន្តដំណើរទៅមុខទៀតតែដើរមិនបានប៉ុន្មានក៏មានមនុស្សមួយក្រុមមកស្ទាក់ពីមុខគេ ម្នាក់ៗមានកាន់ដំបងជាប់និងដៃរាងៗខ្លួន ទង្វើរបែបនេះទាយក៏ដឹងថាមានបំណងអ្វីដែរ៖
"យ៉ាហី Minnieតូចអូនចង់ទៅណា ទៅកំដរបងពីរបីទឹកសិនល្អទេ" YunKi (Seo YunKi អាយុ 23ឆ្នាំជានិស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្ម ប្រូម្នាក់នេះហើយដែលតាមរញ៉េរញ៉ៃជីមីនឥតឈប់មិនដឹងថាគេមាបគោលបំណងអ្វីអោយប្រាកដទេ)
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
