Part 41 បងសុំម្តងទៀតបានទេ

931 113 3
                                        

រយះពេលពីមួយថ្ងៃទៅមួយថ្ងៃបានកន្លងផុតម្តងបន្តិចៗពេលនេះក៏គ្រប់រយះពេលមួយសប្តាហ៍ហើយក៏ជាពេលកំណត់ដែលរាងកាយតូចទាំងបីត្រូវដឹងខ្លួនវិញដូចគ្នា។នៅក្នុងល្អាងទឹកកកកំពុងតែមានចំហេះភ្លើងវេទមន្តឆេះយ៉ាងសន្ធោសន្ធឹងកំពុងតែកម្តៅរាងកាយតូចទាំងបីឲ្យធាតុមាសរបស់ពួកគេត្រឡប់មកវិញ បន្តិចក្រោយអធិរាជដ៏ខ្ពង់ខ្ពស់ជាមួយនឹងរាជបុត្រនឹងរាជទាយាទក៏បានយាងមកដល់ពួកទ្រង់តែងតែមកទីនេះជាងរាងរាល់ថ្ងៃដើម្បីមើលពី ស្ថានភាពរបស់ពួកគេខ្លាចថានឹងមានអ្វីមិនប្រក្រតីណាមួយកើតឡើង

"ម្ចាស់ពូ"JungKook បន្លឺឡើងសម្លឹងមើលទៅម្ចាស់ពូខ្លួនដែលកំពុងសូត្រគាថាពន្លត់ភ្លើងវេទមន្តនោះ

"ភ្លើងបានរលត់ហើយហេតុអីពួកគេមិនទាន់ដឹងខ្លួនទៀត"Tiger ពោលឡើងទាំងដើរចូលទៅជិតអ្នកដែលនៅលើរងើកភ្លើងនោះ
.....

និយាយចប់ពន្លឺអ្វីមិនដឹងផុសចេញមកពីរងើកភ្លើងហ៊ុមព័ទ្ធរាងកាយពួកគេទាំងបីបង្កឲ្យកើតមាននូវខ្យល់កន្ត្រាក់ ផ្គររន្ទះយ៉ាងខ្លាំងនៅខាងក្រៅចំណែកឯពន្លឺទាំងនោះបានចាំងជះធ្វើឲ្យកាយតូចទាំងបីហោះឡើងទៅខាងលើតាមអំណាចនៃថាមពលទាំងនោះ

"Taehyung"JungKook ទ្រង់រហ័សរត់ចូលទៅក្រងកាយដែលរៀបធ្លាក់មកនោះតែក៏ត្រូវយ៉ុនហ្គីឃាត់

"កុំទាន់ប៉ះគេ"Yoongi ចាប់ស្មាអ្នកជាក្មួយជាប់ហាមប្រាមគេមិនឲ្យចូលទៅជិតរាងកាយរបស់ថេយ៉ុងព្រោះអាចនឹងមានគ្រោះថ្នាក់ឬអ្វីមួយកើតឡើង

"ហេតុអីម្ចាស់ពូ"JungKook ចោតសួរឡើងទាំងចម្ងល់យ៉ាងខ្លាំង

"ដរាបណាស់វេទមន្តដែលហ៊ុមព័ទ្ធពួកគេមិនទាន់អស់យើងមិនអាចប៉ះពាល់គេបាននោះទេមិនចឹងពិធីគ្រប់យ៉ាងវានឹងអស្សាបង់"Tiger

ខ្យល់កន្ត្រាក់នឹងផ្គររន្ទះនៅតែបន្តវេទមន្តនៅតែមិនរលត់កាយដែលអណ្តែកនៅលើខ្យល់នោះក៏ធ្លាក់មកសន្សឹមៗចំណែកឯវេទមន្តដែលហ៊ុមពួកគេក៏បានបាត់ទៅម្តងបន្តិចៗរហូតដល់ធ្លាក់ដល់ដីទើបគ្រប់យ៉ាងប្រែរជាធម្មតាវិញ។ ដោយឃើញគ្រប់យ៉ាងប្រែរមកសភាពដើមនាយក្រាស់ក៏រហ័សចូលទៅត្រកងកាយដែលដេកនៅលើដីនោះយ៉ាងលឿនតាមដែលអាចធ្វើទៅបាន

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now