ពេលរាត្រីឈានចូលមកដល់រំលេចឲ្យឃើញនៅព្រះចន្ទយ៉ាងធំដែលកំពុងបញ្ចេញពន្លឺបង្អួតសម្រស់មើលលើផែនដី។ផ្កាយរះព្រោងព្រាតលើមេឃខ្មៅក្រឹបពន្លឺភ្លឺភ្លែតពេញផ្ទៃមេឃចាំងជះគ្របដណ្តប់លើផែនដី ក្រលែកមកមើលនៅឯវិមានហ្គោលដេនឯនេះវិញម្នាក់ៗហាក់មម៉ាញឹកយ៉ាងខ្លាំងក្នុងការចុះយាមល្បាតគ្រប់កន្លែងនៃបរិវេណវិមាន។
"បងនាំអូនទៅកន្លែងមួយ"Yoongi ថាហើយក៏ចាប់ដៃនាយតូតសម្តៅដើរតម្រង់ទៅបន្ទប់ហាមឃាតក្រោមដី
"នាំអូនមកធ្វើអីវាងងឹតណាស់" Jimin ពោលឡើងទាំងចាប់ជាយអាវនាយក្រាស់ជាប់ព្រោះគេខ្លាចងងឹត
"បន្តិចទៀតដល់ហើយ" និយាយរួចមិនប៉ុន្មានពួកគេក៏ទៅដល់ល្អាងមួយដែលមានទឹកនឹងមានត្បូងគ្រីស្តាល់ជាច្រើនដែលដុះតាមច្រាំងទឹកនឹងនៅលើថ្មជាដើម ជះពន្លឺភ្លឺភ្លែតពេញទិសទី។
"ត្បូងគ្រីស្តាល់"Jimin បន្លឺឡើងទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញវត្តមានត្បូងវិសេសដែលទុកដម្កល់នៅលើផ្ទាំងថ្មដែលខ្ពស់កំពុងតែចាំងជះពន្លឺយ៉ាងភ្លឺមកលើគេ
"យើង Min Yoongi ហ្គោលដេនដែលវីដេនសូមប្រគល់ត្បូងគ្រីស្តាល់ទៅម្ចាស់របស់វាគឺ Park Jimin " Yoongi បិទភ្នែកហើយបន្លឺឡើងខ្លាំងទៅត្បូងគ្រីស្តាល់ដែលកំពុងបញ្ចេញពន្លឺនោះ និយាយចប់ត្បូងគ្រីស្តាល់ក៏ហោះទៅលើហើយបញ្ចេញពន្លឺយ៉ាងភ្លឺរហូតទាល់តែនាយតូចលើដៃមកភ្នែកព្រោះពន្លឺរបស់វាខ្លាំងពេកអាចបណ្តាលឲ្យបះពាល់បាន ដៃតូចៗលើកឡើងទៅខាងលើដើម្បីទ្ររត្បូងវិសេសដែលហោះសម្តៅមករកខ្លួននោះហើយប្រើវេទមន្តទុកវានៅក្នុងខ្យល់បាត់។
"ហុឹម~"Jimin ក្រហុឹមងួកក្បាលបន្តិចជាការដឹងឮ ពេលនេះគេមានអារម្មណ៍ថាកម្លាំងធាតុរបស់គេកំពុងកើនឡើងជាងលំដាប់ អនុភាពនៃត្បូងគ្រីស្តាល់ដែលនៅទីនោះកំពុងតែប្រមូលកម្លាំងទាំងអស់ចូលទៅក្នុងខ្លួនរាងតូច ចំណែករាងតូចវិញត្រដាងដៃបិទភ្នែកស្របយកកម្លាំងធាតុដែលកំពុងតែស្របចូលទាំងក្នុងខ្លួននោះទាំងញញឹម
"ហីយ៉ា!!ស្រស់ស្រាយណាស់"Jimin បន្លឺឡើងទាំងញញឹមសម្លឹងមើលទៅនាយក្រាស់
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
