"ណ្ហើយបើព្រះឥន្ទមិនឲ្យ...អាយ៉ុនចាត់ការទៅកុំទុកមុខឲ្យនាំតែបានចិត្ត"Tiger ពោលឡើងទាំងសើចតិចៗព្រោះដឹងច្បាស់ថាព្រះឥន្ទនឹងមិនហ៊ានជំទាស់ចិត្តរបស់យ៉ុនហ្គីនោះទេអ្នកណាមិនដឹងនោះថានៅក្នុងភពទាំងបីMin Yoongiនេះហើយដែលមានអំណាចជាងគេគ្មានអ្នកណាម្នាក់ហ៊ានប្រឆាំងនឹងគេនោះទេក្រៅពី Seo Jacketសត្រូវស្លាប់រស់របស់គេនេះឯង
៚ឋានសួគ៍
ស្ថិតនៅក្នុងឋានសួគ៌ដ៏ស្រស់ស្អាតមានតែភាពបរិសុទ្ធនឹងពន្លឺភ្លឺភ្លែតពេញទីកន្លែងទាំងអស់រំលេចចេញនូវឋានមួយដែលគួរឲ្យ ស្ញប់ស្ញែងជាទីបំផុត បើក្រលែមកនៅភាគខាងកើតអ្នកប្រាកដជាឃើញមានដើមឈើជាច្រើនដែលកំពុងតែជះពន្លឺយ៉ាងស្រស់ស្អាតចំណែកឯងភាគខាងត្បូងវិញពោរពេញទៅដោយសួនផ្កាចម្រោះពណ៍គ្រប់ប្រភេទទាំងអស់ដែលកំពុងតែជះក្លិនក្រអូបប្រសើររសាត់លាយឡំជាមួយខ្យល់ធ្វើឲ្យមានអារម្មណ៍ថាស្រស់ស្រាយយ៉ាងខ្លាំងតែបើមើលនៅភាគខាងលិចវិញអ្នកប្រាកដជាឃើញរាជវាំងដែលមានពន្លឺមាសចែងចាំងចចាចសឹងតែធ្វើឲ្យភ្នែកមានបញ្ហារទៅហើយ នៅក្នុងរាជវាងពណ៍មាសមួយនេះមានទេវតាប្រុសស្រីដើរទៅមកគ្រប់ទីកន្លែងមើលទៅពួកគេគឺរីករាយខ្លាំងណាស់គ្មានទុកកង្វល់បន្តិចណាសោះឡើយដែលខុសទាំងស្រុងពីរឋានមនុស្ស។
៚ឌឹប~ឌឹប
សម្រឹបជើងធ្ងន់ៗកំពុងតែបោះពួយយ៉ាងលឿនសម្តៅចូលទៅក្នុងរាជវាំងដែលជាទីកន្លែងគង់នៅរបស់ព្រះឥន្ទ្រាធិរាជដ៏មានអំណាចដែលគ្រប់គ្នាកោតខ្លាច បុរសម្នាក់គ្រងដោយឈុតពណ៍សរជាមួយនឹងសក់ខ្លីខ្មៅរលើបរលោងកំបុងតែបោះជំហានចូលទៅក្នុងសាលយ៉ាងធំដែលពោរពេញទៅដោយបរិវារក្រោមអំណាចរបស់ព្រះឥន្ទ គ្រាន់តែឃើញនាយកម្លោះចូលទៅដល់ភ្លាមទេវតាតូចធំទាំងអស់នាំគ្នារហ័សអោនគោរពយ៉ាងលឿនដោយសារអំណាចដ៏ខ្លាំងខ្លារបស់អ្នកកម្លោះម្នាក់នេះ
"មិនជ្រាបដែលថាព្រះរាជបុត្រឥន្ទ្រីទេពយាងមកឋានសួគ៌ថ្ងៃនេះមានកិច្ចការអ្វីដែលក្រាបទូល"ទេវតាប្រុសម្នាក់បន្លឺឡើងដើរចូលមកឈរពីមុខនាយកម្លោះព្រមទាំងមិនភ្លេចអោនគោរពទៅដល់អ្នកមានឋានៈខ្ពស់ជាង
أنت تقرأ
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
عاطفيةរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
