ល្ងាចថ្ងៃជ្រេបន្តិចរំលេចចេញនូវពន្លឺពណ៍មាសយ៉ាងស្រស់ស្អាតដែលជ្រះពន្លឺព្រាលៗទៅលើដែនដីទឹកកកដ៏សែនឆ្ងាយដែលលាតសន្ធឹងយ៉ាងធំ សាច់ព្រិលពណ៍សកំពុងតែធ្លាក់មកជាបន្តបន្ទាប់ឥតឈប់ឈរ ងាកមកមើលនៅឯងដំណាក់ដ៏ធំមួយកំពុងតែមានមនុស្សម្នាក់អង្គុយនៅឯងយ៎រម្ខាងនៃដំណាក់យ៉ងស្ងៀមស្ងាត់ មើលទៅគេហាក់ដូចជាស្រងោតស្រងាត់ខ្លាំងណាស់ដូចជាមានអ្វីម្យ៉ាងធ្វើឲ្យគេកង្វល់ចិត្តយ៉ាងចឹង
"Jimin~" សម្លេងតូចឆ្មាបន្លឺឡើងក្រោយខ្នងអ្នកដែលកំពុងតែអង្គុយយ៉ាងស្រងោតស្រងាត់នោះឲ្យងាកទៅរកគេ
"ឯងមានការអី"Jimin បន្លឺឡើងស្របពេលដែលអ្នកជាមិត្តចូលមកដាក់ខ្លួនអង្គុយជិតនាយ
"យើងធុញមិនដឹងថាទៅណាយើងចង់បបួលឯងទៅដើរលេងនៅព្រៃខាងកើតជាមួយគ្នាឯងទៅៗណា"Taehyung
"ក៏បានតែរងចាំឲ្យYoongiដឹងខ្លួនសិននឹងទៅទាំងអស់គ្នា"Jimin
"Ok!!!ចឹងយើងទៅហើយ" Taehyung គេញញឹមបន្តិចទើបរត់ចេញពីរដំណាក់បាត់យ៉ាងសប្បាយរីករាយ មែនហើយតាំងតែពីចូលមកនៅទីនេះគេមិនដែលបានដើរទៅណាទេមួយថ្ងៃៗសង្ងំនៅតែក្នុងដំណាក់វាគួរឲ្យធុញណាស់តែពេលនេះបានដើរលេងហើយពិតជាស្រស់ស្រាយមែនទែន
ខាងក្រៅ~
"ទីបំផុតបានដើរលេងហើយយេ៎"Taehyung នាយលោតផងស្រែកផងទាំងសប្បាយចិត្តដោយមិនគិតពីក្រសែភ្នែករាប់សិបគូរដែលមើលមកនាយនោះតេសំខាន់ឲ្យតែសប្បាយ
"គួរតែទៅបបួលអាមុខឆែបដែរសិន" ថាហើយក៏ឡើងជិះសេះដែលនាយបានយកមកនោះសម្តៅទៅវិមានធំដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មានធ្វើដំណើរតែ5នាទីក៏ដល់បាត់ទៅហើយ
តាមផ្លូវហាក់មានសភាពស្ងាត់ជ្រងំខុសពីធម្មតាសព្វដងពេលចេញពីដែនដីព្រិលទឹកកកភ្លាមនឹងបានឃើញសត្វបក្សាបក្សីនឹងមេអំបៅតូចធំជាច្រើនហោះហើរខ្វាត់ខ្វែងពេញទាំងនឹងតែហេតុអីពេលនេះស្ងាត់ម្លែស មានតែសម្លេងខ្យល់ដែលកំពុងតែបក់ផាយផាត់នឹងដើមឈើតែប៉ុណ្ណោះ កាយតូចដែលនៅលើខ្នងនេះបានបញ្ឈប់ល្បឿននឹងឲ្យសេះដើរយឺតៗពេលនេះគេកំពុងតែមានអារម្មណ៍ដូចជាមាននរណាម្នាក់តាមគេពីរក្រោយតែពេលងាកទៅគឹឺគ្មានឃើញនរណាម្នាក់សោះ
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
