Part 23 ឈាមត្រូវសងដោយឈាម

1.5K 164 8
                                        

  ស្ថិតនៅក្នុងព្រៃដ៏សែនជ្រៅនិងអាថ៍កំបាំងគួរឲ្យខ្លាចមួយ មានតែសម្លេងទឹកបូករួមជាមួយសម្លេងសម្រែកនៃពពួកអមនុស្សលាន់ឮកងរំពងពេញព្រៃ។

បុរសចំណាស់អាយុប្រហែល45ផ្លាយ៍ម្នាក់គ្រងឈុតពណ៍សមានពុកចង្ការវែង កំពុងបោះជំហានមួយៗឆ្ពោះទៅខ្ទមតូចរបស់ខ្លួន សម្រឹបជើងមួយៗធ្វើឲ្យស្លឹកឈើបក់បោកតាមកម្លាំងថាមពលអមនុស្សដែលនៅជុំវិញខ្លួនរបស់បុរសចំណាស់នោះ៖

[ប្រាវ]
មែកឈើមួយបានបាក់ធ្លាក់មកយ៉ាងសន្ធឹក កែវភ្នែកពណ៍ទឹកសមុទ្រថ្លាបែរតម្រង់ទៅរកមែកឈើដែលធ្លាក់ជិតនោះ សម្លឹងដោយមុតស្រួចបំផុត

"យើងដឹងមិនបាច់ពួនទេLeo"បុរសចំណាស់នោះបន្លឺឡើងតិចៗល្មមអាចឲ្យអ្នកម្ខាងទៀតស្តាប់ឮ

"លោកគ្រូ~" សម្លេងបានបន្លឺឡើងពីក្រោយដើមឈើមួយបង្ហាញរូបរាងឲ្យឃើញនូវបុរសវ័យជំទង់ម្នាក់គ្រងឈុតពណ៍ក្រហមដុត កែវភ្នែកមានពន្លឺពណ៍បៃតង កំពុងសម្លឹងមើលអ្នកជាអ្នកគ្រូ ភ្ជាប់ដោយសម្លេងត្រជាក់បំផុត

"គ្មានអ្វីមួយអាចកែប្រែពាក្យទំនាយបានទេ" បុរសចំណាស់នោះពោលឡើងទាំងទឹកមុខស្មើរធេង សម្លឹងមើលទៅLeoមិនព្រិច ហាក់ដឹងពីអ្វីដែលសិស្សចង់សួរ

"ហេតុអីតើមានអ្វីអាចជួយក្មេងនោះពីសេចក្តីស្លាប់បានទេ លោកគ្រូសិស្សអង្វេជួយគេផងទៅ"Leo លុតជង្គង់ចំពោះមុខគ្រូសង្រែកដោយការអង្វេរកជាខ្លាំង គេពិតជាអាណិតដល់ក្មេងមិនដឹងអ្វីនោះណាស់ វាមិនមែនជាកំហុសគេបន្តិចទាល់តែសោះ តែគេបែរជាអ្នកត្រូវរងគ្រោះទៅវិញ

"ដើម្បីអ្វី? ព្រហ្មលិខិតបានកំណត់នឹងចែងមកយ៉ាងច្បាស់ គ្មានអ្វីមួយអាចជួយរំដោះជីវិតក្មេងនោះពីសេចក្តីស្លាប់បានទេ"

"ហេតុអីទៅលោកគ្រូ? ទេវតាលេងសើចជាមួយគេពេកហើយ គេបានស្លាប់ម្តងហើយហេតុអ្វីឲ្យគេត្រូវស្លាប់ម្តងទៀត! តើមានអ្វីមួយដែលអាចការពារគេពីរឿងទាំងនេះបានទេលោកគ្រូ"Leo

"គ្មាននោះទេ គ្មានអ្វីមួយដែលអាចរំដោះគេបាននោះទេ គ្រប់យ៉ាងបានកំណត់ទុក្ខរួចហើយថាគេ នឹងត្រូវស្លាប់នៅចុងបញ្ចប់ ពាក្យទំនាយបានចែងហើយថាគ្រប់អ្នកគ្រប់គ្រងត្បូងគ្រីស្តាល់នឹងត្រូវស្លាប់នៅពេលប្រយុទ្ធជាមួយនឹងបិសាចដើម្បីការពារត្បូងគី្រស្តាល់ វិធីមួយដែលអាចសម្លាប់ស្តេចបិសាចបានគឺបូជាជីវិតរបស់ខ្លួនឯងជាមួយនឹងដាវអគ្គី ដោយយកឈាមរបស់អ្នកគ្រប់គ្រងត្បូងគ្រីស្តាល់យកទៅស្រោចលើដាវអគ្គីហើយចាក់ចំក្បាលរបស់បិសាចនោះ" បុរសចំណាស់បន្លឺឡើងទាំងទឹកមុខស្មើរដដែល ទោះបីស្រែកអង្វេរកយ៉ាងណាក៏គ្មានអ្នកណាម្នាក់នឹងអាចកែប្រែពាក្យទំនាយនេះបានដែលគ្រប់យ៉ាងព្រហ្មលិខិតបានកំណត់នឹងចែងជោគវេសនាមនុស្សម្នាក់ៗមកយ៉ាងច្បាស់ ទោះចង់កែប្រែក៏វាមិនអាចទៅរួចដែរ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now