Part 20 សង្គ្រាមជិតចាប់ផ្តើម

1.6K 172 5
                                        

ក្រលែកមកមើលមួយគូរនេះវិញម្តងពួកគេកំពុងតែប្រយុទ្ធគ្នាយ៉ាងមម៉ាញឹកម្នាក់ៗសុទ្ធតែខ្លាំងមិនចាញ់គ្នា សម្លេងប៉ះទង្គិចដាវនិងដាវលាន់ឮពេញទីលានធ្វើឲ្យទាហានដែលកំពុងយាមកាមនៅទីនោះភ្លឹកមើលការប្រយុទ្ធគ្រប់ៗគ្នា

"ព្រមចាញ់បងទៅ"អធិរាជពោលពាក្យប៉ុន្មានម៉ាត់ទៅអ្នកនៅចំពោះមុខ ពេលដែលដាវទាំងពីរប្រសព្វគ្នា

"គ្មានផ្លូវដែលខ្ញុំឲ្យទ្រង់ឈ្នះទេអធិរាជ"ប្រើកម្លាំងរុញរាងក្រាស់ថយក្រោយហើយក្រលាស់ខ្លួនទាញដាវអគ្គីកាប់ទៅលើអធិរាជមិនប្រណី ជាសំណាងល្អរាងក្រាស់យកដាវមកទ្រដាវរាងតូចជាមុនមិនអញ្ចឹថបានសុីផ្លែដាវពោពេញទៅដោយអគ្គីមួយនេះហើយ

ការប្រយុទ្ធគ្នានៅតែបន្តគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ រាងក្រាស់ដោយទ្រាំមិនបានក៏បង្វិលខ្លួនគេចពីផ្លែដាវទៅក្រោយខ្នងរាងតូចដៃម្ខាងទាញចង្កេះតូចច្រឡឹងមកផ្អឹបកាយទ្រង់ចំណែកដៃម្ខាងទៀតក៏លើកដាវភ្ជុងចំ-ក រាងតូចធ្វើឲ្យគេឈប់ទ្រឹងមួយកន្លែង

"ស៊តត~~អូនចាញ់បងហើយ" ឆ្មក់ថើបថ្ពាល់ក្រពុំនោះបន្តិចទើបនិយាយខ្សឹបប្រាប់រាងតូចពីជ័យជំម្នះ

"គ្មានផ្លូវទេ~" បញ្ចប់ប្រយោគជាន់ជើងរាងក្រាស់មួយទំហឹងហើយក្រលាស់ខ្លួនចេញពីរាងក្រាស់លើដាវដែលនៅដៃភ្ជុងចំ-ក រាងក្រាស់ពេលដែលនាយកំពុងភ្លេចខ្លួន

"ខ្ញុំជាអ្នកឈ្នះ" ពោលពាក្យនេះទាំងញញឹមញាក់ចញ្ចើមឌឺស្របពេលដែលប្រើវេទមន្តទុកដាវវិញ

"អូនលេងខូចបង"

"Aww~មកពីទ្រង់ភ្លេចខ្លួនទើបខ្ញុំឆ្លៀតឪកាសនេះវាយបកទៅទ្រង់វាជាការធ្វេសប្រហេសរបស់ទ្រង់"ជីមីនញាក់ស្មាពេបមាត់ បញ្ជាក់ថាគេមិនបានខុស ទ្រង់គឺមិនប្រយ័ត្នដោយខ្លួនឯង

"ចង់ទៅណាហាស អាល្អិត"អធិរាជរហ័សទាញដៃរាងតូចមកវិញដោយក្រសោបរាងកាយតូចជាប់ ពេលឃើញរាងតូចបម្រង់នឹងដើរចេញពីទីលាន

"អួយលែង"ព្យាយាមរបេះដៃរាងក្រាស់ដែលក្រសោបចង្កេះខ្លួន តែកម្លាំងប្រុសនេះខ្លាំងម្ល៉េះ ម្តេចក៏គេទាញមិនរបេះសោះ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now