"ឯងចង់ចេញទៅទាំងសាកសពឬបើឯងប្រឹងធ្វើពិធីនេះតទៀតឯងនឹងស្លាប់ឲ្យយើងប្រាប់អធិរាជមីនថាយ៉ាងមិចហាស៎ ហេតុអីឯងមិនគិតពីរខ្លួនឯងខ្លះផងយើងមិនចឹងបាត់បង់ឯងទេជីមីន"Taehyung ក្រោកឡើងឈរទប់មុខជីមីនស្រែកគំហកឲ្យគេខ្លាំងទាំងកំហឹងយ៉ាងខ្លាំងព្រោះគេមិនចង់បាត់បង់មិត្តជាទីស្រលាញ់នោះទេត្រឹមតែឃើញគេមានសភាពបែបនេះគេបន្ទោសខ្លួនឯងសឹងតែស្លាប់ទៅហើយចុះទម្រាំគេបាត់បង់ជីមីនទៀតឲ្យគេធ្វើបែបណា
"ថេយ៍~~"សម្លេងដង្វើយល្វើយៗផាត់មកប៉ះនឹងត្រចៀករបស់ថេយ៉ុងធ្វើឲ្យនាយរហ័សស្វែងរកប្រភពសម្លេងនោះយ៉ាងលឿន
"អ្នកណា~"Taehyung ស្រែកឡើងខ្លាំងៗនៅពេលដែលឃើញស្រមោលមួយកំពុងបម្លាស់ទីក្នុងទីងងឹត
"គឺបង..."
"ជុង~បងមកបានយ៉ាងមិច"Taehyung ស្ទុះទៅរកនាយក្រាស់យ៉ាងលឿនតែត្រូវរនាំងវេទមន្តនោះរុញច្រានគេមកវិញធ្វើឲ្យគេដួលទៅលើដីយ៉ាងដំណំ
"ថេយ៍~អូនយ៉ាងមិចហើយទ្រាំបន្តិចសិនទៅម្ចាស់ពូកំពុងតែរកមធ្យោបាយហើយ"JungKook
"គ្មានវិធីណាអាចចាក់សោរនេះបាននោះទេជុងបងកុំខំប្រឹងអីត្រឡប់ទៅវិញទៅទីនេះគ្រោះថ្នាក់ណាស់"Tae ប្រឹងទប់ខ្លួនឲ្យក្រោកបោះជំហានយឺតៗទៅឈរពីមុខនាយក្រាស់បន្លឺសម្លេងឡើងទាំងអស់សង្ឈឹមជាងខ្លាំងព្រមគេបានបរាជ័យក្នុងរត់ចេញហើយនឹងគ្មានវិធីអាចគេចពីទីនេះបាននោះទេ
"កុំទាន់អាលអស់សង្ឈឹមអីយ៉ាងណាៗកូនសោរនរកមួយនេះនៅមានមួយទៀតដែលនៅលើដៃរបស់ព្រះឥន្ទ...ម្ចាស់ពូបានទៅសុំពីរទ្រង់ហើយមិនដឹងថាយ៉ាងមិចទៅហើយនោះទេ"JungKook
៚ខឹះៗ
ជីមីនក្អកខ្លាំងៗរហូតដល់ចេញឈាមមកមិនដឹងជាប៉ុន្មានដងហើយទេមកសភាពគេពេលនេះចុះស្លេកស្លាំងខ្លាំងមែនទែនសឹងតែដូចមនុស្សដែលស្លាប់ទៅហើយយ៉ាងចឹង
"ជីមីន~ជីមីន..ឯងយ៉ាងមិចហើយ"Hobi ព្យាយាមទ្ររាងកាយដែលគ្មានកម្លាំងកំហែងនោះទាំងសោកសៅនាយបារម្មណ៍នឹងអាណិតជីមីនណាស់រាងកាយគេពេលនេះខ្សោយទៅៗបើនៅតែបែបនេះទៀតគ្មានសង្ឈឹមដែលអាចជួយគេបាននោះទេ
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
