Part 45 បងខុសហើយប្រពន្ធសម្លាញ់

938 107 1
                                        

៚ឆ្វាច់

ដាវពណ៍ស្វាយមានដាំត្បូងយ៉ាងស្រស់ស្អាតវាត់ទៅលើខ្លួនរបស់យ៉ុនហ្គីធ្វើឲ្យគេដួលទៅលើដីភ្លាមៗទាំងមានឈាមជ្រាបចេញមកយ៉ាងច្រើន ជាហេតុធ្វើឲ្យជីមីនទន់ជង្គុងដួលមួយរំពេចដោយសារហេតុកាលវាភ្លាមៗពេកធ្វើឲ្យគេទទួលយកមិនបាន តើវាមិនមែនជាការពិតទេមែនទេជួយប្រាប់គេផងថាគេកំពុងតែយល់សប្តិវាមិនមែនជាការពិតទេ

"យ៉ុន...យ៉ុនហ្គី"Jimin ហើបមាត់ហៅឈ្មោះអ្នកដែលកំពុងដេកដួលក្នុងថ្លក់ឈាមនោះតិចៗទាំងដកដង្ហើមញាប់ៗទឹកភ្នែកក៏ចាប់ផ្តើមរមៀលចុះមកដូចបាក់ទំនប់ ហេតុអីក៏រឿងទាំងនេះអាចកើតឡើង ហេតុអីមនុស្សដែលគេស្រលាញ់ត្រូវបាត់បង់ទៅម្តងម្នាក់ៗបែបនេះ វាមិនពិតទេ~វាលឿនពេកហើយ

"ថេយ៍"សម្លេងគ្រល៎ធំមួយបន្លឺឡើងពីខាងក្រោយខ្នងរបស់កម្លោះតូចទាំងពីរហើយម្នាក់នោះគឺ

"Minnie~មានរឿងអីហេតុអីក៏អូនយំ"Yoongi រហ័សរត់មកត្រកងកាយតូចដែលអង្គុយយំដោយមានឈាមខ្ទាត់ប្រឡាក់ពេញខ្លួននោះទាំងការភិតភ័យខ្លាចក្រែងគេមានរបួស

"លោក..លោកមិនមែនយ៉ុនហ្គីទេ~ហុឹក...ហុឹក~យយ៉ុនហ្គីរបស់ខ្ញុំនៅទីនេះគេស្លាប់បាត់ហើយហុឹក~ហុឹក"ស្រែកយំច្រានរាងក្រាស់ចេញពីខ្លួនដោយគិតម្នាក់ដែលកំពុងតែស្លាប់នោះជាយ៉ុនហ្គីពិតចំណែកឯម្នាក់ដែលកំពុងលួងលោមខ្លួននេះជាយ៉ុនហ្គីក្លែងក្លាយ

"ជីមីន~អ្នកដែលស្លាប់នោះគឺជាបិសាចទេគេមិនមែនទេជុងហ្គុកនឹងអធិរាជមីននោះទេ" Tae អង្រួនស្មាជីមីនខ្លាំងៗដើម្បីដាស់សតិរបស់គេឡើងវិញឲ្យគេបានដឹងថាអ្នកនៅចំពោះមុខគេនេះដែលជាយ៉ុនហ្គីពិតប្រាកដចំណែកអ្នកដែលស្លាប់នោះគឺជាបិសាចនោះទេ

"ថេយ៍~មានរឿងអីហេតុអីក៏មានអ្នកបន្លំខ្លួនជាបង" JungKook លុតជង្គង់ទល់មុខរាងតូចសួរគេដោយចម្ងល់ទ្រង់ទៅមិនប៉ុន្មានក៏មានរឿងច្របូកច្របល់បែបនេះកើតឡើងទៅហើយ

"ពួកគេជាបិសាចដែលបន្លំខ្លួនជាបងនិងអធិរាជមីនអូនមិនដឹងនោះទេថាពួកគេចង់បានអ្វីឲ្យប្រាកដតែអូនបានស្លាប់គេហើយ~ជុង...អូនបានសម្លាប់គេ...សម្លាប់អ្នកដែលបន្លំខ្លួនជាបង~"Taehyung ពោលឡើងទាំងញ័រដៃទទ្រើកខ្លាចថាខ្លួនអាចនឹងស្លាប់ជុងហ្គុកពិតប្រាកដតែអត់ទេគេស្លាប់ត្រូវហើយព្រោះបើបុរសដែលស្លាប់នោះបើជាជុងហ្គុកពិតមែនមិនមែនជាមានចំហាយបិសាចជាប់ខ្លួននោះទេ(យល់អត់អ្នកអាន)

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now