Part 29 បងស្រលាញ់អូន

1K 111 2
                                        

"យើងធ្វើគ្រប់យ៉ាងព្រោះយើងស្រលាញ់អធិរាជយ៉ាងមិចយើងខុសណាស់មែនទេ"Yurina នាងនិយាយទាំងលុតជង្គង់ក្រាបចុះនឹងឥតបង្ហាញទឹកមុខដ៏ស្រងូតស្រងាត់ជាហេតុធ្វើឲ្យគ្រប់គ្នានៅក្នុងសាលចាប់មានចិត្តអាណិតដល់នាងជាពន់ពេក

"ត្រូវហើយនាងខុសណាស់ ព្រោះនាងល្ងង់លង់ជឿរពាក្យសម្តីស្តេចបិសាចនឹងជួយពួកវាបំផ្លាញវិមានហ្គោលដេន បំផ្លាញអាណាចក្រទាំងមូល ទោសមួយនេះនាងសាកសមនឹងទទួលបំផុតហើយYurina"Jimin មែនហើយនាងធ្វើគ្រប់យ៉ាងព្រោះតែនាងស្រលាញ់ យ៉ុន ហ្គី ទើបធ្វើរឿងល្ងង់ខ្លៅជឿរលិចលង់ទៅលើសម្តីរបស់ស្តេចបិសាចជញ្ជក់ឈាមដោយបាននិយាយថានឹងជួយឲ្យនាងបានអធិរាជមីនបើនាងជួយគេបំផ្លាញវិមានហ្គោលដេននាងល្ងង់ពេកហើយដែលជឿរសម្តីសត្រូវនោះ

"ហុឹក~ហុឹក~អត់ទេលើកលែងឲ្យពួកយើងផងអធិរាជ រាជទាយាទ"Ha Myung វាមកអោបជើងអធិរាជដោយស្រែកយំអង្វេករជាខ្លាំងព្រោះដឹងអំពីកំហុសរបស់ខ្លួនដែលលោភលន់មួយពេលធ្វើរឿងខុសបែបនេះតែត្រូវអ្នកដែលមាននាមជាអធិរាេជដ៏ខ្ពង់ខ្ពស់ក្រវាសចេញថែមទាំងខិតទៅក្រោយទៀតដើម្បីមិនឲ្យគេប៉ះ

"ហុឹស~ខ្ញុំស្រលាញ់ទ្រង់អធិរាជមីនស្រលាញ់យូរហើយតាំងពីទូលបង្គំឈានជើងចូលមកនៅទីនេះ...ហុឹក~រាជទានទោសឲ្យទូលបង្គំនឹងឪពុកផងដោយសារល្ងង់មួយពេលទើបធ្វើរឿងបែបនេះហុឹក~សុំអង្វេរ"Yurina មើលទៅនាងគួរឲ្យអាណិតណាស់មែនទេ?ពេលនេះនាងយំនាងស្រែកលូនក្រាបអង្វេករដ៏អធិរាជព្តោះនាងដឹងខុស...តែអ្នកទាំងអស់គ្នាគិតខុសហើយស្រីម្នាក់នឹងពិសពុលសាហាវនាងណាស់គ្រាន់តែសម្តែងជាទួញសោកពិននឹងហេតុអីថានាងធ្វើមិនបាននោះមនុស្សស្រីមានល្បិចរាប់រយជំពូកនាងយកមួយមកប្រើក៏មិនខាតដែរឃើញទេថានាងសាហាវពិនណា

"យកពួកគេទេទៅ" Yoongi គិតថាអធិរាជម្នាក់នេះមិននឹងពីសក្តានុពលរបស់នាងមែនទេនាងគិតខុសហើយភ្លេចហើយឬថាទ្រង់អាចស្តាប់ឮពាក្យនៅក្នុងចិត្តមនុស្សបាននោះ គួរឲ្យសោកស្តាយដែលនាងធ្វើបានសម្រេចតែក៏ស្ងើចសរសើរដែលនាងពូកែសម្តែង😌

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now