Part 49 លាហើយមនុស្សល្អរបស់អូន

Start from the beginning
                                        

"យ៉ុន~អូន...អូន..ធ្វើបានហើយ~"ឧទានឡើងតិចៗសម្លឹងមើលទៅដៃគូម្ខាងទៀតទាំងញញឹមស្រាល មុននិងលើកដៃតូចៗរបស់ខ្លួនក្រសោបដៃមាំក្រាស់ជាប់

"ជីមីនឯងកើតអី~"Taehyung ទម្លាក់ដាវចុះរហ័សរត់មកមើលមិត្តរបស់ខ្លួនដែលដេកនៅលើភ្លៅនាយក្រាស់ទាំងការកង្វល់

"យ៉ុនហ្គី~អូន..ខឹះៗ"និយាយបានពិននេះក៏ក្អួតឈាមចេញមកយ៉ាងច្រើនធ្វើឲ្យលាក់ពេលខ្លួនរបស់រាងក្រាស់

"ជីមីន~ជីមីន..អូនកើតអី~"Yoongi ភ័យស្លន់ស្លោកនៅពេលឃើញរាងតូចក្អកចេញឈាមដូច្នោះ

"ពេលវេលា..របស់អូនអស់ហើយ...អូនសុំទោស~ដែលអូនមិនអាចមើលថែបងតទៅមុខទៀតបាន..យ៉ុន~យ៉ុនហ្គី"Jimin

"ឈប់និយាយទៀតទៅជីមីន~ហុឹក~ហុឹក~ឯងកុំនិយាយបែបនេះអី...ហុឹក~ហុឹក~យើងមិនឲ្យឯងទៅណាចោលយើងនោះទេហុឹក"Taehyung ចាប់ដៃអ្នកជាមិត្តជាប់យំចេញមកនៅពេលឮពាក្យសម្តីរបស់អ្នកជាមិត្តបែបនេះ

"ថេយ៍~ថេយ៉ុង...យើងសប្បាយចិត្តណាស់ដែលបានស្គាល់ឯង~ខឹះៗ...យើងសុំទោសដែលយើងមិនអាចនៅជាមួយឯងបានរហូត~"Jimin ពោលឡើងខ្សេវៗស្តាប់មិនសឹងឮព្រោះតែអស់កម្លាំង ព្រោះពេលដែលគេធ្វើពិធីគេបានបូជាវិញ្ញាណរាងកាយនឹងជីវិតទៅដល់ដាវព្រះចន្ទពេលនេះគ្រប់យ៉ាងបានចប់សព្វគ្រប់ពេលវេលាគេក៏ត្រូវអស់ដែរ

"មីននី~អូនកុំនិយាយបែបនេះអីអូននិងនៅជាមួយពួកយើងជារាងរហូត~អូននឹងនៅទីនេះជាមួយបងរហូតបងមិនឲ្យអូនទៅណានោះទេ"Yoongi បន្លឺឡើងទាំងរកកល់ចង់យំពេលឃើញមនុស្សដែលខ្លួនស្រលាញ់ស្មើជីវិតស្ថិតក្នុងស្ថានភាពបែបនេះ បេះដូងទាំងមូលរបស់គេត្រូវបានខ្ទេចខ្ទីអស់ទៅហើយ

"យ៉ុន~យ៉ុនហ្គី...អូនស្រលាញ់បង~ខឹះៗ...បើសិន~បើសិនជាមានជាតិក្រោយមែនពិត...សូម..សូមឲ្យអូនកើតមកជាគូរនិងបង~គ្រប់ភពគ្រប់ជាតិ...ខឹះៗ~លាហើយមនុស្សល្អរបស់អូន"ក្តុក* ដៃស្រឡូនតូចដែលក្តោបដៃរបស់យ៉ុនហ្គីរបូតធ្លាក់ទៅលើដីភ្លាមៗ កែវភ្នែកគ្រីស្តាល់សន្សឹមបិទម្តងបន្តិចៗរហូតទាល់តែលែងឃើញអ្វីទាំងអស់ គ្រប់គ្នាហាក់គាំងមិនជឿរនូវហេតុការដែលកើតនៅចំពោះមុខពេលនេះលែងមានមនុស្សឈ្មោះថា ជីមីនលែងមានមនុស្សដែលធ្វើឲ្យគ្រប់គ្នាសើចលែងមានអ្នកក្លាហានដែលតតាំងតែងតែនឹងសត្រូវ គេទៅហើយគេទៅបានសុខហើយ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now