Part 49 លាហើយមនុស្សល្អរបស់អូន

Start from the beginning
                                        

សម្លេងដាវប៉ះទង្គិចនឹងដាវនៅតែបន្លឺឡើងឥតឈប់ឈរចំណែកឯងជីមីនឯនេះកំពុងតែឈរពិធីនៅឡើយ

"ខ្ញុំ មីន ជីមីនសូមបូជាឈាមរូបកាយនឹងព្រលឹងវិញ្ញាណរបស់ខ្ញុំទៅដល់ដាវព្រះចន្ទមួយនេះ សូមឲ្យមហិទ្ធិឫទ្ធិនៃដាវព្រះច័ន្ទទទួលយកឈាមបរិសុទ្ធនេះផងទៅចុះ" ថាហើយក៏អារដៃរបស់ខ្លួនសម្រក់ឈាមទៅលើដាវដែលដាក់នៅលើថ្មនោះ ឈាមបរិសុទ្ធប៉ះជាមួយនឹងដាវព្រះចន្ទធ្វើឲ្យមានពន្លឺចេញមក នេះហើយជាពេលដែលបញ្ចប់ពិធីហើយក៏ជាពេលដែលដាវមួយនេះបញ្ចេញឬទ្ធិនុភាពដែល

"ដល់ពេលហើយដែលត្រូវបញ្ចប់នៃសង្គ្រាមមួយនេះហើយ"Jimin កាន់ដាវរបស់ខ្លួនសម្តៅទៅរកស្តេចបិសាចដែលកំពុងតែប្រយុទ្ធជាមួយនឹងគ្នារបស់ខ្លួន

"ឯងទេដែលត្រូវស្លាប់~"Jacket បញ្ចេញក្រញាំងរត់សម្តៅទៅរកជីមីន តែក៏~

"ជីមីន~យើងចាប់ជាប់ហើយឲ្យលឿនឡើង~" ហូប៊ីស្ទុះហក់អោបស្តេចបិសាចជាប់ដោយឃើញបែរនេះថេយ៉ុងនឹងថាយហ្គឺក៏រត់មកជួយចាប់

"ថ្ងៃនេះហើយដែលជាចុងបញ្ចប់នៃរឿងមួយនេះ~" Jimin លើកដាវងារទៅរកស្តេចបិសាចហើយក៏~

"ទេ~យើងមិនស្លាប់ទៅបែបនេះទេ"Jacket

៚ឆ្វាច់*ព្រូស

ផ្លែដាវដ៏មុតស្រួចអូសកាត់បំពង់-ករបស់ស្តេចបិសាចធ្វើឲ្យមានឈាមបាញ់ចេញមកប្រលាក់ពេញខ្លួនរបស់ជីមីន រាងកាយស្តេចបិសាចក៏បានដួលទៅលើដីបិទភ្នែកចុះសន្សឹមៗ ចំណែកកូនចៅរបស់ស្តេចបិសាចក៏រលាយអស់ដោយសារតែស្តេចបិសាចបានស្លាប់ដូច្នោះកូនចៅក៏មិនអាចនោះរស់ដែរ វិនាទីនេះហើយដែលលែងមានវត្តមានរបស់បិសាចជញ្ជាក់ឈាមតទៅទៀត

៚ក្តុក*

ដាវដែលពោរពេញទៅដោយថាមពលព្រះចន្ទបានធ្លាក់ទៅលើដីហើយវាក៏ប្រែមកសភាពដើមវិញ ។ចំណែករាងកាយជីមីនក៏ទន់ដួលទៅលើដីតែក៏ត្រូវយ៉ុនហ្គីទ្រទាន់

"Minnie~អូនមិនអីទេមែនទេ"Yoongi ត្រកងកាយតូចដាក់លើភ្លៅរបស់ខ្លួនពោលពាក្យឡើងទាំងក្តីបារម្ភព្រោះរាងកាយរបស់ជីមីនស្លេកស្លាំងខ្លាំងណាស់

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now